បុរស​មាន​អារម្មណ៍​ថា​ ខ្លួនឯង​សំណាង​បំផុត​ក្នុង​លោក ពេល​មិត្ត​ស្រី​ធ្វើ​រឿង ៤ យ៉ាងនេះ

  • 2018-04-27 02:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​កំពុង​ស្វែងរក​វិធី​ល្អ​បំផុត ដើម្បី​ធ្វើឲ្យ​មិត្ត​ប្រុស​មាន​អារម្មណ៍​ពិសេស​ដែរ​ឬ​ទេ? បើ​ដូចនេះមែន កញ្ញា សូម​បង្ហាញ​ជូន​មិត្ត​នារី​នូវ​វិធី​ធ្វើឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា គាត់​ពិតជា​មាន​សំណាង​បំផុត​ក្នុង​លោក​នេះ៖

១.រក​មូលហេតុ​ដើម្បី​សរសើរ

បុរស​ទោះ​មិន​សូវ​ស៊ី​ជោរ ក៏​មាន​ចិត្ត​រំភើប​នឹង​ពាក្យ​សរសើរ​ដែរ។ ដូចនេះ​អ្នក​ត្រូវតែ​ចេះ​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ តែ​ចាំ​ពេល​ណា​គាត់​ធ្វើ​ការ​បាន​សម្រេចអ្វី​មួយ​សិន។ អ្នក​ត្រូវ​រក​វិធី ដើម្បី​បង្ហាញ​គាត់​ថា អ្នក​ជា​មនុស្ស​ម្នាក់​ដែល​តែង​កត់​សម្គាល់​គ្រប់​ពេលវេលា​ពីជោគជ័យ​របស់​គាត់ នោះ​បុរស​ពិតជា​មាន​អារម្មណ៍​ពិសេស​ណាស់​ក្នុង​ការ​ស្ដាប់​មនុស្ស​ជាទី​ស្រលាញ់​ពោល​ពាក្យ​ស្ញប់ស្ញែង​។

២.បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​អ្នក

កុំ​ទុក​វា​នៅ​ក្នុង​ខ្លួន​អ្នក បង្ហាញ​វា​ប្រាប់​ទៅ​មនុស្ស​ប្រុស​ចុះ ដោយ​ប្រាប់​ផ្ទាល់ និង​នៅ​ជា​សាធារណៈ(បង្ហោះ​តាម social media)។ សូម​កាន់ដៃ និង​ឲ្យ​គាត់​ដឹង​ថា អ្នក​នៅ​ជា​មួយ​គាត់​ជានិច្ច ហើយ​ប្រាប់​ពី​សេចក្ដី​សុខ​ដែល​អ្នក​មាន។ គ្រាន់តែ​ប្រាប់​គាត់​ថា អ្នក​គឺជា​មនុស្ស​ស្រី​សំណាង​បំផុត​លើ​ផែនដី ព្រោះ​មាន​គាត់​ជា​ដៃគូ ហើយ​ពាក្យ​បួន​ម៉ាត់​ដែល​មិន​គួរ​ភ្លេច​និយាយ​គឺ «អូន​ស្រលាញ់​បង»។

៣.ថែរក្សា​គាត់​ឲ្យ​បាន​ល្អ

កុំ​ខ្ជិល​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវ​ការ​គាត់។ បុរស​ជួនកាល​មាន​ភាព​រញ៉េរញ៉ៃ ដោយ​ពួកគេ​មិន​សូវ​រវីរវល់​នឹង​រឿង​ថែរក្សា​សម្រស់ និង​សុខភាព​ខ្លួនឯង​នោះ​ទេ ដូចនេះ​អ្នក​គួរតែ​រៀបចំ​របស់របរ​ប្រើប្រាស់​គាត់​ឲ្យ​មាន​របៀបរៀបរយ និង​ប្រាប់​ពី​របៀប​ប្រើ។ ធ្វើ​វា​ដោយ​ម៉ត់ចត់ ទើប​មនុស្ស​ប្រុស​មាន​ក្ដី​សុខ​បំផុត​ដែល​មាន​អ្នក​នៅ​ក្បែរ។

រូបតំណាង

**៤.ជូន​រង្វាន់​ដែល​គាត់​គាត់​ស្រលាញ់**

អ្នក​ត្រូវ​ដឹង​អំពី​ការ​ចូលចិត្ត និង​មិន​ចូលចិត្ត​មនុស្ស​ប្រុស ដូច្នេះ​ព្យាយាម​ឲ្យ​អំណោយ​ម្ដងម្កាល​ដែល​គាត់​ស្រលាញ់​ដូចជា​ខោអាវ​កីឡា ដែល​ពាក់​ដោយ Idol គាត់ ឬ​នាឡិកា​ជា​ម៉ាក​ល្បី​ជាដើម។ ទង្វើ​បែប នេះ​នឹង​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ពិសេស​ចំពោះ​អ្នក​កាន់តែ​ច្រើន​ឡើង​ៗ៕

ចុចអាន៖រឿង​តូចតាច ដើម្បី​ចងភ្ជាប់​បេះដូង​បុរស​ឲ្យ​ស្រលាញ់​យើង​កាន់តែ​ខ្លាំង​ មិន​អាច​ចាក​ចេញបាន​

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី