ពុះ​ក្រូចឆ្មារ​ជា ៤ ទុក​ក្នុង​បន្ទប់​គេង និង​ផឹកទឹករាល់ថ្ងៃ អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ហួស​ស្មានទាំងនេះ

  • 2018-05-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រូចឆ្មារ គឺជា​បន្លែ​មាន​សុខភាព​ល្អ​បំផុត ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​ទាន​បាន ព្រោះ​វា​ផ្ដល់​នូវ​អត្ថប្រយោជន៍​​ច្រើន​រាប់​មិន​អស់ ហើយ​អាច​ធ្វើឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​ស្រស់​ស្រាយ។ ហេតុ​ដូច្នេះ​ហើយ​ការ​ទុក​ក្រូចឆ្មារ​នៅ​ក្នុង​បន្ទប់​គេង នឹង​ផ្ដល់​គុណសម្បត្តិ​ជាច្រើន​ដូច​ខាងក្រោម:៖

.ដាក់​ក្រូចឆ្មារ​នៅ​លើ​តុ​ក្បែរ​គ្រែ ដើម្បី​ធ្វើឲ្យ​បន្ទប់​គេង​ស្រស់​ស្រាយ​ឡើង ហើយ​បង្កើន​ការ​ដកដង្ហើម និង​បន្សុទ្ធ​ខ្យល់​បាន​ល្អ​ទៀត​ផង។

.វា​ជួយ​ព្យាបាល​ជំងឺ​ផ្ដាសាយ អាឡែរហ្សី និង​ជំងឺ​ហឺត​ផង​ដែរ ហើយ​កាត់​បន្ថយ​ការ​ស្ទះ​រន្ធ​ច្រមុះ ព្រម​ទាំង​កាត់​បន្ថយ​ភាព​តានតឹង។ ធ្វើ​បែបនេះ ក៏​អាច​ជួយ​ឲ្យ​មាន​ការ​ដកដង្ហើម​ស្រួល​ពេញ​មួយ​យប់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​គេង​មិន​លក់។

.បន្ទាប់ពី​ស្រូប​យក​ជាតិ​ក្លិន​ក្រអូប​ឆ្ងុយ​របស់​ក្រូចឆ្មារ​រាងកាយ​នឹង​មាន​ភាព​ស្ងប់ស្ងាត់ ខួរក្បាល​ស្រឡះ​ល្អ ហើយ​អ្នក​អាច​បង្កើន​ការ​ប្រុង​ស្មារតី​បាន​ខ្ពស់​ទៀត​ផង។

ទឹក​ក្រូចឆ្មារ

.ម៉្យាង​វិញ​ទៀត​ការ​ផឹក​ទឹក​ក្រូចឆ្មារ​មួយ​កែវ​នៅ​ពេល​ព្រឹក​នឹង​ជួយ​អ្នក​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ចលនា​ពោះវៀន និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទូទៅ​ដូចជា​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ជាដើម។

.ផឹក​ទឹក​ក្រូចឆ្មារ​ជួយ​បន្សុទ្ធ​រាងកាយ និង​ជួយ​រំលាយ​អាហារ ព្រោះ​ជាតិ pectin វា​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ដែល​បង្កើត​បាន​ជា​អារម្មណ៍​ឆ្អែត។ លើស​ពី​នេះ​ទៀត​ទឹក​ទឹក​ក្រូចឆ្មារ នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ស្បែក​រលោង និង​មាន​សុខភាព​ល្អ​ដោយ​មិន​មាន​ភាព​មិន​ប្រក្រតី។

.ទឹកក្រូច​គឺជា​មធ្យោបាយ​ធម្មជាតិ ដើម្បី​បង្កើន​កម្រិត​ថាមពល​របស់​អ្នក និង​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ។ ដូចគ្នា​នេះ​ផង​ដែរ​ការ​បន្ថែម​ដំណក់​ទឹក​ក្រូច ២-៣​តំណក់​ក្នុង​តែ វា​នឹង​បំផ្លាញ​បាក់តេរី បំបាត់​ការ​ឈឺ​បំពង់​ក និង​ធ្វើឲ្យ​ធូរស្រាល​ការ​រលាក។

ដូច្នេះ​ចូរ​ចាប់ផ្ដើម​ផឹក​ទឹក​ក្រូច​រាល់​ព្រឹក ហើយ​ដាក់​ក្រូចឆ្មារ​មួយ​ចំនួន​នៅ​ក្បែរ​គ្រែ​របស់​អ្នក​នៅ​ក្នុង​បន្ទប់​ដេក នោះ​លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​ក្នុង​ពេល​ឆាប់ៗ៕

ចុចអាន៖

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម