របៀបរើសពណ៌កាបូបលុយទៅតាមថ្ងៃកំណើតឲ្យមានរាសីខ្ពស់ និងលុយហូរចូលមិនដាច់
- 2018-05-11 03:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរើសពណ៌កាបូបលុយទៅតាមថ្ងៃកំណើតឲ្យមានរាសីខ្ពស់ និងលុយហូរចូលមិនដាច់
កាបូបលុយជារបស់ដែលមនុស្សទូទៅមិនអាចខ្វះបានដើម្បីទុកដាក់លុយឲ្យមានរបៀបរៀបរយ តែយ៉ាងណាក៏ដោយបើអ្នកចេះជ្រើសរើសវាទៅតាមក្បួនទៀតនោះកាន់តែល្អ។ ខាងក្រេោមនេះជារបៀបរើសពណ៌កាបូបលុយទៅតាមថ្ងៃកំណើតឲ្យមានលុយហូរចូលមិនដាច់៖
១. អ្នកកើតថ្ងៃអាទិត្យ
ពណ៌ដែលអ្នកគួររើសគឺពណ៌ងងឹតៗដូចជាពណ៌ខ្មៅ ពណ៌ស្វាយចាស់ ពណ៌បៃតងចាស់ជាដើម។ ពណ៌បែបនេះគឺជួយឲ្យជោគជតាអ្នកឡើងខ្ពស់ និងថែរក្សាលុយក្នុងកាបូបមិនឲ្យដាច់។
រីឯពណ៌ដែលមិនគួរប្រើគឺពណ៌ក្រហម ពណ៌ខៀវព្រោះអាចកាត់រាសីអ្នកឲ្យថមថយបាន។ វាមិនអាចថែរក្សាលុយដែលមាននោះទេ ហើយក៏ជួយឲ្យរបរការងារចុះថយដែរ។
២. អ្នកកើតថ្ងៃច័ន្ទ
អ្នកដែលកើតចំថ្ងៃនេះគួរតែរើសយកកាបូបលុយពណ៌លឿង ស និងពណ៌ត្នោត ព្រោះពណ៌បែបនេះជួយឲ្យអ្នកមានភាពលេចធ្លោ ខ្ពង់ខ្ពស់ក្នុងភ្នែកអ្នកផង។ ម្យ៉ាងទៀតវាអាចទាក់ទាញលុយឲ្យហូរចូលមកក្នុងកាបូបមិនឲ្យខានទៀតផង។
ពណ៌ដែលមិនគួរប្រើគឺពណ៌ក្រហម ពណ៌ផ្កាឈូក ព្រោះពណ៌ទាំងនេះមិនល្អសម្រាប់អ្នកកើតថ្ងៃនេះឡើយ។
៣. អ្នកកើតថ្ងៃអង្គារ
កាបូបលុយគួរតែជាពណ៌ប្រផេះ ពណ៌ប្រាក់ ដើម្បីឲ្យលុយហូរចូលបានច្រើន។ លើសពីនេះក៏អាចប្រើពណ៌ផ្កាឈូក ពណ៌លឿង ពណ៌ខៀវបានដែរ។
ពណ៌ដែលមិនគួរប្រើនោះគឺពណ៌ដូចអ្នកថ្ងៃច័ន្ទ និងខ្មៅ ពណ៌ស្វាយ ព្រោះវាអាចឲ្យលុយហូរចេញ មិនឲ្យសល់។
៤. អ្នកកើតថ្ងៃពុធ
ពណ៌ដែលល្អសម្រាប់អ្នកកើតថ្ងៃនេះគឺពណ៌ផ្ទៃមេឃ ពណ៌លឿង ព្រោះវាជួយឲ្យអ្នកជុំវិញខ្លួនស្រឡាញ់ចូលចិត្ត ជួយយកអាសា។ សម្រាប់អ្នកដែលចង់ឲ្យលុយហូរចូលច្រើនគួរតែរើសយកពណ៌ខៀវ។
ពណ៌ដែលមិនគួរប្រើគឺពណ៌ប្រផេះ ពណ៌ត្នោត និងពណ៌ផ្កាឈូក ព្រោះវាអាចឲ្យអ្នកបាត់បង់លុយដែលខំរកបានមក។
៥. អ្នកកើតថ្ងៃព្រហស្បតិ៍
អ្នកកើតថ្ងៃនេះគួរតែប្រើកាបូបលុយពណ៌ផ្កាឈូក ពណ៌ក្រហម និងពណ៌ខៀវដើម្បីឲ្យលុយសល់ច្រើនមិនងាយចេញ។
ពណ៌ដែលមិនគួរប្រើគឺពណ៌ប្រាក់ ពណ៌ស ឬពណ៌ស្រាលៗព្រោះនាំឲ្យកើតភ័យ និងរារាំងមិនឲ្យលុយហូរចូល។
៦. អ្នកកើតថ្ងៃសុក្រ
អ្នកកើតថ្ងៃនេះគឺអាចប្រើបានសឹងតែគ្រប់ពណ៌តែបើល្អគួរតែប្រើពណ៌ត្នោត ពណ៌ទឹកក្រូច ពណ៌ផ្កាឈូកព្រោះវាជួយឲ្យមានលុយគ្រប់រដូវកាល និងមានគេស្រឡាញ់ច្រើន។
ពណ៌ដែលមិនគួរប្រើនោះគឺពណ៌បែបប្រផេះព្រោះបើប្រើពណ៌នេះអាចឲ្យអ្នកមានទុក្ខ មិនសប្បាយចិត្តជាដើម។
៧. អ្នកកើតថ្ងៃសៅរ៍
សម្រាប់ពណ៌ដែលគួរប្រើនោះគឺពណ៌ក្រហម ពណ៌ប្រផេះ និងពណ៌ប្រាក់។ ពណ៌ទាំងនេះអាចជួយឲ្យអ្នកមានលាភមានលុយចាយមិនដែលដាច់។ លើសពីនេះពណ៌ស្វាយក៏ជាពណ៌ល្អសម្រាប់អ្នកកើតថ្ងៃនេះដែរ។
ពណ៌ដែលមិនគួរប្រើគឺពណ៌បៃតងព្រោះមិនល្អដល់ខ្លួន និងអាចនាំរឿងមិនល្អទៀតផង៕
ចុចអាន៖សាមញ្ញៗ! ជោគជ័យនឹងរត់មករកអ្នក បើចេះហ្វឹកហាត់បែបនេះនៅពេលយប់