ញ៉ាំអាហារ ៨មុខនេះខុសពេល នឹងអាចមានគ្រោះថ្នាក់ដល់សុខភាព
- 2018-05-09 05:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារ ៨មុខនេះខុសពេល នឹងអាចមានគ្រោះថ្នាក់ដល់សុខភាព
អាហារខ្លះមិនចេះតែអាចញាំបានគ្រប់ពេលទេ។ អាហារខ្លះល្អនៅពេលព្រឹក អាហារខ្លះទៀតល្អនៅពេលយប់។ ហេតុនេះហើយទើបយើងត្រូវដឹងពីរបបអាហារឱ្យបានត្រឹមត្រូវ ជៀសវៀងការញ៉ាំហើយអត់ប្រយោជន៍ និងនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពទៀត៖
១. ផ្លែចេក
គួរញាំនៅពេលថ្ងៃត្រង់ ព្រោះវាជួយដល់ប្រព័ន្ធភាពសុំា និងស្បែក។
មិនគួរញាំនៅពេលយប់ ព្រោះវាអាចធ្វើឱ្យមានស្លេស្ម និងរំលាយអាហារមិនបានល្អ។
២. ផ្លែប៉ោម
គួរញាំនៅពេលព្រឹក ព្រោះវាមានផ្ទុកជាតិរំអិល(Pectin)ដែលជួយកាត់បន្ថយជាតិស្ករក្នុងសរសៃឈាមនិងសារធាតុខ្លាញ់(Cholesterol)។
មិនគួរញាំនៅពេលយប់ ព្រោះជាតិរំអិល(Pectin)ពិបាករលាយនៅពេលយប់ និងធ្វើឱ្យជាតិអាស៊ីតកើនឡើង។
៣. សូកូឡាខ្មៅ
គួរញាំនៅពេលព្រឹក ព្រោះវាប្រឆាំងនិងអុកស៊ីតកម្មដែលជួយឱ្យក្មេងជាងវ័យនិងជួយការពារជំងឺបេះដូង។
មិនគួរញាំពេលយប់ ព្រោះសូកូឡាខ្មៅអាចនិងគ្រោះថ្នាក់គឺធ្វើឱ្យឡើងទម្ងន់។
៤. គ្រាប់ធញ្ញជាតិ
គួរញាំនៅពេលថ្ងៃត្រង់ ព្រោះវាជួយការពារមិនឱ្យសំពាធឈាមឡើង និងជំនួយដល់បេះដូង។
មិនគួរញាំពេលយប់ ព្រោះវាពោរពេញទៅដោយកាល់ឡូរី និងសារធាតុដែលធ្វើឱ្យធាត់។
៥. សាច់
គួរញាំនៅពេលថ្ងៃត្រង់ ព្រោះវាសំបូរទៅដោយជាតិដែក ជួយបង្កើនថាមពលនិងបំបាត់ភាពឈឺចាប់។
មិនគួរញាំពេលយប់ ព្រោះវាប្រើពេល៤ទៅ៦ម៉ោងដើម្បីរលាយ និងអាចប៉ះពាល់ដល់ការរំលាយអាហារ។
៦. យ៉ាអ៊ួរ
គួរញាំនៅពេលយប់ ព្រោះវាជួយរំលាយអាហារឱ្យបានលឿន និងមិនឱ្យឃ្លាននៅពេលយប់។
មិនគួរញាំពេលព្រឹក ព្រោះវាធ្វើឱ្យជាតិអាស៊ីតកើនឡើងដែលអាចប៉ះពាល់ដល់ក្រពះ។
៧. ប៉េងប៉ោះ
គួរញាំនៅពេលព្រឹក ព្រោះប៉េងប៉ោះជួយដល់ការរំលាយអាហារ។
មិនគួរញាំពេលយប់ ព្រោះជាតិរំអិល(Pectin) និងជាតិអាស៊ីតដែលធ្វើឱ្យក្រពះហើម។
៨. ផ្លែក្រូច
គួរញាំជាអាហារសម្រន់ ព្រោះវាជួយបង្កើនដល់ការរំលាយអាហារ និងបង្កើនមេតាប៉ូលីស។
មិនគួរញាំនៅពេលព្រឹក ព្រោះវាអាចប៉ះពាល់ដូចជាយ៉ាអ៊ួរដែរ ៕