ឈឺ​ធ្មេញ​យប់​ព្រលប់ អត់​មាន​ពេទ្យ សាក​ល្បង​វិធី​បំបាត់​ការ​ឈឺចាប់​ដោយ​ខ្លួន​ឯ​ង​បាន​

  • 2018-01-25 08:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​ឈឺ​ធ្មេញ​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​ ហើយ​គ្មាន​ពេល​ទៅ​ជួប​ពេទ្យ​ធ្មេញ អាច​សាក​ល្បង​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​ដោយ​ខ្លួន​ឯង​បាន​ ដែល​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៧០-៨០%។

១- យក​មេ​ដៃ​ចុច​សង្កត់​នៅ​លើ​ស្បែក​បាត​ដៃ​ចន្លោះ​មេ​ដៃ​និង​ដៃ​ចង្អុល​ម្ខាង​ទៀត​។ វិធី​នេះ​ត្រូវ​បាន​និយម​ប្រើ​នៅ​ប្រទេស​លោក​ខាង​កើត​ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​។ បើ​អ្នក​ឈឺ​ធ្មេញ ចូរ​ធ្វើ​បែប​នេះ​ដោយ​ចុច​រយៈ​ពេល​២​នាទី​ វា​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់ បង្កើត​អារម្មណ៍​ធូរ​ស្រាល​។ វិធី​ម្យ៉ាង​ទៀត អ្នក​អាច​យក​ទឹកកក​មក​ស្នំ​ត្រង់​ចន្លោះ​មេ​ដៃ​និង​ចង្អុល​ដៃ​នោះ​ ទុក​ចោល​ពីរ​បី​នាទី​ វា​ក៏​ជួយ​បាន​ដូច​គ្នា​។

​​២- ដំ​ខ្ទឹម​ស​ ហើយ​លាយ​អំបិល​បន្តិច​ រួច​យក​ទៅ​បំពោក​ឬ​ញ៉ុក​ក្នុង​ធ្មេញ​ដែល​ឈឺ។ ទឹក​ដែល​ចេញ​ពី​ខ្ទឹម​នោះ​អាច​បំបាត់​ភាព​ឈឺ​ចាប់​បាន​ភ្លាមៗ។

៣- ​​យក​ស្លឹក​ម្លូ​តូចៗ​ពីរ​​បី​សន្លឹក​បុក​លាយ​អំបិល​ រួច​ចាក់​ស្រា​ស​ចូល​១​ពែង​​។ ​ត្រាំ​វា​ចោល​១០​នាទី រួច​យក​ទឹក​នោះ​សម្រាប់​ខ្ពុរ​មាត់​មួយថ្ងៃ​ពីរ​ដង​ ក្នុង​មួយ​ដង​ចំណាយ​ពេល​៥​នាទី នោះ​អាការៈ​ឈឺ​ចាប់​នឹង​បាត់​ទៅ​។ ប៉ុន្តែ​ត្រូវ​ចំណាំ​ថា ប្រើ​ទឹក​នោះ​ដើម្បី​ខ្ពុរ​មាត់ តែ​មិន​អាច​ផឹក​បាន​ទេ។

៤- បុក​ខ្ញី​ឱ្យ​ម៉ត់ ហើយ​យក​មក​ដាក់​ក្នុង​កន្លែង​ធ្មេញ​ឈឺ​​ឱ្យ​បាន​ច្រើន​ដង​។ ខ្ញី​មាន​សមត្ថភាព​ជួយ​កម្ចាត់​បាក់តេរី​ កាត់បន្ថយ​ការ​ឈឺ​ចាប់ និង​រលាក​ ជួយ​ព្យាបាល​ដំបៅ​តូចៗ​ ឬ​របួស​ដែល​ឡើង​ហើម៕

ចុចអាន៖

ប្រភព៖ top10homeremedies ប្រែ​សម្រួល៖ សរ សុគន្ធី