ពេល​កូនតូចហើមពោះ​យប់​ព្រលប់​ មានក្រូច​សើច​+ខ្ទឹម​សប្រើ​ជំនួស​ប្រេង​កូឡា​ បាត់ដូចគេបេះ

  • 2018-05-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​កូន​តូច​មាន​បញ្ហា​ដូចជា ហើម​ពោះ​ មិន​ដើរ​ខ្យល់​ ឬ​មិន​ជុះ​ជា​ដើម​ ក្រៅ​ពី​ទៅ​រក​ពេទ្យ​ ឬ​ទិញ​ថ្នាំ​ឲ្យ​កូន​ អ្នក​អាច​សាក​ល្បង​វិធី​បុរាណ​នេះ​ ដោយ​បុក​ថ្នាំ​លាប​ផ្សំ​ពី​ ក្រូច​សើច​ និង​ខ្ទឹម​​ស​។​

ផល្លា សុម៉ាលីណា

អ្នក​ស្រី​ ផល្លា សុម៉ាលីណា ជា​គ្រូបង្រៀន​​នៅ​សាលាគរុកោសល្យកំពង់ចាម ដែល​មាន​កូន​តូច​​បាន​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​​ដោយ​បាន​ប្រើ​វិធី​បុរាណ​នេះ​មក​កែ​ខៃ​អាការ​ហើម​ពោះ​កូន​ថា​ ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ងាយ​ស្រួល​ធ្វើ​។​

គ្រឿង​ផ្សំ៖

១.​ ក្រូច​សើច​ ២​ ផ្លែ

២.​ ខ្ទឹម​ស​មួយ​កំពឹស​

៣.​ អំបិល​មួយ​ចឹប​

វិធី​ធ្វើ​

១.​ ហាន់​ក្រូច​សើច​ និង​ខ្ទឹម​ស​ ជា​ចំណិត​ស្ដើង​ៗ​ រួច​ដាក់​ដាក់​អំបិល​ច្របល់​ចូល​គ្នា​​យក​ទៅ​ចំហុយ​ ១០​ ទៅ​ ១៥​នាទី។​

២.​ កិន​ឲ្យ​ម៉ត់​ទុក​ក្នុង​ក្រឡ​ដូចជា​ឱសថ​ (ប្រើ​ជំនួស​ប្រេង​កូឡា​) ទុក​លាប​ឲ្យ​កូន​តូច​។​

៣.​ លាប​ហើយ​រុំ​ឲ្យ​ជិត​ សង្កេត​មើល​បើ​កូន​ដើរ​ខ្យល់​នោះ​នឹង​ស្រួល​ខ្លួន​ហើយ។​

កូនរបស់អ្នក​ស្រី​ ផល្លា សុម៉ាលីណា

ចំណាំ៖

  • ចំហុយ​ឆ្អិន​ល្អ​គឺ​ប្រើ​រយៈ​ពេល​១៥​នាទី​ ទើប​ទុក​ប្រើ​បាន​យូរ។​

  • មនុស្ស​ធំ​អាច​ប្រើ​បាន​ដែរ​ គ្រាន់​តែ​ថែម​ខ្ទឹម​ស​ ៣​ ទៅ​ ៤​ កំពឹស​ឲ្យ​ហឹរ​ជាង​របស់​ក្មេង។

នេះ​ជា​រូបមន្ត​ផ្សំ​ដែលអ្នក​ស្រី​ ផល្លា សុម៉ាលីណា អះអាង​ថា​ មាន​ប្រសិទ្ធភាព​ចំពោះ​អាការៈ​ហើមពោះរបស់​កូន​គាត់​តែម្ដង៕

ចុចអាន៖អាហារ ៤​យ៉ាង​ជួយ​ឲ្យ​កូន​ៗ​មានខួរក្បាល​ល្អ និង​ឆ្លាតវៃដែល​ឪពុកម្ដាយ​គ្រប់​រូប​មិន​គួរ​មើល​រំលង

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម