ស្ត្រី​ដែល​មាន​ចំណុច​ពិសេស ៥ យ៉ាង​នេះ អនាគត​បាន​ប្ដី​ល្អ​បំផុត

  • 2018-04-30 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​អាច​មាន​ប្ដី​ដ៏​ល្អ​បាន​នា​ថ្ងៃ​អនាគត គឺ​ទាល់តែ​មាន ៥ ចំណុច​ពិសេស​នេះ។ បើ​ចង់​ដឹង​ថា ចំណុច​ពិសេស​ទាំង​នោះ​មាន​អ្វី​ខ្លះ សូម​តាមដាន​ជាមួយ កញ្ញា ដូច​ខាងក្រោម៖

១.ប្រជ្រុយ​បាតដៃ

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ទី​នេះ ចាត់​ទុក​ថា​ជា​អ្នក​មាន​លុយ​ច្រើន។ ពួកគេ​មាន​មន្ត​ស្នេហ៍ ហើយ​បើ​វិនិយោគ​ពិតជា​អាច​សម្រេច​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ដូចនេះ​ហើយ​បុរស​អ្នក​មាន​ៗ ពិតជា​ចង់​បាន​ជា​ប្រពន្ធ។

២.ចិញ្ចើម​ខ្ពស់ និង​ថ្ងាស​ធំ​ទូលាយ

ចិញ្ចើម​ខ្ពស់​មិន​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ការ​យល់ដឹង និង​ទេព​កោសល្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ និង​សេរីភាព​ផង​ដែរ។ អ្នក​ដែល​មាន​លក្ខណៈ​បែបនេះ​មាន​សុភមង្គល​ខ្លាំង​ណាស់​នៅ​ក្នុង​គ្រួសារ។ ស្ត្រី​ដែល​មាន​ថ្ងាស​ទូលាយ និង​រលោង​ជា​ទូទៅ​សំណាង​ច្រើន ហើយ​ទំនង​ជា​រៀបការ​ជាមួយ​បុរស​អ្នក​មាន។ បុរស​ក៏​ត្រូវ​បាន​ទាក់ទាញ និង​ងាយស្រួល​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​នារី​ប្រភេទ​នេះ​ផង​ដែរ។

៣.ចង្កា​ទាល

ស្ត្រី​ដែល​មាន​ចង្កា​បែបនេះ ជា​ធម្មតា​មាន​ជីវិត​រីករាយ មាន​ទំនាក់ទំនង​ល្អ ហើយ​ចិត្ត​ក៏​ល្អ​ទៀត​ផង។ ប្រសិនបើ​នារី​ណា​មាន​ចង្កា​ទាល ហើយ​ព្រែក​ទៀត​នោះ​ពួកគេ​ជា​ភរិយា​របស់​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។ លើស​ពី​នេះ​សុខ​ភាព​គ្រួសារ​ទាំង​មូល​មាន​ភាព​ល្អ​ប្រសើរ ហើយ​ស្ថិរភាព​សេដ្ឋកិច្ច​មាន​ភាព​រីកចម្រើន​ឡើង។

៤.ខ្សែ​បាតដៃ​មាន​ឆ្នូត​នៅ​ក្រោម​កូន និង​នាង​ដៃ

ប្រសិនបើ​ស្នាម​ម្រាម​ដៃ​នេះ​វែង គឺ​ជា​សញ្ញា​មួយ​ល្អ​ព្រោះ​អ្នក​ជា​មនុស្ស​ឆ្លាតវៃ មាន​គំនិត​កាន់កាប់​លុយ​កាក់។ ពួកគេ​មិន​ត្រឹមតែ​មាន​ភាព​ឆ្លាតវៃ តែ​ក៏​ធ្វើឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​កក់ក្ដៅ ព្រោះ​ភាព​មិន​គិត​តែ​ពី​ខ្លួន​ឯង។ស្ត្រី​ដែល​ខ្សែ​បាតដៃ​បែបនេះ មាន​ប្រាក់​ច្រើន ហើយ​តែងតែ​មាន​សំណាង​ក្នុង​ជីវិត​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ។ មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ជីវិត​ពួកគេ​គឺ​ធម្មតា ប៉ុន្តែ​បន្ទាប់ពី​មាន​គ្រួសារ​ស្វាមី​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង។

៥.ថ្ពាល់​ពេញ

ជា​ទូទៅ​ស្ត្រី​ម្នាក់​ធ្វើ​កិច្ចការ​ផ្ទះ​យ៉ាង​ល្អ គឺជា​អ្នក​គាំទ្រ​ដ៏​ល្អ​របស់​ស្វាមី​នៅ​កន្លែង​ធ្វើការ។ អាច​និយាយ​បាន​ថា ពួកគេ​គឺជា​ប្រភេទ​ដែល​បុរស​ជា​ច្រើន​ចង់​បាន​ច្រើន។ មាន​ឆ្អឹង​ថ្ពាល់​ពេញលេញ គឺជា​សញ្ញា​នៃ​សុខភាព​ល្អ៕

ចុចអាន៖វាសនា​មាន​ក្រ អភ័ព្វ​ឬ​ល្អ អាច​ដឹង​​តាម​​សណ្ឋាន​ធ្មេញ​

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម