ក្រោយ​សម្ដែង​រឿង F4 ១៧ ឆ្នាំ សាន់ឆាយ បែរ​ជា​និយាយ​ថា​ស្អប់​ទៅ​វិញ

  • 2018-04-27 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពី​ ១៧ ឆ្នាំ​ដែល​រឿង «ស្នេហា ៤ ដួង» របស់​តៃវ៉ាន់​បាន​បញ្ចប់​ទៅ តួឯក​ស្រី Barbie Hsu បែរជា​និយាយ​​ថា នាង​ស្អប់​ភាព​ជូរចត់​របស់ សាន់ឆាយ ក្នុង​រឿង​ខ្លាំង​ណាស់។

រឿង «Meteor Garden» ត្រូវ​បាន​ទទួល​អាជ្ញាប័ណ្ណ​ដោយ​តៃវ៉ាន់​ដំបូង និង​បាន​ប្រែក្លាយ​ទៅ​ជា​ខ្សែភាពយន្ត​ក្នុង​ឆ្នាំ ២០០១ ។ ក្រោយ​បញ្ចាំង​ចប់​តួអង្គ​ដ៏​ស្រស់​ស្អាត និង​សង្ហា​ទាំង ៥ ក៏​ចាប់ផ្ដើម​ល្បី​ឈ្មោះ​ទាំង​វ័យ​ក្មេង គឺ Barbie Vic Chou Jerry Yan Vanness Wu និង Ken Chu គ្របដណ្ដប់​ទូទាំង​អាស៊ី។។

កាលពី​ថ្ងៃ ២៥ មេសា កន្លង​ទៅ​នេះ តួឯក​ស្រី​ក្នុង​រឿង​បែរ​ជា​បង្ហាញ​ថា នាង​មិន​ចូលចិត្ត​តួអង្គ​របស់ សាន់ឆាយ ដោយ​បាន​សរសេរ​បង្ហោះ​លើ​ទំព័រ Weibo ផ្ទាល់ខ្លួន ព្រម​ជាមួយ​រូបថត​ចាស់​មួយ​សន្លឹក​ដែល​ថត​ជាមួយ​នឹង​តួសម្ដែង​ដទៃ​ទៀត។ តារា​ស្រី​វ័យ ៤១ ឆ្នាំ​បាន​បន្ត​ថា "ខ្ញុំ​សារភាព​តាម​ត្រង់​ខ្ញុំ ក៏​ស្ទាក់ស្ទើរ​ក្នុង​ការ​ដើរតួ សាន់ឆាយ នេះ​ដែរ។ ខ្ញុំ​បាន​ប្រាប់​នាយក​ទៀត​ថា នាង​ជា​មនុស្ស​ស្លូត​ណាស់ ខ្ញុំ​មិន​ចូលចិត្ត​នាង​ទេ"។

សារដែល Barbie Hsu បង្ហោះ

ក្រោយ​បង្ហោះ​រួច​អ្នក​មើល​ជាច្រើន​យល់​ស្រប​ជា​មួយ​នាង។ តែ​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​ថា សេណារីយ៉ូ​បែបនេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ហើយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ទៀត​ផង។ ទោះជាយ៉ាងណាក៏ដោយ​អ្នក​ខ្លះ​គិត​ថា​វា​ជា​ទង្វើ​មួយ​របស់​អ្នក​ម្ដាយ​កូន ៣ នោះ​គ្រាន់តែ​ធ្វើឲ្យ​តួអង្គ សាន់ឆាយ ក្លាយ​ជា​មនុស្ស​គ្មាន​គំនិត​ប៉ុណ្ណោះ៕

ចុចអាន៖ចូល​ខែ​ក្ដៅ​មិន​ទាន់ Fan Bingbing ត្រៀម​គ្រឿង​ការពារ​កម្ដៅ​ថ្ងៃ​មួយ​កំប្លេ​តែ​ម្ដង

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម