ចូល​ខែ​ក្ដៅ​មិន​ទាន់ Fan Bingbing ត្រៀម​គ្រឿង​ការពារ​កម្ដៅ​ថ្ងៃ​មួយ​កំប្លេ​តែ​ម្ដង

  • 2018-04-26 02:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ហៅ​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ជា​រាជិនី​សម្រស់​ពិត​ជា​មិន​ខុស​មែន ព្រោះ​នាង​តែងតែ​ចេះ​ថែ​រក្សា​រូប​សម្បត្តិ​របស់​ខ្លួន​នៅ​គ្រប់​កាលៈទេសៈ។

រយៈ​ពេល​ចុង​ខែ​មេសា ឈាន​ចូល​ខែ​ឧសភា​នេះ អាកាសធាតុ​គ្រប់​ទី​កន្លែង​ប្រែ​ទៅ​ជា​ក្ដៅ​ហួតហែង​ដូច​នៅ​វាល​ខ្សាច់​សាហារ៉ា ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​អត់​ចង់​ចេញ​ក្រៅ​ពេល​ថ្ងៃ។ ដោយ​សារ​តែ​ខ្លាច​ខូច​ស្បែក​ដែល​ស​ដូច​បណ្ដូល​ចេក​របស់​ខ្លួន តារា​សម្ដែង​លំដាប់ A ចិន Fan Bingbing កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​គ្រឿង​ការពារ​កម្ដៅ​ថ្ងៃ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

តាម​នោះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រាល់​ពេល​មាន​ការ​ចេញ​ថត​នៅ​ក្រៅ​ម្ដង​ៗ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​មិន​ដែល​ភ្លេច​ទេ​នូវ​មួក ជាមួយ​ម៉ាស​ដើម្បី​គេច​ពី​កម្ដៅ​ថ្ងៃ។ បើ​សិន​ជា​ត្រូវ​ថត​ចំ​ថ្ងៃ​ក្ដៅ​ខ្លាំង តួ​រឿង "ព្រះនាង​យេយេ" នឹង​ឃ្លុំ​ឲ្យ​ជិត​ខ្លួន​តែ​ម្ដង គឺ​គ្មាន​ឲ្យ​នៅ​សល់​ចន្លោះ​ណា​ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel