ទាយ​ដឹង​ពី​ជម្រៅ​ចិត្ត​បុរស​តាម​រយៈ​ការ​ឱប និងអាច​មើល​ឃើញ​ពីអនាគតនៃ​អ្នក​ទាំងពីរ

  • 2018-04-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឱប គឺ​ជា​ភាសា​ស្នេហា​ដែល​មិន​ចាំ​បាច់​ប្រើ​ពាក្យ​សម្ដី ដើម្បី​យល់​ពី​គ្នា​នោះ​ទេ។​ កាយ​វិការ​ឱបមាន​សណ្ឋាន​ខុស​គ្នា​ រី​ឯ​អត្ថន័យ​ក៏​ខុស​គ្នា​ដែរ​។​ អ្នក​អាច​យល់​ពី​ចិត្ត​មនុស្ស​ប្រុស​ថា​ពួក​គេ​នៅ​ស្រលាញ់​អ្នក​ដូច​មុន​ ឬ​ឈប់​ដោយ​កាយ​វិការ​ឱបនេះ​ឯង៖

១.​ ឱបពី​ក្រោយ​ខ្នង

រូបតំណាង

គាត់​ស្រលាញ់​ហើយ​ចង់​ថែរក្សា​ការពារ​អ្នក​។​ គាត់​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ​ និង​សុវត្ថិភាព។​

២.​ ឱបដោយ​ដៃ​ប៉ះ​ចង្កេះ

រូបតំណាង

ពេល​គេ​ឱបអ្នក​គេ​ស្រលាញ់​អ្នក​ខ្លាំង​ តែ​ពេល​គេ​ឱបអ្នក​ដទៃ​គេ​ ស្រលាញ់​អ្នក​ដទៃ​ខ្លាំង​ដូច​គ្នា។​​

៣.​ ឱបដោយ​ដៃ​មួយ​ប៉ះ​ខ្នង​ ហើយ​ដៃ​មួយ​ទៀត​ប៉ះ​ចង្កេះ

រូបតំណាង

មាន​ន័យ​ថា​ គេ​គ្រាន់​ចាត់​ទុក​អ្នក​ជា​មិត្ត​ភក្តិ​ដែល​យល់​ចិត្ត​តែ​ប៉ុណ្ណោះ​។​ កុំ​មាន​សង្ឃឹម​ថា​នឹង​មាន​អនាគត​ជា​មួយ​មនុស្ស​ដែល​ឱបអ្នក​របៀប​នេះ​អី!

៤.​ ឱបខ្លួន​ទល់​ខ្លួន​ ភ្នែក​ទល់​ភ្នែក​

រូបតំណាង

អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ខ្លាំង​រៀង​ខ្លួន​។​ សេចក្ដី​ស្រលាញ់​នេះ​ គឺ​ពិត​ប្រាកដ​ទាំង​សង​ខាង។​

៥.​ ឱបដៃ​ដាក់​ទ្រ​ស្មា

រូបតំណាង

អ្នក​ទាំង​ពីរ​ទុក​គ្នា​គ្រាន់​តែ​ជា​មិត្ត​ ហើយ​គ្មាន​ទំនាក់ទំនង​អ្វី​លើស​ពី​នឹង​ទៀត​ដែរ។​

៦.​ ឱបណែន​ហើយ​យូរ​

រូបតំណាង

គាត់​ចង់​ឲ្យ​អ្នក​ដឹង​ថា​គាត់​នៅ​តែ​គាំ​ទ្រ​អ្នក​ជា​និច្ច​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។​

៧.​ ឱបណែន​ប្រើ​ដៃ​តែ​មួយ

រូបតំណាង

គាត់​នឹង​ការពារ​អ្នក​ឲ្យ​អស់​លទ្ធភាព​ តែ​មិន​មែន​ជា​ន័យ​ស្នេហា​នោះ​ទេ។​ ដូច្នេះ​កុំ​យល់​ច្រឡំ​ហើយ​កុំ​មាន​សង្ឃឹម​ឲ្យ​សោះ។៕

ចុចអាន៖៥​មូលហេតុ​ដែល​ទោះ​បី​ជា​អ្នក​អត់​គូ​យូរ​ក៏​មិន​គួរ​ដើរ​ញ៉ែ​គេ​តែ​ផ្ដាស

ប្រភព៖ trendcrown ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម