រៀន​​តែ​ ៦ជំហាន​​​ក្នុង​ការ​ Make-up​នេះ​​ ធានា​ជួយ​ឲ្យ​ផ្ទៃមុខអ្នក​ស្អាត​ដូច​នារី​កូរ៉េ

  • 2018-04-25 08:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ Make-up គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី ព្រោះ​ទោះបី​ជា​ស្អាត​ពី​ធម្មជាតិ​ហើយ​ក៏​ដោយ​ក៏​ត្រូវ​ការ​ជំនួញ​ពី​ការ​ Make-up​ ដែរ។ សម្រាប់​មនុស្ស​ស្រី​ដែល​គាត់​ស្រឡាញ់​របៀប Make-up បែប​នារី​កូរ៉េ​នោះ កញ្ញា សូម​បង្ហាញ​ពី​តិចនិច និង​របៀប​ដែល​នារី​កូរ៉េ​មាន​ក្នុង​ការ​តែង​ខ្លួន​ដែល​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ ៖

១. លាប​ក្រែម​ផ្ដល់​សំណើម

ក្រែម​ផ្ដល់​សំណើម​មាន​សារៈសំខាន់​ណាស់​ព្រោះ​បើ​អ្នក​មិន​លាប​ទេ ការ​ត្រូវ​ខ្យល់​ ត្រូវ​ក្ដៅ និង​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្ងួត។ លាង​មុខ​អ្នក​ឲ្យ​បាន​ស្អាត​រួច​លាប​ក្រែម​ផ្ដល់​សំណើម​ឲ្យ​បាន​សព្វ​ផ្ទៃ​មុន​ព្រោះ​វា​មិន​ត្រឹម​ជួយ​ការពារ​ស្បែក​មិន​ឲ្យ​ស្ងួត​នោះ​ទេ ថែមទាំង​ជួយ​ជំរុញ​ឲ្យ​ការ Make-up​ ចូលសព្វ​ផ្ទៃ​មុខ​ទៀត​ផង។

២. ម្សៅ​ទ្រនាប់ និង​ម្សៅផាត់

បន្ទាប់​ពី​លាប​ក្រែម​ផ្ដល់​សំណើម​ហើយ អ្នក​ត្រូវ​ជ្រើសរើស​ប្រើ​ម្សៅ​ទ្រនាប់​ឲ្យ​ភ្លឺជាង​ស្បែក​អ្នក​មួយ​លេខ។ លាប​ម្សៅ​ទ្រនាប់​ស្ដើងៗ​នៅ​លើ​ផ្ទៃ​មុខ​ដោយ​ប្រើ​ប៉ុង ដើម្បី​ប្រាកដ​ថា​ឲ្យ​វា​ចូល​ម៉ត់​ល្អ។ បន្ទាប់​មក​បើសិន​ជា​ផ្ទៃ​មុខ​អ្នក​មាន​ស្នាម​ច្រើន​ គួរ​តែ​ប្រើ Concealer ដើម្បី​ជួយ​បិទបាំង​ស្នាម។ បន្ទាប់​មក​ប្រើ​ម្សៅ​ផាត់​ថើរៗ និង​ម្សៅ​ផាត់ថ្ពាល់​ស្រាល​ជា​ការ​ស្រេច។

៣. ពណ៌​ភ្នែក​បែបធម្មជាតិ

អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ពណ៌​ភ្នែក​បែប​ធម្មជាតិ​ ស្រាល ស្រទន់។ ៣​ពណ៌​ដែល​អ្នក​គួរ​ប្រើ​នោះ គឺ​ពណ៌​សាច់ ពណ៌​បែក​ក្រហម​ស្រាល និង​ពណ៌​ត្នោត។ ពណ៌​សាច់​ត្រូវ​ផាត់​មុន​គេ បន្ទាប់​មក​ពណ៌​បែក​ក្រហម​នៅ​កណ្ដាល និង​ចុង​ក្រោយ​ពណ៌​ត្នោត​នៅ​ចុង​ភ្នែក។ ពណ៌​បែប​នេះ​គឺ​ជួយ​លើក​ភាព​ស្រស់​ស្អាត​នៃ​ភ្នែក​ហើយ​មើល​ទៅ​ស្អាត និង​បែប​យុវវ័យ។

៤. Eyeliner ពណ៌​ត្នោត

ខណៈ​ពេល​ដែល Eyeliner ពណ៌​ខ្មៅ​ធ្វើ​ឲ្យ​ភ្នែក​មើល​ទៅ​មុខ​ស្រួច​នោះ Eyeliner ពណ៌​ត្នោត​គឺ​ជួយ​ឲ្យ​ភ្នែក​មាន​ភាព​ស្រទន់ ក្មេង និង​មើល​ទៅ​សុភាព។ ប្រើ​ Eyeliner ពណ៌​ត្នោត​គូរ​មុន រួច​អ្នក​អាច​គូ​ Eyeliner ពណ៌​ខ្មៅ​នៅ​ពី​លើ​មួយ​ត្រេ​ទៀត​ដើម្បី​ជួយ​ឲ្យ​ភ្នែក​កាន់​តែ​ស្អាត និង​មើល​ទៅ​បែប​ធម្មជាតិ។

៥. គូស​ចិញ្ចើម​ឲ្យ​ស្ដើង

ចិញ្ចើម​ត្រូវ​កោរ​ឲ្យ​មាន​រាង​ស្អាត និង​ប្រើ​ខ្មៅដៃ​គូស​ចិញ្ចើម​​ស្ដើងៗ​ទៅ​តាម​ត្រេ​ចិញ្ចើម​ដែល​មាន​ហើយ។ ប្រើ​ពណ៌​កុំ​ឲ្យ​ខ្មៅ​ពេក ឬ​គូស​ដិត​ពេក។ រាង​ចិញ្ចើម​ត្រូវ​ស្ដើង មិន​ឲ្យ​ធំ​ ឬ​ធ្លាក់​ឡើយ។ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​សិត​ចិញ្ចើម​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​រោម​ចិញ្ចើម​ផុស​ឡើង​ដូច​ធម្មជាតិ។

៦. ពណ៌​ក្រែម

ក្រែម​ត្រូវ​រើស​យក​ពណ៌​ស្រាល ហើយ​មាន​សភាព​ទន់​ដែល​ជួយ​ឲ្យ​បបូរ​មាត់​មាន​សំណើម មិន​បែក​ឬ​របក។ អ្នក​អាច​ប្រើ​ក្រែម​ផ្ដល់​សំណើម​មុន សឹម​លាប​ក្រែម​ពណ៌​ក្រហម​ស្រាល​នោះ​ពី​លើ។

នេះ​ជា​របៀប​ផាត់​មុខ​បែប​ធម្មជាតិ​ដែល​អ្នក​អាច​ធ្វើ​វា​ពេល​ទៅ​ធ្វើការ ទៅ​សាលា និង​ចេញ​ក្រៅ​បាន​យ៉ាង​ស្រស់ស្អាត៕

ចុចអាន៖ចង់ Make-up បែប​​ធម្មជាតិ​ និង​សាមញ្ញ គួរ​ជ្រើស​រើស​​ក្រែម​ និង​ពណ៌ភ្នែក​បែប​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ផេង ផលធិតា