ជីវិតល្អគ្មានអ្វីស្រួល ជីវិតស្រួលគ្មានអ្វីល្អ! ចង់រស់ស្រួលមែនទែនត្រូវចាំទុក ៥ចំណុចនេះ
- 2018-04-25 08:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតល្អគ្មានអ្វីស្រួល ជីវិតស្រួលគ្មានអ្វីល្អ! ចង់រស់ស្រួលមែនទែនត្រូវចាំទុក ៥ចំណុចនេះ
ដូចដែលគេនិយាយគ្រប់គ្នាថា អ្វីដែលបានមកដោយងាយ នោះបាត់បង់ទៅវិញក៏ងាយដូចគ្នា។ ដូច្នេះហើយជីវិតដែលងាយៗ ស្រួលៗ គ្មានឧបសគ្គ ក៏មិនអាចហៅបានថាជាជីវិតដែលរឹងមាំបានដែរ។ ប៉ុន្មានចំណុចខាងក្រោមនេះ នឹងបង្ហាញពីសារសំខាន់នៃការតស៊ូព្យាយាម និងគន្លឹះខ្លះៗដើម្បីឲ្យអ្នកទទួលបានជីវិតថ្មីដ៏ល្អមួយទៅអនាគត៖
១. កុំស្រួលរហូតធ្លាប់ខ្លួន ប៉ុន្តែត្រូវលំបាករហូតធ្លាប់ខ្លួន
អ្នកដែលមិនខ្លាចការលំបាក អាចនឹងលំបាកតែមួយរយៈ ប៉ុន្តែអ្នកដែលខ្លាចការលំបាក នឹងត្រូវលំបាកមួយជីវិត។ ជីវិតនេះគ្មានអ្វីស្ថិតស្ថេរនោះទេ ដូច្នេះបើអ្នកបណ្ដែតបណ្ដោយដោយខ្លាចការលំបាក ជីវិតអ្នកនឹងកាន់តែលំបាកឡើងៗ។
២. ជីវិតនឹងមិនទៅណាឡើយ បើអ្នកជាមនុស្សមានក្ដីស្រមៃធំ ប៉ុន្តែធ្វើតែទម្លាប់ដដែលៗ
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវហ៊ានស្រមៃអ្វីដែលធំៗ ប៉ុន្តែទន្ទឹមនឹងនោះ ការប្រឹងប្រែងរបស់អ្នកក៏ត្រូវមានទំហំធំដូចគ្នា ពុំដូច្នោះទេ ក្ដីស្រមៃនឹងក្លាយជារឿងដែលគ្មានប្រយោជន៍។ បើសិនមិនពេញចិត្តនឹងជីវិតបច្ចុប្បន្ន ហើយចង់ឲ្យមានការផ្លាស់ប្ដូរដែលប្រសើរឡើងនោះ គឺទាមទារឲ្យយើងកែប្រែទម្លាប់អវិជ្ជមានទាំងឡាយឲ្យបានសិន។
៣. មានអ្វីខ្លះមិនសំខាន់ សំខាន់អាចបង្កើតអ្វីបានខ្លះពីអ្វីដែលខ្លួនមាន
ក្រៅពីពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃ ដើមទុនជីវិតរបស់មនុស្សម្នាក់ៗអាចមានមិនស្មើគ្នា មិនថាកាយសម្បទា ភាពឆ្លាតវៃ ឬក៏ទ្រព្យសម្បត្តិ។ ប៉ុន្តែវាមិនសំខាន់ឡើយថាអ្នកមានអ្វីជាប់ខ្លួនច្រើនប៉ុណ្ណា ព្រោះគ្រប់យ៉ាងសុទ្ធតែអាចបាត់បង់ទៅវិញ ដូច្នេះត្រូវចេះបង្កើតអ្វីចេញពីរបស់ដែលខ្លួនមានទើបជីវិតអ្នករឹងមាំ។
៤. មនុស្សគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃ ប៉ុន្តែខុសគ្នាត្រង់កម្រិតនៃភាពអត់ធ្មត់
គ្រប់ការព្យាយាមអាចមិននាំមកនូវភាពជោគជ័យ ប៉ុន្តែនៅគ្រប់ភាពជោគជ័យសុទ្ធតែកើតចេញពីការព្យាយាម។ បើអ្នកមានការតស៊ូ ព្យាយាមច្រើនប៉ុណ្ណា អត្រានៃភាពជោគជ័យក៏ច្រើនប៉ុននោះដូចគ្នា។ ទន្ទឹមនឹងការតស៊ូ អ្នកក៏ត្រូវរៀនពីកំហុសឆ្គង និងបរាជ័យក្នុងអតីតកាលដែរ។
៥. មិនបាច់ធ្វើជាមនុស្សពូកែយកឈ្នះគ្រប់គ្នានោះទេ ប៉ុន្តែគួរតែធ្វើជាមនុស្សធម្មតាៗ ដែលអាចឈ្នះចិត្តខ្លួនឯងបាន
សត្រូវធំរបស់មនុស្សយើងគឺចិត្តខ្លួនឯងនេះហើយ។ បើអ្នករវល់តែបណ្ដែតបណ្ដោយ ឲ្យចំណង់ ក៏ដូចជាភាពខ្ជិលច្រអូសដឹកនាំខ្លួនបាន ជីវិតអ្នកក៏មិនអាចប្រសើរឡើងដែរ ៕
ចុចអាន៖
ធ្វើជាមនុស្សម្នាក់នឹងគេដែរ មិនគួររំពឹងរឿងទាំងនេះពីអ្នកដទៃសោះ!
នៅពេលបាក់ទឹកចិត្ត អ្នកត្រូវចងចាំពាក្យទាំងនេះ ដើម្បីផ្លូវចិត្តប្រសើរឡើងវិញ