នៅពេលបាក់ទឹកចិត្ត អ្នកត្រូវចងចាំពាក្យទាំងនេះ ដើម្បីផ្លូវចិត្តប្រសើរឡើងវិញ
- 2018-04-15 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលបាក់ទឹកចិត្ត អ្នកត្រូវចងចាំពាក្យទាំងនេះ ដើម្បីផ្លូវចិត្តប្រសើរឡើងវិញ
មនុស្សភាគច្រើនតែងតែមើលស្រាលការបាក់ទឹកចិត្ត ដោយពួកគេមិនដឹងទេថាជំងឺបាក់ទឹកចិត្តគឺជាជំងឺដ៏កាចសាហាវទោះបីជាវាមិនមានរូបរាងក៏ដោយ។ ដូច្នេះហើយទើបយើងត្រូវយកចិត្តទុកដាក់លើរឿងនេះឲ្យមែនទែន។ នេះជាប្រយោគចំនួន៦ដែលអាចជួយដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត ៖
១. ការដែលស្អប់ខ្លួនឯងមិនមែនជាដំណោះស្រាយល្អនោះទេ
នៅពេលដែលអ្នកបាក់ទឹកចិត្ត អ្នកតែងតែគិតអវិជ្ជមានលើខ្លួនឯង។ អ្នកគិតថាពិភពលោកនេះមិនសាកសមនឹងអ្នកទេ ហើយអ្វីៗដែលកើតឡើងគឺមកពីអ្នក។ ដំណោះស្រាយ១ដែលស្តាប់ទៅធម្មតា តែនៅជំហានដំបូងវាពិតជាមានប្រសិទ្ធភាព។ នោះគឺស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ រៀងរាល់ថ្ងៃត្រូវប្រាប់ខ្លួនឯងថាអ្នកអស្ចារ្យប៉ុណ្ណា នោះនឹកឃើញពីចំណុចល្អរបស់អ្នក។
២. មនុស្សគ្រប់គ្នាអ្នកណាល្អគ្រប់ដប់នោះទេ
កើតមកជាមនុស្សតែងតែមានខុសមានត្រូវ មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ។ គ្រាន់តែអ្នកទៅមិនទាន់ដល់ភាពជោគជ័យ មិនមែនមានន័យថាអ្នកបរាជ័យនោះទេ។
៣. ត្រូវចាំថាអ្នកសមនឹងទទួលបានការស្រលាញ់ពីមនុស្សគ្រប់គ្នា
ពេលខ្លះការលើកទឹកចិត្តពីមិត្តភក្តិ និងគ្រួសារប្រហែលមិនគ្រប់គ្រាន់ទេ ក៏ព្រោះតែអ្នកគិតថាពួកគេធ្វើបែបនឹងដោយសារតែអាណិតអ្នក។ ផ្ទុយមកវិញអ្នកត្រូវគិតថាពួកគេគឺស្រលាញ់អ្នក គឺជាអ្នកដោយគ្មានលក្ខខណ្ឌ។ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះថាជីវិតអ្នកមានតម្លៃ។
៤. ព្យាយាមប្រៀបធៀបខ្លួនឯងនឹងអ្នកដ៏ទៃដែលពិបាកជាងខ្លួន
អ្នកតែងតែប្រៀបធៀបខ្លួនអ្នកជាមួយមនុស្សដែលជោគជ័យ មិត្តភក្តិដែលមានសុភមង្គល និងសាច់ញាតិដែលធូរធារ ហើយអ្នកគិតថា អ្នកមិនអាចដូចពួកគេ ឬជីវិតអ្នកលំបាកណាស់។ ប៉ុន្តែនៅពេលដែលអ្នកយល់ឃើញពីអ្នកដែលលំបាកវេទនាជាងអ្នកនោះអ្នកនឹងមើលឃើញចំណុចល្អដែលអ្នកមាន។
៥. អ្នកមានចំណុចល្អច្រើនជាងចំណុចអាក្រក់
នៅពេលដែលអត់សប្បាយចិត្តនោះអ្នកកាន់តែមើលឃើញពីចំណុចអាក្រក់របស់អ្នក។ មុនដំបូងអ្នកមានអារម្មណ៍មិនស្រណុកចិត្តតិចៗទេតែយូរៗទៅធ្វើអោយអ្នកគិតខ្លីនិងស្អប់ខ្លួនឯង។ អ្នកមើលឃើញរាល់កំហុសតិចតួច តែគិតថាជារឿងធំ។ទោះជាយើងណាក៏ដោយក៏អ្នកត្រូវគិតថា កំហុសបន្តិចបន្តួចមិនអាចលុបរាល់អំពើល្អរបស់អ្នកនោះទេ។
អ្វីៗគ្រប់យ៉ាងចាប់ផ្ដើមពីការស្រលាញ់ខ្លួនឯង។ ហេតុនេះហើយត្រូវស្រលាញ់ខ្លួនឯងឲ្យច្រើនៗ៕
ចុចអាន៖