៩យ៉ាងនាំគ្រោះថ្នាក់ដែលអ្នកមិនគួរ Share ឡើយលើបណ្ដាញសង្គម
- 2018-04-20 06:32:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩យ៉ាងនាំគ្រោះថ្នាក់ដែលអ្នកមិនគួរ Share ឡើយលើបណ្ដាញសង្គម
នៅសម័យនេះ មនុស្សគ្រប់គ្នាចំណាយពេលច្រើនទៅលើបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក។ ប៉ុន្តែភាគច្រើនមិនសូវយកចិត្តទុកដាក់លើការបង្ហោះ និងព័ត៌មានផ្ទាល់ខ្លួននោះទេ។ ករណីជម្រិតទារប្រាក់ លួចឬប្លន់យកទ្រព្យសម្បត្តិ និងករណីផ្សេងៗទៀតច្រើនចេញពីការបង្ហោះនៅក្នុងបណ្តាញសង្គម។ ខាងក្រោមនេះជារឿងដែលអ្នកគួរតែជៀសវាងពេលបង្ហោះម្តងៗ៖
១. បង្ហាញពីទំនាក់ទំនងស្នេហាជ្រុលពេក
មិនថាទំនាក់ទំនងរបស់អ្នកនិងដៃគូររបស់ទៅជាយ៉ាងណាទេ អ្នកមិនគួរបង្ហោះឱ្យគេដឹងឡើយ។ ការដែលបង្ហោះគ្រប់ពេលពីទំនាក់ទំនងស្នេហា អាចធ្វើឱ្យដៃគូររបស់អ្នកមិនស្រណុកចិត្ត និងបាត់បង់ទំនុកចិត្តលើអ្នក។
២. រូបថតឱបថើបគ្នា
មនុស្សគ្រប់គ្នាអាចនឹងរអើមនៅពេលឃើញរូបថតបែបនេះ ហើយគិតមិនល្អពីអ្នក។ មិនត្រឹមតែមើលទៅមិនសមរម្យទេ ថែមទាំងអាចប៉ះពាល់ដល់មិត្តដែលនៅលីវ និងកិត្តិយសគ្រួសារថែមទៀត។
៣. ថតរូបនៅក្នុងពិធីបុណ្យសព
កន្លែងខ្លះ ឬក៏ពិធីខ្លះដូចជាបុណ្យសព ត្រូវការភាពស្ងប់ស្ងាត់និងការកាន់ទុក។ ការថតរូបញញឹមសប្បាយរីករាយ អាចមើលទៅមិនសមរម្យ និងមិនគោរពដល់សព។
៤. ការប្រព្រឹត្តអំពើមិនល្អ
មានអ្នកខ្លះគិតថា ការបង្ហោះរូបផឹកស្រាពេលបើកបរ និងLiveវីដេអូ មើលទៅឡូយនិងមានអ្នកសរសើរ។ តែផ្ទុយទៅវិញ ការបង្ហោះបែបនេះវាផ្ទុយទៅនិងច្បាប់ ប៉ូលីសអាចចាប់អ្នកបានគ្រប់ពេល។
៥. ការ Comment អុចអាល ឬរិះគន់
ទោះបីជាអ្នក Commentដើម្បីលេងសើចក៏ដោយ អ្នកត្រូវប្រយ័ត្នរាល់ Comment របស់អ្នកពីព្រោះវាអាចប៉ះពាល់ដល់អ្នកដទៃដោយមិនដឹងខ្លួន។ អ្នកគួរតែប្រយ័ត្នចំពោះការរិះគន់ទាក់ទងនិងនយោបាយ សាសនា និងភេទផ្ទុយគ្នា។
៦. ប្រាប់ពីទីតាំងរបស់អ្នក
ការដែលបើកLocationចោល ឬ Check-in ថាអ្នកនៅឯណានោះវាមិនមែនជាការល្អទេ។ វាប្រៀបដូចជាអ្នកកំពុងប្រាប់ចោរ ឬអ្នកផ្សេងទៀតពីកន្លែងដែលអ្នកនៅ។ អ្នកគួរតែ Check-in បន្ទាប់ពីចេញពីកន្លែងនោះហើយ។
៧. ឯកសារផ្ទាល់ខ្លួន ឬអត្តសញ្ញាណប័ណ្ណ
មនុស្សមួយចំនួនតែងគិតខុស ពីការបង្ហោះប័ណ្ណបើកបរ សំបុត្រយន្តហោះ និងលិខិតឆ្លងដែន។ កុំភ្លេចថា អ្នកកាន់តែប្រាប់ពីព័ត៌មានផ្ទាល់ខ្លួន នោះអ្នកកាន់តែគ្រោះថ្នាក់។
៨. ការជប់លៀង ចូលក្លឹប
អ្នកមិនដឹងទេថា គ្រប់គ្នានិងមើលមកអ្នកយ៉ាងម៉េចនៅពេលដែលអ្នកបង្ហោះបែបនឹង។ ពេលខ្លះគ្រួសាររបស់អ្នក ចៅហ្វាយរបស់អ្នកអាចឃើញ ហើយអ្នកអាចបាត់បង់ការងារក៏ថាបាន។
៩. កាដូថ្លៃៗ និងគ្រឿងអលង្ការ
ជាធម្មតាមនុស្សម្នាក់ៗតែងចង់បង្ហាញពីកាដូដែលគេឱ្យ ឬរបស់ថ្លៃៗដែលខ្លួនទើបទិញ។ នៅពេលដែលអ្នកបង្ហោះ អ្នកមិនដឹងថាម្នាក់ណាជាចោរ ម្នាក់ណាជាមិត្តនោះទេ ដូច្នេះប្រយ័ត្នបានគួរតែប្រយ័ត្ន៕
ចុចអាន៖
រឿងមិនបានការ និងខ្ជះខ្ជាយពេលវេលាទាំង ៦ដែលអ្នកមិនគួរឲ្យមានក្នុងជីវិត
ខ្លួនឯងជាមនុស្សមានស្មារតីល្អ ឬមិនល្អ សង្កេតមើល ៥ ចំណុចនេះ