រឿង​មិន​បាន​ការ​ និង​ខ្ជះខ្ជាយ​ពេល​វេលាទាំង ៦​ដែល​អ្នក​មិន​គួរ​ឲ្យ​មាន​ក្នុង​ជីវិត​

  • 2018-04-02 02:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​ទៅ​ជីវិត​នេះ​ស្រស់​ស្អាត ឬអាប់អួរ​គឺ​អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ​ទេ បើ​អ្នក​មាន​ទម្លាប់ មាន​ការគិត​ល្អ​នោះ​ជីវិត​ក៏​ល្អទៅ​តាម​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ចូលចិត្ត​គិត​អី​អាក្រក់ៗ ខ្ជះខ្ជាយ​ពេលវេលា​លើ​រឿង​មិន​បាន​ការ​នោះ ជីវិត​អ្នក​ក៏​មិន​ស្រស់​ថ្លា មិន​សប្បាយ​ចិត្ត​ដូច​គេ​ដែរ ៖

១. និយាយ​អាក្រក់ពី​គេ

គួរ​តែ​យក​ពេល​និយាយ​ពី​គេ​នោះ​មក​​គេង​ឲ្យ​ស្កប់ស្កល់​វិញ​ល្អ​ជាង ព្រោះ​ការ​ដែល​និយាយដើម​គេ​គឺ​ជា​រឿង​ដែល​គេ​ស្អប់​បំផុត។ វាជា​រឿង​ដែល​អត់​ប្រយោជន៍​ទាល់​តែ​សោះ ហើយ​វា​ធ្វើ​ឲ្យ​យើង​កើត​ជា​ទម្លាប់​មិន​ល្អ ព្រោះ​អ្នក​ដែល​និយាយ​ពី​គេ​គឺ​មាន​ន័យ​ថា​ចង់​ឲ្យ​ខ្លួន​ឯង​ល្អ។ មួយ​ថ្ងៃៗ​ខំ​រក​រឿង ខំ​និយាយ​ពីនេះពី​នោះ​មិន​ឈប់​ បែប​នេះ​អ្នក​ដូច​ជា​ខ្ជះខ្ជាយ​ពេល​វេលាពេក​ហើយ។

រូបតំណាង

**២. គិត​​នោះ​គិត តែ​មិន​ដែល​ធ្វើ**

មួយ​ថ្ងៃៗ​ដេក​គិត​ ដេក​គូរ​ណាស់ តែ​មិន​ដែល​បាន​ធ្វើ​អី​ទេ។ មនុស្ស​បែប​នេះ​គឺ​មិន​អាច​សម្រេច​ក្ដី​ប្រាថ្នា​ខ្លួន​ឡើយ​ ព្រោះ​មាន​តែ​ក្ដី​ស្រមៃ​តែ​ខ្វះ​ការ​ព្យាយាម​ ការ​អនុវត្ត។ បើ​ជ្រុល​ជា​គិតហើយ​អ្ន​ក​គួរ​តែ​ធ្វើ​ព្រោះ​បើ​មិន​ធ្វើ​ផង​ គិត​នាំ​ឈឺក្បាល នាំ​ពិបាក​ចិត្ត​ធ្វើ​អី។

៣. ប្រៀបធៀប​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ

ឃើញ​គេ​ល្អ​ជាង​ក៏​ដេក​កើត​ទុក​ថា​ហេតុអី​ខ្លួន​មិន​ល្អ​ដូច​គេ ប៉ុន្តែ​មិន​ដែល​គិត​ថា​ខ្លួន​គួរ​ធ្វើ​ម៉េច​ឲ្យ​ល្អ​ដូច​គេ​ទេ។ អ្នក​មិន​គួរ​យក​ជីវិត​ខ្លួន​ឯង​ទៅ​ធៀប​នឹង​អ្នក​ដទៃ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​វាសនា​ផ្ទាល់​ខ្លួន និងចំណុច​ល្អ​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​គួរ​តែ​ស្រឡាញ់​អ្វី​ដែល​យើង​មាន។

៤.រង់​ចាំ​មនុស្ស​ម្នាក់​ដែល​មិន​អាច​នឹង​លេច​ឡើង

ពេល​វេលា​សម្រាប់​មនុស្ស​គឺ​សំខាន់​ណាស់​ បើ​សិន​ជា​អ្នក​ប្រើ​ពេល​នោះ​រង់​ចាំ​មនុស្ស​ម្នាក់​ដែល​មិន​អាច​នឹង​លេច​រូបរាង​មក​ វា​ពិត​ជា​អត់​ប្រយោជន៍​ណាស់ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ពេល​នោះ​ឲ្យ​មាន​ប្រយោជន៍​បំផុត សម្រាប់​ធ្វើ​រឿង​អី​ដែល​ល្អ​ៗ​វិញ។

រូបតំណាង

៥. ប្រើ​ពាក្យ«សុំទោស​»​

ពេល​ដែល​អ្នក​សុំទោស​ខ្លួន​ឯង គឺ​ជា​ពេល​ដែល​អ្នក​ចុះ​ខ្សោយ​បំផុត​ អន់​បំផុត​ ដូច្នេះ​មិន​គួរ​តែងតែ​ប្រើ​ពាក្យ​នេះ​មក​ធ្វើ​ឲ្យ​ខ្លួន​ឯង​អន់ ខ្លួន​ឯង​ខ្ជិល​នោះ​ទេ គួរ​តែ​ប្រើ​ពាក្យ​ថា « មិន​អី​ទេ​យើង​នៅ​មាន​ថ្ងៃ​ស្អែក​បន្ត​ទៀត»។

៦.​​​ ពន្យារពេល​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​តែង​អូសបន្លាយ​ពេល​វេលា​មិន​ឈប់ ថ្ងៃនេះ​ចាំថ្ងៃនោះ មិន​ដែល​ធ្វើ​ឲ្យ​ទាន់​ពេល។ ទម្លាប់​នេះ​អាក្រក់​ខ្លាំង​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នកជុំវិញ​មិន​ចង់​រាប់អាន​ទៀត​ផង។

រូបតំណាង

បើ​កំពុង​មាន​ចំណុច​ខាង​លើ​នេះ អ្នក​គួរ​តែ​បញ្ឈប់​ទៅព្រោះ​វា​គ្មាន​បាន​ជួយ​អី​ក្រៅ​ពី​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​នោះ​ទេ៕

ចុចអាន​៖សាមញ្ញៗ​! ជោគជ័យ​នឹង​រត់មក​រក​អ្នក​ បើចេះហ្វឹកហាត់​​បែបនេះ​នៅ​ពេល​យប់

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា