ឃើញ​មិត្តភ័ក្ដិ​មាន​ប្ដី-កូន​អស់​ ខ្លួន​ឯង​នៅ​លីវ​ដដែល កុំ​ព្រួយ នេះ​ជា​ហេតុផល​អ្នក​គួរបន្ត Single

  • 2018-04-20 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​ដែល​មាន​មិត្តភ័ក្ដិ​ស្របាល​ៗ​មាន​ខ្លះ​មាន​ប្ដី មាន​កូន​អស់​ហើយ តែ​ខ្លួនឯង​បែរ​ជា​មិន​ទាន់​រក​កោះ​ត្រើយ​ឃើញ។ តែ​មិន​បាច់​ទោ​ភ័យ​អី​ទេ អ្នក​អាច​បន្ត Single ត​ទៅ​ទៀត​ដោយ ផ្អែក​លើ​ហេតុផល​ទាំង​នេះ៖

១.អាច​រស់នៅ​ក្នុង​ជីវិត​ដែល​ខ្លួន​ប្រាថ្នា

ទោះ​ជា​គ្មាន​ប្ដី គ្មាន​កូន តែ​អ្នក​នៅតែ​អាច​រស់នៅ​បាន​យ៉ាង​សប្បាយ​រីករាយ ពោល​គឺ​ដេក​ននាល​យ៉ាង​ណា​ក៏​គ្មាន​បញ្ហា ហើយ​ចាំបាច់​ឈឺក្បាល​ត្រូវ​រៀបចំ​កន្លែង​សម្រាប់​ប្ដី ឬ​កូន​ឡើយ។

២.អាច​ដើរហើរ​ដោយ​សេរី

អ្នក​មិន​ចាំបាច់​ឈឺក្បាល​ហាលថ្ងៃ​ត្រូវ​ខ្វល់​រឿង​បាយ​ទឹក​សម្រាប់​នរណា​ឡើយ ព្រោះ​នៅ​ខ្លួន​មួយ។ ដូចនេះ​ចង់​ទៅ​ណា​មក​ណា​ក៏​មិន​បាច់​ភ័យ​មាន​អ្នក​ចាំ​ផ្លូវ ឬ​ត្រូវ​ផ្គាប់ផ្គុន​ដែរ។

៣.កុំ​សន្មត​ថា​ជីវិត​របស់​មិត្ត​អ្នក​កាន់តែ​ងាយស្រួល​នោះ

ពេល​ឃើញ​មិត្ត​មាន​ប្ដី​មាន​កូន មាន​ឪពុក​ម្ដាយ​ក្មេក កុំ​គិត​ថា​ស្រួល​ឲ្យ​សោះ ព្រោះ​ពេល​ខ្លះ​ពួកគេ​អាច​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ គ្រាន់តែ​មិន​ប្រាប់​អ្នក​ឲ្យ​ដឹង​តែ​ប៉ុណ្ណោះ។ ព្រោះ​នោះ​ជា​រឿង​នៅ​ក្នុង​គ្រួសារ ដូចនេះ​អ្នក​មាន​អាទិភាព​សប្បាយ​ច្រើន​ជាង។

៤.បន្ត​ស្វែងរក​អ្វី​ដែល​អ្នក​ចង់​បាន

ប្រសិនបើ​អ្នក​ចង់​បន្ត​ការ​សិក្សា ឬ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​ខេត្ត​ឆ្ងាយ​ៗ អ្នក​អាច​ទៅ​ដោយ​មិន​ចាំបាច់​គិត​អ្វី​ទាំងអស់ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ខ្លួន។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​មិត្ត​អ្នក​ដែល​ជាប់ដៃ​ជាប់​ជើង​នឹង​រឿង​គ្រួសារ គឺ​ប្រហែល​មិន​អាច​ចាកចេញ​បាន​ទេ។

៥.សឹងតែ​ដាច់​ទំនាក់ទំនង

អ្នក​មាន​ប្ដី​មាន​កូន ភាគច្រើន​តែងតែ​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម​ច្រើន​ដូច​កាល​នៅ​លីវ​ទេ។ តែ​សម្រាប់​អ្នក​គឺ​មាន​ពេល​ច្រើន​អ្នក​ដើរ​កម្សាន្ត ទៅ​ញ៉ាំ​អាហារ ឬ​ទៅ​មើល​កុន​ជា​ក្រុម​ៗ​ដូច​មុន​ដដែល៕

ចុចអាន៖ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​អំពី​ច្បាប់​វិន័យ​ទាំង​នេះ ទើប​ជួយ​ឲ្យ​ជីវិត​រឹតតែ​ងាយស្រួល

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម