ស្ត្រីគ្រប់រូបគួរតែដឹងអំពីច្បាប់វិន័យទាំងនេះ ទើបជួយឲ្យជីវិតរឹតតែងាយស្រួល
- 2018-04-18 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីគ្រប់រូបគួរតែដឹងអំពីច្បាប់វិន័យទាំងនេះ ទើបជួយឲ្យជីវិតរឹតតែងាយស្រួល
ដើម្បីជាភាពងាយស្រួលខ្លះ កញ្ញា សូមណែនាំអំពីវិន័យមួយចំនួន ដែលគ្រប់ស្ត្រីគួរប្រកាន់ខ្ជាប់។ ព្រោះវាអាចជួយឲ្យអ្នករស់នៅក្នុងភាពថ្លៃថ្នូរ និងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៖
១.ប្រសិនបើអ្នកទៅចូលរួមកម្មវិធីតែមួយភ្លែត ហើយចេញមកវិញដោយមិនបានលាម្ចាស់កម្មវិធី ប្រៀបដូចជាមិនបានទៅដូច្នោះដែរ។
២.ពេលចូលទៅញ៉ាំអីនៅក្នុងភោជនីយដ្ឋាន ឬកាហ្វេ ហើយមានអារម្មណ៍ថាបរិយាកាសអាប់អួ អ្នកគួរប្រាប់អ្នករត់តុ ដើម្បីឲ្យខាងគេមានការផ្លាស់ប្ដូរខ្លះ។
៣.មិនគួរសិតសក់ នៅក្រៅបន្ទប់ទេ ព្រោះមើលទៅវាមិនសមរម្យ។
៤.ការតុបតែងមុខត្រូវបានអនុញ្ញាតតែនៅក្នុងបន្ទប់ទឹករបស់ស្ត្រីប៉ុណ្ណោះ តែសម្រាប់ការលាបក្រែមអាចលើកលែងបាន។
៥.ទោះជានៅផ្ទះក៏ដោយ ក៏មិនគួរស្រែកហៅនរណាម្នាក់ពីក្នុងបន្ទប់មួយទៅបន្ទប់មួយទៀតដែរ គួរតែទៅរកដោយផ្ទាល់ទើបជាការប្រសើរ។
៦.ពេលអង្គុយក្នុងតុ ហើយអ្នកចង់ផឹកទឹក ត្រូវឲ្យអ្នកនៅក្បែរនោះចាក់ឲ្យ មិនមែនឈោងដៃទៅយកមកចាក់ខ្លួនឯងឡើយ ឬសូមឲ្យគេហុចមកឲ្យ។
៧.ពេលអង្គុយនៅតុ មិនគួរដាក់មួក ឬកាបូបលុយនៅលើតុឡើយ ព្រោះអាចទើសទែងអាហារដែលគេលើកមក។
៨.ពេលខ្លះអ្នកអាចពាក់អាវរងា ដោយមិនចាំបាច់ដល់ខែនោះបាន។
៩.ការណាត់គ្នាទៅញ៉ាំអី បើអ្នកមានរថយន្ត គួរបើកទៅដោយខ្លួនឯង មិនចាំបាច់ឲ្យមិត្តប្រុសមកយកទេ។
១០.កុំបណ្ដោយឲ្យអារម្មណ៍របស់អ្នក ប៉ះពាល់អាកប្បកិរិយា។
១១.និយាយថាទេចំពោះស្មាតហ្វូន នៅពេលអ្នកចេញក្រៅជាមួយមិត្តភ័ក្ដិ៕
ចុុចអាន៖មនុស្សរឹងមាំមិននិយាយពាក្យ «សុំទោស» ក្នុងកាលៈទេសៈទាំងនេះដាច់ខាត