កុំ​ទាន់​សង្វាត​ដើរ​លេង ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​​ទាន់​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ

  • 2018-04-18 02:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ព្យាយាម​ស្វែង​រក​ការ​ពិត​របស់​ខ្លួន​អ្នក​

មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ខ្លួន​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ មិន​អាច​ធ្វើ​អ្វី​បាន។​ មុន​នឹង​គិត​បែប​នេះ​អ្នក​គួរ​តែ​ ស្វែង​យល់​ពី​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​។​ អ្នក​គួរ​តែ​ស្វែង​រក​ការ​ពិត​នៃ​ជំនាញ​អ្វី​មួយ​របស់​អ្នក​ ដែល​អាច​ជួយ​អ្នក​នៅ​ថ្ងៃ​អនាគត។​

២. កំណត់​អ្វី​ដែល​សំខាន់​សម្រាប់​ខ្លួន​ឯង

ក្នុង​១​ថ្ងៃ​អ្នក​មាន​ពេល​តិច​ជាង​២០ម៉ោង​ទៅ​ទៀត​ សម្រាប់​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​។ នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​អត់​ប្រយោជន៍​ច្រើន​ វា​ប្រៀប​ដូច​ជា​កំពុង​តែ​បំផ្លាញ​ក្តី​ស្រមៃ​ខ្លួន​ឯង​អញ្ចឹង។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ត្រូវ​កំណត់​គោល​ដៅ​ឱ្យ​បាន​ច្បាស់​លាស់​ និង​យក​ចិត្ត​ទុក​ដាក់​លើ​អនាគត​ខ្លួន​។

៣. រក​លុយ​ឱ្យ​បាន​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង​

ឈប់​ជឿ​អ្នក​ដែល​ថា​ "វិធី​ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​គឺ​ ការ​ដើរ​លេង​" វា​មិន​ពិត​នោះ​ទេ។ មាន​វិធី​ច្រើន​ណាស់​ដែល​អ្នក​អាច​សប្បាយ​បាន​ ហើយ​មិន​ចាំ​បាច់​ចំណាយ​ច្រើន​ដូច​ជា​ការ​ដើរ​លេង​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​រក​លុយ​បាន​ច្រើន​ នោះ​ទើប​ជា​សេចក្តី​សុខ​ពិត​ប្រាកដ។

៤. ត្រូវ​ដឹង​ពី​អ្វី​ដែល​ខ្លួន​មិន​ចូល​ចិត្ត​

ការ​ដែល​ស្អប់​អ្នក​ណា​ម្នាក់​មិន​មែន​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​អាក្រក់​ទេ។ ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ខ្លួន​ឯង​ជា​ខ្លួន​ឯង​ មិន​ចាំ​បាច់​ធ្វើ​ជា​ចូល​ចិត្ត​អ្វី​មួយ​ ឬ​ចូល​ចិត្ត​អ្នក​ណា​ម្នាក់​នោះ​ទេ។​ នៅ​ពេល​ដែល​អ្នក​កាន់​តែ​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង នោះ​អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ និង​មាន​ឯករាជ្យ​ភាព។

៥. រក​មិត្ត​ភក្តិ​ល្អ ឬ​ស្នេហា​ពិត​

ការ​រក​មិត្ត​ភក្តិ​មិន​​លំបាក​នោះ​ទេ​ តែ​មិត្ត​ភក្តិ​ល្អ​ទើប​ពិបាក​រក​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់​ នោះ​អ្នក​និង​ជួប​ មនុស្ស​ដែល​ដូច​ជា​អ្នក​ ហើយ​អាច​ចែក​រំលែក​គ្រប់​យ៉ាង​ជាមួយ​គ្នា។​ យ៉ាង​ហោច​ណាស់​រក​មិត្ត​ភក្តិ​បែន​នេះ​ ឱ្យ​បាន​ម្នាក់​ក្នុង​១ជីវិត ៕

ចុចអាន៖

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា