បើ​មាន​ ៥​ ចំណុច​នេះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​ឈ្លាសវៃ​ តែ​បើ​អត់​មាន​ក៏​អាច​សង្កេត​ហើយ​រៀន​តាម

  • 2018-03-23 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ឆ្លាត​វៃ​តែង​សម្រេច​បាន​គោលដៅ​ដែល​គេ​ប្រាថ្នា។​ ភាព​ខុស​គ្នា​រវៀង​មនុស្ស​ឈ្លាសវៃ​និង​អ្នក​ធម្មតា​គឺ​​អាច​សង្កេត​បាន​តាម​រយះ​ ៥​ ចំណុច​នេះ​។​ តែ​បើ​សិន​អ្នក​គ្មាន​ ៥​ចំណុច​នេះ​ទេ​ក៏​អាច​រៀន​តាម​និង​ធ្វើ​ដើម្បី​ក្លាយ​ជា​មនុស្ស​ឆ្លាត​មួយ​រូប​បាន​ដែរ។​ មនុស្ស​ឆ្លាត​ធ្វើ​​៥​ចំណុច​នេះ៖

១.​​ទទួល​ស្គាល់​កំហុស​ហើយ​រៀន​ពី​វា

មនុស្ស​ឆ្លាត​មិន​ប្រកែក​យក​ត្រូវ​ខ្លួន​ឯង​នោះ​ទេ​ គេ​តែង​តែ​ទទួល​កំហុស​ហើយ​សិក្សា​ពី​វា​ ជៀស​វាង​ថ្ងៃ​ក្រោយ​ធ្វើ​កំហុស​ដដែល​នោះ​ម្ដង​ទៀត​។​ ដោយ​សារ​តែ​ដូច្នេះ​ហើយ​ទើប​គេ​ចេះ​តែ​រីក​ចំរើន​ និង​ជោគជ័យ​ទៅ​មុខ។​

២.​ ទម្លាប់​អាន​សៀវភៅ

ខុស​ពី​មនុស្ស​ទូទៅ​ដែល​ចូល​ចិត្ត​មើល​វីដេអូ​គ្រឿង​អេឡិចត្រូនិក​ មនុស្ស​ឆ្លាត​ប្រើ​ការ​ស្រមើ​ស្រមៃ​និង​ការ​គិត​ពេល​អាន​សៀវភៅ។​ ការ​អាន​ជួយ​ដាស់​គំនិត​ពូក​គេ​ ឲ្យ​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត​និង​ស្រាវជ្រាវ​ឃើញ​ជ្រុង​នៃ​គំនិត​ថ្មី​ៗ​។​

៣.​ គេ​មិន​បណ្ដោយ​តាម​ខុស​នោះ​ទេ

មនុស្ស​ខ្លះ​ ទោះ​ដឹង​ថា​អ្នក​ដទៃ​និយាយ​​ខុស​ហើយ​តែ​មិន​អើ​ពើ​ តែ​មនុស្ស​ឆ្លាត​វិញ​ បើ​គេ​ដឹង​ថា​អ្នក​ដទៃ​ខុស​គេ​និង​តតាំង​ហើយ​ព្យាយាម​បង្ហាញ​ថា​ការ​គិត​របស់​គេ​ត្រឹម​ត្រូវ​ ដោយ​សម្អាង​លើ​ភស្តុតាង​បញ្ជាក់។​​

*៤.​អ្នក​ឆ្លាត​គិត​មុន​និយាយ

មនុស្ស​ឆ្លាត​តែង​ប្រុងប្រៀប​រៀប​ចំ​ខ្លួន​ជា​និច្ច​ មិន​ថា​ដើរ​ហើរ​ ឬ​មុន​និយាយ​អ្វី​មួយ​ជា​ដើម​។​ គេ​ដឹង​ថា​គួរ​បង្ហាញ​ខ្លួន​គេ​នៅ​ចំពោះ​អ្នក​ដទៃ​របៀប​ណា។​ ចំណែក​ការ​និយាយ​ស្ដី​វិញ​គឺ​គេ​តែង​គិត​មុន​និយាយ​ធ្វើ​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​មិន​ត្រូវ​។​​

៥.​ អត់​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ

អ្នក​ដែល​ឆ្លាត​មាន​ការ​គិត​វិជ្ជមាន​​ដោយ​មិន​សូវ​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ​នោះ​ទេ។ គេ​មិន​ខ្វល់​ថា​អ្នក​ដទៃគិត​និង​មើល​មក​លើ​គេ​ក្នុង​ផ្លូវ​បែប​ណា​នោះ​ទេ។ គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​ឈរ​លើ​គោលការណ៍​វិជ្ជមាន​។​ ធ្វើ​បែប​នេះ​ហើយ​បាន​គេ​ជោគជ័យ​ដោយសារ​គេ​លាង​ជម្រះ​រនាំង​ដែល​ឃាំង​ការ​ជោគជ័យ​ដោយ​សារ​គំនិត​អវិជ្ជមាន​របស់​អ្នក​ដទៃ​នេះ​ឯង​។​

ប្រភព៖ banter ប្រែ​សម្រួល៖ Pencharm