ចង់ក្លាយជាមនុស្សជោគជ័យ អ្នកត្រូវច្បាស់ថាលះបង់រឿងទាំងនេះបាន
- 2018-03-22 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាមនុស្សជោគជ័យ អ្នកត្រូវច្បាស់ថាលះបង់រឿងទាំងនេះបាន
«ជោគជ័យ» ពាក្យនេះអ្នកណាក៏ចង់បានដែរ តែអ្វីដែលសំខាន់គឺតើគេអាចធ្វើបានឬក៏អត់? បើអ្នកចង់ក្លាយជាមនុស្សជោគជ័យ អ្នកត្រូវច្បាស់ថាលះបង់រឿងទាំងនេះបាន ព្រោះបើមិនអាចកាត់ចោលទេអ្នកគ្មានថ្ងៃទទួលបានអ្វីដែលអ្នកចង់បានឡើយ៖
១. អារម្មណ៍ចង់ធ្វើតែមួយឆាវ
គ្មានជោគជ័យណាអាចមករកអ្នកភ្លាមៗទេ វាត្រូវការពេលវេលា និងការអត់ធ្មត់ជាច្រើនក្នុងការដណ្ដើមយកវា។ បើសិនអ្នកគ្រាន់តែនឹកឃើញចង់ធ្វើអ្វីមួយដែលមួយភ្លែត ហើយក៏បោះបង់ចោលនោះ អ្នកគ្មានថ្ងៃជោគជ័យឡើយ ដូច្នេះបើមិនលះបង់អារម្មណ៍បែបហ្នឹងទេកុំរំពឹងទៀតអី។
**២. លេសនេះលេសនោះ**
បើនៅតែព្យាយាមមានលេសការពារអ្វីដែលអ្នកធ្វើមិនបានហើយ អ្នកនៅតែមិនអាចទៅមុខរួចនោះទេ ព្រោះអ្នកគ្មានស្មារតីក្នុងការទទួលជោគជ័យ។ លេសជារឿងមួយដែលធ្វើឲ្យឲ្យនៅតែសាងកំហុសដដែលៗដោយមិនព្រមកែប្រែចំណុចខ្សោយអ្នកចេញ។ អ្នកតែងរកលេសថាមកពីនេះមកពីនោះ ទើបអ្នកធ្វើមិនបាន អ្នកតែងគិតថាអ្នកផ្សេងក៏គេធ្វើមិនបានដែរ មិនមែនមានតែអ្នកទេ។
៣. របៀបរស់នៅមិនល្អ
គិតរឿងអីដែលមិនល្អ ធ្វើឲ្យខួរក្បាលចុះថយ ញ៉ាំអាហារមិនល្អ មិនទៀងទាត់ មិនដែលហាត់ប្រាណសោះ ហើយគេងក៏មិនត្រឹមត្រូវទៀត។ លើសពីនេះចំណាយពេលឥតប្រយោជន៍ច្រើន មិនព្រមយកពេលទៅរៀនពីអ្វីដែលល្អៗ មិនព្រមទទួលយកការរិះគន់គេ ហើយគិតថាមានតែខ្លួនឯងល្អ។ បើអ្នកនៅតែមានទម្លាប់រស់អាក្រក់បែបនេះទៀត អ្នកមិនអាចឈានទៅរកភាពជោគជ័យឡើយ។
៤. មិនច្បាស់ថាធ្វើអ្វីឲ្យប្រាកដ
ទម្លាប់មិនច្បាស់ការ មិនដឹងថាខ្លួនកំពុងធ្វើអ្វីឲ្យប្រាកដ។ ម្ដងចង់ធ្វើនេះ ម្ដងចង់ធ្វើនោះ ហើយធ្វើរឿងជាច្រើនក្នុងពេលតែមួយទាំងមិនផ្ដោតសំខាន់លើគោលដៅណាឲ្យបានធំដុំ។ ការធ្វើការរញ៉េរញ៉ៃបែបនេះមិនអាចជួយឲ្យអ្នករកឃើញភាពល្អប្រសើរនោះទេ គឺមានតែឲ្យអ្នករសាត់អណ្ដែតតាមអ្វីដែលអ្នកបានធ្វើ។
៥. និយាយថា « Yes» លើរឿងគ្រប់យ៉ាង
អ្នកត្រូវចាប់យកអ្វីឲ្យពិតប្រាកដមួយហើយតម្រង់ទិសជាមួយតែវាបានហើយ កុំចូលចិត្តអានេះក៏បាន អានោះក៏បានពេក។ រៀនបដិសេធន៍ខ្លះលើរឿងអ្វីដែលមិនសំខាន់ទៅ ហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលជាប់ទាក់ទងជាមួយការងារអ្នកបានហើយ។
ចំណុចណាដែលមិនល្អគួរទេព្យាយាមកាត់ចោលឲ្យអស់ទៅ ព្រោះទុកវាក៏គ្មានបានអីល្អមកវិញដែរក្រៅពីការរាំងស្ទះមិនឲ្យអ្នកសម្រេចការឡើយ៕
ចុចអាន៖
-ដើម្បីឲ្យខ្លួនឯងមានសុភមង្គល និងរីករាយរាល់ថ្ងៃ គួរតែចាប់ផ្ដើមធ្វើរឿងទាំងនេះ
-ការងារ ៦ប្រភេទ ប្រាក់ខែកប់សក្តិសមឥតខ្ចោះសម្រាប់អ្នកដែលពូកែភាសា