នេះ​ជា​អារម្មណ៍​ពិត​ពេល​មនុស្ស​ស្រី​ម្នាក់ ​បាន​ជួប​បុរស​ក្នុង​សុបិន

  • 2018-04-11 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ពិត​ជា​ប្រែ​​ប្រួល​ពិត​មែន ​ពេល​ដែល​យើង​បាន​ជួប​បុរស​ក្នុង​ក្តី​សុបិន។ គាត់​ហាក់​បី​ដូច​ជា​ពិភព​លោក​របស់​យើង កាន់​តែ​គិត​ កាន់​តែ​ចង់​នៅ​ក្បែរ​។ អ្វីៗ​​នៅ​ជុំ​វិញ​ខ្លួន​មើល​ទៅ​ស្រស់​បំព្រង​​ខុសធម្មតា ចាប់​តាំង​ពី​​បាន​ស្គាល់​គាត់​មក​។ យើង​អាច​កាន់​ដៃ​គ្នា​​រហូត​មក​ដល់​​សព្វ​ថ្ងៃនេះ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​​​សង​ខាង។ បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា ពិត​ជា​មាន​អារម្មណ៍​ពិសេស​មិន​អាច​ពណ៌នាបាន​មែន ព្រោះ​ក្នុង​ជីវិត​នេះ​ធ្លាប់​ឆ្លង​កាត់​អស់​ហើយ​​ រឿង​ដែល​ធ្វើ​ឲ្យ​ឆ្អែត​ចិត្ត ប៉ុន្តែ​គ្មាន​បុរស​ណា​ម្នាក់​អាច​ធ្វើ​ឲ្យ​​យើមាន​អារម្មណ៍​បែប​នេះ​ពី​មុន​មក​ទេ។

រូបតំណាង

គាត់​អាច​យល់​ពី​ចិត្ត​​យើង​ជាង​នរណា​ទាំង​អស់ ហើយ​គាត់​ដឹង​ថា​​យើង​នឹង​មិន​បោះ​បង់​គាត់​ទេ​ ទោះ​ក្នុង​កាល:ទេស:​បែប​ណា​ក៏​ដោយ។ គ្រប់​ដង្ហើម​ចេញ​ចូល​គឺ ចង់​​នៅ​ជិត​គាត់។ នេះ​ហើយ​ជា​​អារម្មណ៍​ពិត​ ពេល​ដែល​​​មនុស្ស​​​ស្រី​បាន​ជួប​បុរស​ក្នុង​ក្តី​ស្រមៃ​​របស់​គេ។ កាល​បើ​បាន​ជួប​ហើយ ត្រូវ​​ស្រលាញ់​រស់​នៅ​ជា​មួយ​គ្នា​ដល់​ចាស់​កោង​ខ្នង ប៉ុន្តែ​​មិន​ត្រូវ​ភ្លេច​​ស្រលាញ់​ខ្លួន​ឯង​ទេ៕

រូបតំណាង

អាន​ហើយ​កុំ​ភ្លេច​ចែករំលែក​ ឲ្យ​បុរស​ក្នុង​សុបិន​បាន​ឃើញ​ផងណា!

ចុចអាន​បន្ត៖

-មនុស្ស​ស្រី​ល្អ​ គេ​មិន​ខ្វល់​ពី​កាដូ​​​​ប្រេនៗទេ របស់សាមញ្ញ ៦ យ៉ាង​នេះ​ក៏​បាន

-បុរស​ដែល​មាន​ភ្នែក​មុត​តែង​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ ៥​ប្រភេទ​នេះ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ដេត ឈុនអ៉ី