មនុស្ស​ស្រី​ល្អ​ គេ​មិន​ខ្វល់​ពី​កាដូ​​​​ប្រេនៗទេ របស់សាមញ្ញ ៦ យ៉ាង​នេះ​ក៏​បាន

  • 2018-04-05 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ល្អ​គេ​មិន​ខ្វល់​ពី​កាដូ​​​​ប្រេនៗទេ

កាដូ​ជា​វត្ថុ​អនុស្សារីយ៍​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ចងចាំ​​ល្អៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពេល​ដើរ​ទិញ​ម្តងៗ បុរសៗ​​ខ្លះ​​គឺ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ឲ្យ​មិត្ត​ស្រី ​ព្រោះ​ខ្លាច​មិន​ពេញ​ចិត្ត។ ខ្លះ​ទៀត​ចូល​ចិត្ត​រក​តែ​របស់​ថ្លៃ​ប្រេនៗ ប៉ុន្តែ​មនុស្ស​ស្រី​មែន​មិន​ដូច​គ្នា​ទាំង​អស់​ទេ។ ថ្ងៃ​នេះ កញ្ញា​ នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា នូវ​​​កាដូ​មួយ​ចំនួន​ដែល​ស្អាតៗ​ ធូរ​ថ្លៃ ហើយ​​ស្រលាញ់​ជាប់​ចិត្ត​ទៀត។

១. នំ​ខាប់​ខេក​ធ្វើ​ដោយ​ដៃ

អ្នក​អាច​មើល​ពី​របៀប​ធ្វើ គ្រឿង​ផ្សំ​​តាម​យូធូប ហើយ​ទិញ​មក​ធ្វើ​ដោយ​ផ្ទាល់​ដៃ ពេល​មិត្ត​ស្រី​ឃើញ​ហើយ​ច្បាស់​ជា សប្បាយ​ចិត្ត​យក​មក​ទុក​តាំង​មើល មិន​ហ៊ានញុំាំ​​ផង​ក៏​មិន​ដឹង។

២. សៀវភៅ​កំណត់​ហេតុ

នៅ​ក្នុង​សៀវភៅ​នេះ អ្នក​អាច​សរសេរ​រឿងរ៉ាវ​​ស្នេហា​ដែល​បាន​កើត​ឡើង មាន​បិទ​រូបថត អនុស្សាវរីយ៍​​ផ្អែមល្ហែម គ្រាន់​តែ​លឺ​ក៏​មាន​អារម្មណ៍​ថា​រ៉ូមែនទិក​ដែរ។

៣. ស្ករសូកូឡា

ខ្វះ​មិន​បាន​ទេ ​មនុស្ស​ស្រី​សឹង​គ្រប់​គ្នា​ ចូល​ចិត្ត​វា​ណាស់ Cute ហើយ ឆ្ងាញ់​ទៀត។

៤. ប្រអប់​ស្នេហ៍

​សរសេរ​ពី​ហេតុផល​ទាំង​អស់​ដែល​ធ្វើ​ឲ្យ អ្នក​លង់​ស្រលាញ់​នឹង​មិត្ត​ស្រី​។ ប្រហែល​ជា​អាន​បណ្ដើរ​យំ​បណ្ដើរ​ហើយ។

៥. ប៉ោង​ប៉ោង

អ្នក​ខ្លះ​មិន​ចាំ​បាច់​មាន​កាដូ​អី​ធំដុំ​ពេក​ទេ គ្រាន់​តែប៉ោង​ប៉ោង​ហ្នឹង ត្រេកអរ​បិទ​មាត់​លែង​ជិត​បាត់​ហើយ។

៦. កូន​ឆ្កែ

កូន​ឆ្កែ​រាង​ថ្លៃ​ជាង​គេ​បន្តិច ក្នុង​ចំណោម​របស់​ខាង​លើ តែ​បើ​មនុស្ស​​ស្រី​​ណា​ទទួល​បាន​​វា​ជា​កាដូ ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​នាង។

យ៉ាងណាមិញ​ស្នេហា​ពិត​មិន​ស្ថិត​នៅ​​លើ​កាដូ​ថ្លៃឬ​ថោកទេ សំខាន់​កាដូនោះ​វា​ចេញ​ពី​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​​របស់​អ្នក។​​

ចុច​អានបន្ត វិធី​​ថែរក្សា​ស្នេហា​ឲ្យ​ដល់​ថ្ងៃ​រៀបការ ទោះបី​​ដៃ​គូរស់​នៅ​ក្រៅ​ប្រទេស​ ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ ដេត ឈុនអ៉ី