មនុស្សស្រីដូចបានឡើងឋានសួគ៌បើបានស្វាមីចេះគិតគូរដូចលោកប៉ាម្នាក់នេះ
- 2018-04-09 08:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដូចបានឡើងឋានសួគ៌បើបានស្វាមីចេះគិតគូរដូចលោកប៉ាម្នាក់នេះ
អ្នកលេងបណ្ដាញហ្វេសប៊ុកក្នុងប្រទេសថៃម្នាក់ឈ្មោះ Kanyarat Wongsawangsiri បានសរសេររៀបរាប់ពីប្រវត្តិស្នេហារបស់ឪពុកម្ដាយរបស់ខ្លួន ជាពិសេសបានលើកសរសើរពីចំណុចល្អជាច្រើនរបស់ឪពុកខ្លួន ធ្វើឲ្យបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ចាប់អារម្មណ៍ចែករំលែកតៗគ្នារាប់ម៉ឺននាក់។ ខ្លឹមសារទាំងមូលដែលម្ចាស់គណនីហ្វេសប៊ុករូបនេះបានរៀបរាប់នោះគឺ៖
“ប៉ានិងម៉ាក់ស្រលាញ់គ្នាតាំងពីរៀនអនុវិទ្យាល័យ រហូតដល់ពេលនេះ។ កាលនៅរៀន ពួកគាត់រៀនថ្នាក់ជាមួយគ្នារហូត។ ស្រលាញ់គ្នាបាន ៩ឆ្នាំ ដល់រៀនចប់ ប៉ាក៏បានសុំម៉ាក់រៀបការ។ តាំងពីនៅរៀន រហូតដល់រៀបការ គឺមានតែអ្នកមើលងាយថាក្មេងពីរនាក់នេះក្រក៏ក្រ ហើយចិញ្ចឹមគ្នារស់ដែរ? ថ្ងៃនេះ ប៉ាបានពិសោធន៍ឲ្យឃើញហើយថា ប៉ាអាចចិញ្ចឹមមនុស្សក្នុងគ្រួសារបាន។ ប្រាក់ខែប៉ាមួយខែៗនៅពេលនេះ ខ្ញុំជឿថាច្រើនជាងប្រាក់ខែអ្នកដែលមើលងាយគាត់ទៅទៀត។
មួយជីវិតខ្ញុំនេះចេះតែគិតថា តើទៅរកមនុស្សប្រុសឯណាបានដូចជាប៉ា៖
មិនផឹកស្រា
មិនជក់បារី
មិនកុហក
មិនលេងល្បែងគ្រប់ប្រភេទ
មិនពាក់ព័ន្ធជាមួយគ្រឿងញៀន
លុយរកបានឲ្យម៉ាក់ទាំងអស់
តាំងពីស្រឡាញ់គ្នាមិនដែលមានបញ្ហារឿងស្រីញី
មិនដែលធ្វើបាបរាងកាយម៉ាក់
ធ្វើការគ្រប់យ៉ាងដើម្បីឲ្យអ្នកផ្ទះរស់ស្រួល
ចាយលុយចេះសន្សំ បើទិញអីធំដុំតែងមកប្រាប់ម៉ាក់ជាមុន
នៅពេលម៉ាក់ឈឺ ប៉ានាំម៉ាក់ទៅរកពេទ្យគ្រប់ពេល គ្រប់កន្លែង ដើម្បីឲ្យម៉ាក់ឆាប់ជា ហើយតែងនៅក្បែរផ្ដល់កម្លាំងចិត្តជានិច្ច
ម៉ាក់ទឹកនោមផ្អែមធ្វើឲ្យភ្នែកឡើងម្ញូបមើលមិនច្បាស់ ប៉ាក៏ត្រូវកាន់ដៃម៉ាក់គ្រប់ពេលដែលដើរជាមួយគ្នា ព្រោះខ្លាចម៉ាក់ដើរដួល
នៅពេលណាឈ្លោះគ្នា ប៉ានឹងដើរទៅកន្លែងផ្សេង រង់ចាំដល់ត្រជាក់ចិត្តទើបត្រលប់មកលួងម៉ាក់វិញ
ប៉ានិងម៉ាក់សន្យាគ្នាថានៅពេលឈ្លោះគ្នា ហាមជេរ ហាមហៅគ្នាដាច់សាច់ ព្រោះនឹងធ្វើឲ្យមានរឿងកាន់តែធំ។
អ្នកណាថាស្នេហាក្នុងវ័យសិក្សា គ្មានស្នេហ៍ពិត ខ្ញុំសុំប្រកែកដាច់អហង្ការ!
(វគ្គអួតឪពុកខ្លួនឯង ច្រណែនម្ដាយខ្លួនឯង haha)
ចុចអាន៖
កុំឲ្យមានវិប្បដិសារី ៨សំនួរនេះគួរសួរទៅខ្លួនឯងមុនសម្រេចចិត្តលែងលះគ្នា
ចង់ដើរលេងម្ដងៗសុំម្ដាយដូចអូសឫស្សីបញ្ច្រាសចុង ៣ វិធីនេះអាចជួយបាន