ចង់ដើរលេងម្ដងៗសុំម្ដាយដូចអូសឫស្សីបញ្ច្រាសចុង ៣ វិធីនេះអាចជួយបាន
- 2018-03-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដើរលេងម្ដងៗសុំម្ដាយដូចអូសឫស្សីបញ្ច្រាសចុង ៣ វិធីនេះអាចជួយបាន
អ្នកមានឪពុកម្ដាយតឹងរ៉ឹង ពិតជាមានអារម្មណ៍ថា មិនសូវមានសេរីភាពសោះ។ ពេលខ្លះអ្នកនឹងអាចឈ្លោះគ្នាជាមួយពួកគាត់ គ្រាន់តែចង់ចេញទៅដើរលេងខាងក្រៅជាមួយមិត្តភ័ក្ដិម្ដងៗ។ ដូចនេះគួរធ្វើតាម ៣ ជំហាននេះ៖
១.ត្រៀមខ្លួន និងមានហេតុផលឲ្យបានត្រឹមត្រូវ
មុនអ្នកសុំចេញទៅក្រៅជាមួយមិត្តភ័ក្ដិ ត្រូវឲ្យគាត់ដឹងថាមិត្តភ័ក្ដិនោះជាមនុស្សប្រភេទណា បើគេជាមនុស្សល្អមែន គួរនាំមកឲ្យគាត់ស្គាល់កាន់តែល្អ ឬអាចអួតគាត់ពីពិន្ទុដែលអ្នកទទួលបាននៅសាលា ព្រោះអាចធ្វើឲ្យគាត់មានទំនុកចិត្តកាន់តែច្រើន។
២.កុំបង្ខំខ្លាំងពេក
ទោះបីជាគាត់ធ្វើការសម្រេចចិត្តយូរក៏ដោយ ត្រូវចេះរង់ចាំការអនុញ្ញាតពីគាត់សិន ព្រោះមកពី គាត់មានការព្រួយបារម្ភពីអ្នកខ្លាំងពេក។
៣.ត្រូវបង្កើនទំនុកចិត្តឲ្យគាត់ទ្វេដង
អ្នកត្រូវធ្វើឲ្យគាត់គិតថា អ្នកមានភាពរឹងមាំអាចការពារខ្លួនឯងបាន និងគ្មានបញ្ហាពេលចេញទៅក្រៅម្ដងៗ។ ត្រូវចេះគោរពពេលវេលាឲ្យបានច្បាស់លាស់ ហើយចេះខលមកប្រាប់ពួកគាត់នៅពេលដែលអ្នកត្រូវមកផ្ទះវិញយឺតម៉ោង ជៀសវាងធ្វើឲ្យគាត់ខ្វាយខ្វល់ បារម្ភខ្លាំង ហើយអ្នកនឹងគ្មានឧកាសសម្រាប់លើកក្រោយនោះទេ៕
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
ប្រភព៖wehavekids
ចុចអាន៖ហេតុផល ៤ យ៉ាងនេះបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តជាមួយគ្រួសារសំខាន់ណាស់