កំហុសឆ្គងទាំង ៦ដែលស្រីៗគួរជៀសវាងក្រោយបែកបាក់ស្នេហា
- 2018-04-05 03:31:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គងទាំង ៦ដែលស្រីៗគួរជៀសវាងក្រោយបែកបាក់ស្នេហា
មនុស្សស្រីក្រោយបែកបាក់ស្នេហាតែងមានទំនោរឈឺចាប់ខ្លាំងជាងមនុស្សប្រុស ដែលបណ្ដាលឲ្យពួកគេអាចធ្វើទង្វើខុសឆ្គង ដល់ខ្លួនឯង។ ទោះបីជាដឹងថា ពេលឈឺចាប់ពិបាកធ្វើចិត្តមែនពិត តែស្រីត្រូវជៀសវាងទង្វើទាំងនេះ។
១. កាត់សក់ខ្លី
ទម្លាប់ឧស្សាហ៍ជួបជាងគេរបស់មនុស្សស្រីក្រោយបែកគ្នានោះគឺផ្លាស់ប្ដូរម៉ូដសក់។ អ្នកខ្លះកំពុងតែស្អាតសឹងស្លាប់ជាមួយម៉ូដសក់បច្ចុប្បន្ន តែដោយសារតែរឿងស្នេហានេះ ក៏សុខចិត្តប្ដូរម៉ូដសក់ដែលមិនស័ក្ដិសមនឹងខ្លួន។ មូលហេតុចម្បងនោះគឺ ម៉ូដសក់បច្ចុប្បន្ននេះគឺម៉ូដដែលសង្សារចាស់ធ្លាប់ស្រលាញ់។
២. ផ្ដាច់អាហារ ឬញ៉ាំលែងចេះគិត
តាមការស្ទង់មតិ ៩៩%នៃស្រីក្រោយពេលបែកបាក់ស្នេហាត្រូវធ្លាក់ចូលក្នុងអាការៈសតិមិនប្រក្រតី។ សូម្បីតែរឿងហូបចុកក៏ត្រូវប៉ះពាល់ខ្លាំងដែរ។ ពីរករណីដែលគេតែងឃើញនោះគឺផ្ដាច់អាហារទាំងស្រុង ឬញ៉ាំលែងគិតពីអ្វីទាំងអស់។
៣. ស្រលាញ់អ្នកថ្មី
ដោយសារតែភាពឯកា ធុញថប់ បូករួមទាំងការត្រូវការនរណាម្នាក់ដើម្បីចែករំលែកទៀតនោះ ស្រីៗសុខចិត្តជ្រើសរើសយកអ្នកថ្មីទាំងមិនទាន់ច្បាស់ថាគេជាមនុស្សយ៉ាងម៉េចផង។ អាស្រ័យហេតុនេះ គេអាចងាយប៉ះចំមនុស្សខុស ធ្វើឲ្យការឈឺចាប់កាន់តែទ្វេឡើយ។
៤. ដើរលេងលែងចេះគិត
ដោយសារតែអស់សង្ឃឹម គិតលែងត្រូវ អ្នកខ្លះក៏បណ្ដោយខ្លួន ហើយដើរលេងលែងខ្វល់ពីអ្វីៗទាំងអស់។ អ្នកខ្លះរហូត ដល់ថ្នាក់ដើរលេងដាច់យប់មិនចូលផ្ទះក៏មាន។ កុំទុកឲ្យការខូចចិត្តមួយពេល ធ្វើឲ្យខូចជីវិតទាំងស្រុងឲ្យសោះ។
៥. មានបំណងសម្លាប់ខ្លួន
មួយក្នុងចំណោមការគិតដ៏ខុសបំផុតក្រោយបែកគ្នានោះគឺបំណងចង់សម្លាប់ខ្លួន។ ការស្ទាបស្ទង់មតិបានបង្ហាញឲ្យឃើញថា ស្រីៗ៥០%ក្រោយបែកគ្នា មានអាការៈបាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាមិនអាចរស់បានដោយខ្វះសង្សារចាស់។ អ្វីដែលពួកគេដល់នៅពេលនោះគឺ ការបញ្ចប់ជីវិតខ្លួនឯង។
៦. ឈប់ខ្វល់រឿងរៀន ការងារ
នៅពេលឈឺចាប់ព្រោះបែកបាក់ស្នេហា មនុស្សគ្រប់គ្នាតែងគិតអ្វីលែងចេញ។ ការងារ រឿងរៀនសូត្រ ស្រាប់តែប្រែទៅជារឿងឥតន័យសម្រាប់ពួកគេ។ សម្រាប់ពួកគេ អនាគតខាងមុខហាក់ខ្មៅស្រអាប់ហៅលែងឮ គ្មានកម្លាំងធ្វើអ្វីទាំងអស់។ តែក្រោយពេលភ្ញាក់ខ្លួនហើយ ទើបពួកគេស្ដាយក្រោយដែលបានបណ្ដោយខ្លួនបែបនេះ៕
ចុចអាន៖
កុំឲ្យមានវិប្បដិសារី ៨សំនួរនេះគួរសួរទៅខ្លួនឯងមុនសម្រេចចិត្តលែងលះគ្នា
ចង់ឲ្យស្នេហាកាន់តែរឹងមាំ មិនងាយបែកគ្នា អ្នកគួរមានសកម្មភាពទាំងនេះជំនួយ