ចង់ឲ្យស្នេហាកាន់តែរឹងមាំ មិនងាយបែកគ្នា អ្នកគួរមានសកម្មភាពទាំងនេះជំនួយ
- 2018-03-29 02:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យស្នេហាកាន់តែរឹងមាំ មិនងាយបែកគ្នា អ្នកគួរមានសកម្មភាពទាំងនេះជំនួយ
ស្រឡាញ់គ្នាមិនសូវជាលំបាកនោះទេ តែអ្វីដែលលំបាកគឺរក្សាគ្នាឲ្យបានយូរ និងមិនសូវមានរឿងល្អក់កករនឹងគ្នា។ ដើម្បីឲ្យចំណងស្នេហាអ្នករឹងមាំ និងមានភាពផ្អែមល្ហែមមិនចេះសាបសូន្យនោះអ្នកគួរមានសកម្មភាពទាំងប៉ុន្មាននេះ ៖
១. មើលឃើញពីចំណុចល្អៗរបស់គាត់
មនុស្សមិនល្អទាំងអស់នោះទេ តែអ្វីដែលអ្នកគួរធ្វើគឺគិតតែចំណុចល្អរបស់គាត់បានហើយ ព្រោះបើចេះតែគិតចំណុចអាក្រក់នោះមិនយូរទេអ្នកនឹងចាប់ផ្ដើមអស់អារម្មណ៍ជាមួយគាត់។ យកប៊ិចមកសរសេរពីគុណសម្បត្តិគាត់ ហើយជួយកែខៃអ្វីដែលគាត់មិនទាន់ល្អ នោះទើបស្នេហាអ្នកទៅមុនបានដោយរីករាយ។
**២. មានដំណើរកម្សាន្តរួមគ្នា**
បើអ្នក និងគាត់ដល់ដំណាក់កាលមួយដែលជឿជាក់គ្នា ស្គាល់ពីគ្នាច្បាស់ហើយនោះដំណើរកម្សាន្តគឺល្អបំផុតសម្រាប់បណ្ដុះមនោសញ្ចេតនា និង ការស្រឡាញ់របស់អ្នកឲ្យកាន់តែល្អឡើង។ វាថែមទាំងឲ្យអ្នកសម្រាកពីភាពស្មុគស្មាញ និង មានពេលវេលា ការចងចាំល្អៗជាមួយគ្នាទៀតផង។
៣. ចម្អិនអាហាររួមគ្នា
ការចម្អិនអាហាររួមគ្នាគឺបានបង្ហាញពីភាពផ្អែមល្ហែមរបស់មនុស្សពីរនាក់ ម្យ៉ាងទៀតវាជំរុញឲ្យស្នេហាអ្នកកាន់តែស្និទ្ធស្នាល និង រស់រវើក ដូច្នេះវាពិតជាល្អខ្លាំងណាស់បើសិនជាអ្នកមានពេលវេលាបែបនេះ។
៤. សរសេរសំបុត្រ
សំបុត្រដែលសរសេរដោយដៃនោះតែមានមនោសញ្ចេតនាខ្លាំង ដោយអ្នកមិនអាចយកទូរស័ព្ទ ឬ កុំព្យូទ័រមកជំនួសការសរសេរដៃឡើយ ទោះបីសម័យកាលកាន់តែទំនើបមែន។ បើអ្នកអាចសរសេរសំបុត្រទៅកាន់គាត់វាពិតជារំភើប និង អស្ចារ្យបំផុតសម្រាប់ស្នេហារបស់អ្នក។
៥. ថតរូបជាមួយគ្នា
ទោះបីស្នេហាដើរដល់ណាក៏ដោយ តែរូបថតមិនប្រែប្រួលឡើយ វាគឺជាការចងចាំ និង អនុស្សាវរីយ៍ដ៏ល្អបំផុតសម្រាប់គូស្នេហ៍។ អ្នកគួរតែចំណាយពេលថតរូបស្អាតៗជាមួយគ្នា ហើយពេលដែលអ្នកមានអារម្មណ៍មិនល្អនឹងគ្នាអ្នកអាចមើលវាអ្នកនឹងកាន់តែស្រឡាញ់គ្នាថែមទៀត។
បើអ្នកចេះតែបណ្ដោយឲ្យស្នេហាកាន់តែសោះក្រោះនោះវានឹងសោះកក្រោះ តែបើមានអ្វីដែលអាចជួយបង្កើនស្នេហាអ្នកឲ្យកាន់ទេល្អនោះ វាពិតជាប្រសើរ៕
ចុចអាន៖"ប្រុសពេញដីស្រីពេញនគរ" ឈឺចាប់ហើយនៅបកក្រោយទៅរកគេទៀត ហេតុអីទៅស្រីៗ?
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW