​ស្អាត​បាន​មួយ​តួ​ខ្លួន​ដោយ​ប្រើ​របស់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ផ្ទះ

  • 2018-04-04 07:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ស្បែក​យ៉ាង​ខ្លាំង​ដូច​ជា​​ការ​គេង​តិច​ពេក​​​រង​កម្ដៅ​ខ្លាំង​ពេក​ កង្វះ​ការ​ហាត់​ប្រាណ​ នឹង​ទទួល​ផ្សែង​កង្វក់​ផ្សេងៗ។​នារី​ភាគ​ច្រើន​ចំណាយ​ច្រើន​បំផុត​ទៅ​លើ គ្រឿង​សំអាង​ដើម្បី​ថែ​រក្សា​សម្រស់។​ តែ​ពេល​នេះ​អស់​បារម្ភ​រឿង​ចំណាយ​ទៀត​ហើយ​ បើ​អ្នក​មាន​របស់​ទាំង​១២​យ៉ាង​នេះ

១​ សំបក​ចេក

ផ្លែ​ចេក​និង​សំបក​ចេក​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​កម្ចាត់​មុន​ បំបាត់​អាចម៌​រុយ​និង​ស្នាម​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ​ ពីព្រោះ​វា​ពោរ​ពេញ​ទៅ​ដោយ​ វីតាមីន​ និង​ជាតិ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​​ និង​ប្រូតេអ៊ីន​។​ជំហាន​ដំបូង​ ត្រូវ​ដុស​ខាត់​សំបក​ចេក​នៅ​លើ​មុន​ រហូត​ដល់​សំបក​ចេក​ឡើង​ខ្មៅ រួច​ទុក​ចោល​មួយ​សន្ទុះ​ ហើយ​លាង​មុខ​ជាមួយ​ទឹក​។​បន្ត​ធ្វើ​បែប​នេះ​ឱ្យ​បាន​២​ឬ​៣​ថ្ងៃ ​បន្ទាប់​មក​កិន​ចេក​ឱ្យ​ម៉ត់​​ រួច​លាប​លើ​ស្នាម​មុន។

២​ ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ក៏​អាច​ជួយ​ឱ្យ​ស្បែក​កាន់​តែ​ប្រសើរ​​ភ្លឺ​ថ្លា និង​​ជួយ​ទប់ស្កាត់​មុន​មិន​ឱ្យ​រាល​ដាល​នៅ​លើ​ផ្ទៃ​មុខ។​​ ប្រសិនបើ​អ្នក​ម៉ាស្សា​មុខ​ជាមួយ​ទឹកឃ្មុំ​រៀងរាល់​​ថ្ងៃ នោះ​ស្នាម​អុច​ខ្មៅ​និង​កាត់​បន្ថយ​ ជាពិសេស​ស្បែក​មុខ​និង​កាន់​តែ​ម៉ត់​រលោង​។

៣​ ម្សៅ​សូដា

ម្សៅ​សូដា​គឺ​​សម្រាប់​ជំនួយ​ដល់​ការ​ខាត់​ស្បែក​តាម​របៀប​ធម្មជាតិ។​ អ្នក​អាច​លាយ​វា​ជាមួយ​ទឹក​ឃ្មុំ​​និង​ប្រេង​អូ​លីវ​ រួច​លាយ​អោយ​សព្វ​​ បន្ទាប់​មក​លាប​ពេញ​ផ្ទៃ​មុខ​ ដើម្បី​កម្ចាត់​ស្បែក​ចាស់ៗ​​ចោល និង​ជាតិ​កង្វក់​ទាំង​អស់។​ បន្ថែម​ពី​នេះ​ទៀត​ ការ​លាយ​ម្សៅ​សូដា​ជាមួយ​ប្រេងដូង ក៏​អាច​ជួយ​កម្ចាត់ ​ជំងឺ​ត្រអក​បាន​ដែរ។

៤ ផ្លែ​ត្រសក់​

ផ្លែ​ត្រសក់​ល្អ​បំផុត​សម្រាប់​ស្បែក​ស្ងួត​ និង​ស្នាម​ខ្មៅ​នៅ​ក្រោម​ភ្នែក ដោយ​គ្រាន់តែ​បិត​នៅមុខ​និង​ភ្នែក។​អ្នក​អាច​យក​វា​លាយ​ជាមួយ​យ៉ាអួ​ ឬ ដាក់​ក្លាស្សេ​ឱ្យ​ត្រជាក់​ក៏​បាន។

៥ ក្រូច​ឆ្មារ

គ្រូពេទ្យ​ផ្នែក​រោគ​សើ​ស្បែក​ណែនាំ​មិន​អោយ​ប្រើ​ក្រូច​ឆ្មារ​នៅ​លើ​ផ្ទៃ​មុខ​ផ្ទាល់​ទេ ជាពិសេស​អ្នក​ដែល​មាន​ស្បែក​ងាយ​រង​ប្រតិកម្ម​។ ប៉ុន្តែ​វា​អាច​និង​មាន​ប្រសិទ្ធភាព​ នៅ​ដែល​លាយ​ជាមួយ​ទឹក​ឃ្មុំ​​ ប្រេង​អូលីវ​ ស្ករ​ យ៉ាអួ​ និង​ត្រសក់។ ក្រូច​ឆ្មារ​ជួយ​កាត់​បន្ថយ​មុខ​ដែល​មាន​ខ្លាញ់​ច្រើន និង​ជួយ​ឱ្យ​ស្បែក​មាន​ពន្លឺ។

៦ បន្ទាល​កន្ទុយ​ក្រពើ

ភាគ​ច្រើន​គេ​យក​បន្ទាល​កន្ទុយ​ក្រពើ មក​ធ្វើ​ជា​គ្រឿង​ថែ​រក្សា​សម្ផស្ស​ ក៏​ព្រោះ​តែ វា​មាន​ជាតិ​សំណើម​ ជួយ​ប្រឆាំង​មេរោគ និង​ការ​រោល​ដោយ​សារ​ពន្លឺ​ថ្ងៃ។​ជាតិ​អន្ធិល​របស់​បន្ទាល​កន្ទុយ​ក្រពើ​អាច​ជួយ​កម្ចាត់​ស្នាម​អុច​ខ្មៅ​បាន​ថែម​ទៀត​ផង​ ដោយ​គ្រាន់​តែ​លាប​វា​រៀងរាល់​ថ្ងៃ។

៧ ដំឡូង

ដំឡូង​មាន​អត្ថប្រយោជន៍​ដូច​ជា​ត្រសក់​អញ្ចឹង​ ដោយ​គ្រាន់​តែ​កាត់​ពីរ ឬ​បី​ចំណិត​មក​បិតលើ​មុខ​ជា​ការ​ស្រេច។​

​​៨ ប្រេង​អូលីវ

ប្រេង​អូលីវ​ប្រើ​សម្រាប់​ការពារ​សរសៃ​មុខ​​ និង​ធ្វើ​អោយ​មាន​សំណើម​តាម​ធម្មជាតិ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ អ្នក​ត្រូវ​បន្តក់​ប្រេង​អូលីវ ២​ឬ៣​ដំណក់​លើ​មុខ​​ និង​ក​ រួច​ម៉ាស្សា​ថ្នមៗ​ ហើយ​គ្រប​កន្សែង​ក្តៅ​ ឌណៗ​រយៈពេល៤០វិនាទី។

៩ សំបក​ក្រូច

អ្នក​អាច​សម្អាត​ស្បែក​ ជាមួយ​នឹង​វីតាមីន​ដែល​មាន​នៅ​ក្នុង​សំបក​ក្រូច។​ សម្បក​ក្រូច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ បំបាត់​មុន ដោយ​គ្រាន់​តែ​លាយ​វា​​ជា​មួយ​យ៉ាអួ រួច​លាប​លើ​ស្បែក ​ទុក​ចោល​១៥នាទី ​រួច​លាង​ទឹក​ចេញ។​ ធ្វើ​បែប​នេះ​ឱ្យ​បាន​៣ឬ​៤ដង ក្នុង​១សប្តាហ៍។

១០​ តែ​បៃតង

តែ​បៃតង​មាន​តួនាទី​ថែ​រក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ ធ្វើ​​ឱ្យ​ស្បែក​មាន​ជីវិត​ឡើង​វិញ​ ដោយ​គ្រាន់​តែ​លាយ​វា​ជាមួយ​ក្រែម​ និង​ស្ករ​ត្នោត​ ឬ​ជាមួយ​ទឹក​ឃ្មុំ​។

១១ ទឹក​ដោះ​គោ

ទឹក​ដោះ​គោ​អាច​ធ្វើ​អោយ​ស្បែក​កាន់​តែ​ស្រស់​ស្អាត​ ក៏​ព្រោះ​​តែ​វា​ពោរ​ពេញ​ទៅ​ដោយ​វីតាមីន​ ប្រូតេអ៊ីន​ និង​កាល់ស្យូម។​ដំបូង​អ្នក​យក​កន្សែង​ជ្រលក់​ទឹក​ដោះ​គោ​នោះ ជួត​ពេញ​ផ្ទៃ​មុខ​ រួច​លាង​ទឹក​ក្តៅ​ចេញ។

១២ ថ្នាំ​ដុស​ធ្មេញ

ថ្នាំ​ដុស​ធ្មេញ​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​ប្រឆាំង​នឹង​មុន​ ឬ​ស្នាម​អុច​ខ្មៅ​ ដោយ​បន្តក់​លើ​ស្នាម និង​មុន​ទាំង​នោះ​ ទុក​ចោល២ ៣នាទី​ឱ្យ​ស្ងួត​រួច​លាង​ទឹក​ចេញ។ ប៉ុន្តែ​ត្រូវ​មើល​ពី​សារធាតុ​ផ្សំ​ឱ្យ​ច្បាស់​មុន​និង​ប្រើ ព្រោះ​សារធាតុ​សូដ្យូម​ខ្លះ​អាច​ធ្វើ​ឱ្យ​ឡើង​រោល​ក្រហម៕

ចុចអាន៖

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម