ស្បែក​ប្រែ​ជា​សភ្លឺ​ ដោយសារ​​ភេសជ្ជៈ​ធ្វើ​ពី​ផ្លែ​ឈើ​ និង​​បន្លែ​​ ៤​ មុខ

  • 2018-03-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​ស្បែក​ស​ភ្លឺ​ថ្លា​ពី​ក្នុង​ខ្លួន​ចេញ​មក​ក្រៅ​ ងាយ​ស្រួល​ហើយ​លឿន​ទេ។​ អ្នក​គូរ​តែ​សាកល្បង​វិធី​សាស្ត្រ​ងាយ​ៗ​ដោយ​ប្រើ​បន្លែ​និង​ផ្លែ​ឈើ​ ៤​ មុខ​នេះ។​ បន្លែ​និង​ផ្លែ​ឈើ​ទាំង​ ៤​មុខ​រួម​មាន​ ក្រូច​ ២​ ផ្លែ​ ត្រសក់​ ១​ ផ្លែ​ ការ៉ុត​ ១​ ផ្លែ​ និង​ប៉េងប៉ោះ​ ២​ ផ្លែ។​ បន្លែ​និង​ផ្លែ​ឈើ​៤​មុខ​នេះ​​​សម្បូរ​ទៅ​ដោយ​វីតាមីន​ C B ​ B6 ​និង​ Fiber​ ដែល​ជួយ​ឲ្យ​ស្បែក​សរ​ភ្លឺ​ថ្លា​និង​សុខភាព​ល្អ។​

របៀប​ធ្វើ​គឺ​ហាន់​ប៉េង​បោះ​ជា​ដុំ​តូច​ៗ​ កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ រួច​ដាក់​មួយ​អន្លើ។ ហាន់​ការ៉ុត​និង​ត្រសក់​​ដុំ​ៗ​ដូចគ្នា​ ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ហើយ​ចាក់​បេង​បោះ​ក្រឡុក​ចូល​ទៅ​ច្របាច់​ក្រូច​២​ផ្លែ​នោះ​ចូល​​ ក្រឡុក​ឲ្យ​សព្វ​សឹម​ចាក់​ដាក់​កែវ​ ជា​ការ​ស្រេច។​

ញ៉ាំ​ភេសជ្ជៈ​នេះ​មួយ​ថ្ងៃ​ម្ដង​ចំនួន​ ៨​ថ្ងៃ​នឹង​ដឹង​លទ្ធផល​ដោយសារ​តែ​វីតាមីន​ក្នុង​គ្រឿង​ផ្សំ​នីមួយៗ​សុទ្ធ​តែ​ជួយ​បំប៉ន​ពណ៌​សម្បុរ​នៃ​ស្បែក​ដូចជា៖

១.​ ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​ មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជំនួយ​ស្បែក​ឲ្យ​តឹង​ស្អាត។​ ប៉េងប៉ោះ​មាន​វីតាមីន ​C វីតាមីន B6 និង​ជាតិ thiamine​ ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ ហើយ​វីតាមីន​ C​ ផង​ដែរ​ជួយ​ឲ្យ​ស្បែក​សរ​ភ្លឺ​ថ្លា​។​

២.​ ការ៉ុត​

ការ៉ុត​ផ្ទុក​ជាតិ​កាក​សរសៃ​ និង​Beta-Carotene​​ដែល​ជួយ​សម្អាត​ស្បែក​ខាង​ក្នុង​ និង​វីតាមីន​C​ ជួយ​ឲ្យ​កាត់​បន្ថយ​អុច​ខ្មៅ​និង​ធ្វើ​ឲ្យ​ស្បែក​សរ​ស្អាត។​

៣.​ ត្រសក់

វីតាមីន​ B​ក្នុង​ត្រសក់​ជួយ​ធ្វើ​ឲ្យ​ស្បែក​តឹង​មត់​រលោង​ ការពារ​ជ្រូញ​ថែម​ទាំង​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ។​

៤.​ ក្រូច​

ក្រូច​សំបូរ​ទៅ​ដោយ​វីតាមីន​ C​ ដែល​ជួយ​ខ្លាំង​ក្នុង​ការ​បំប៉ន​ស្បែក​ឲ្យ​សរ​ភ្លឺ​ចែង​ចាំង​៕

Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖ផ្ទៃមុខ​ស​​រលោង​ស្អាត​ដូច​កូន​ក្មេង ដោយ​គ្រាន់​តែ​អនុវត្ត ៣ វិធី​ងាយៗនេះ

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Pencharm