រវល់​ខ្លាំង​គ្មាន​ពេល​ថែ​សម្រស់​ផ្ទៃ​មុខ វិធី​ងាយ​ស្រួល​នេះ​ជួយ​បាន

  • 2018-03-28 02:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មមាញឹក​ខ្លាំង ដើរ​ហាល​ថ្ងៃ ​​ គិត​ច្រើន តាន​តឹង​អារម្មណ៍ ស្ត្រេស​ខ្លាំង ​គេង​មិន​លក់​ ខ្វះ​ដំណេក​សុទ្ធតែ​ជា​ដើម​ចម​ដែល​ធ្វើ​ស្ត្រី​បាត់​បង់​សម្រស់​ផ្ទៃ​មុខ​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​ស្បែក​មុខ​មើល​ទៅ​ស្លក់ ស្បែក​ទៅ​ជា​ស្រអាប់ និង​មាន​ស្នាម​អុជ​ខ្មៅ​ជាដើម។​ ស្ត្រី​ខ្លះ​យល់​ថា​នេះ​មិន​ជា​បញ្ហា​ធំ​ឡើយ ព្រោះ​គេ​អាច​ប្រើ​ប្រាស់​ Make up ដើម្បី​បិទ​បាំង​​ស្បែក​មុខ​បាន​​ តែ​ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​អ្នក​នឹង​ចំណាយ​ច្រើន ទាំង​ពេល​វេលា​ និង​ថវិកា ហើយ​វា​មិន​បាន​ជួយ​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ប្រសើរ​ជាង​មុន​ឡើយ។

កញ្ញា​ សូម​ណែនាំ​វិធី​ងាយ​ស្រួល​​ជួយ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា​ឡើង​វិញ​ដូច​ខាង​ក្រោម​៖

១.ជ្រើស​រើស​ផលិតផល​ថែ​សម្រស់​ត្រឹមត្រូវ​​៖ ប្រើ​ប្រាស់​ឈុត​ Pond’s White Beautyជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្ត្រី​រវល់​ខ្លាំង​ ហើយ​ចង់​ធ្វើ​អី្វ​ងាយ​ៗ​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ មួយ​ឈុត​នេះ​មាន​ហ្វូម​លាង​សម្អាត​ និង​ក្រែម​ផ្តល់​សំណើម ​​ដែល​ផ្សំ​ពី​វីតាមីន B3 C និង​E មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ស្នាម​អុជ​ខ្មៅ ទាំង១០យ៉ាង និង​ថែ​បំប៉ន​ស្បែក​ពី​ខាង​ក្នុង ជ្រាប​ចូល​ជ្រៅ និង​បង្រួម​រន្ធញើស ​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​ពណ៌​ស៊ីជម្ពូ ម៉ត់​​រលោង​​​បែប​ធម្មជាតិ។​​​

របៀប​ប្រើ​ គឺ​ងាយ​ស្រួល​បំផុត ដោយ​អ្នក​គ្រាន់​តែ​លាង​សម្អាត​មុខមួយថ្ងៃពីដង រួច​​លាប​គ្រីម​ថែរក្សា​ស្បែក​ មុន​ពេល​​ចេញ​ក្រៅ​ពេល​ព្រឹក និង​មុន​ពេល​ចូល​គេង​រៀង​រាល់​ថ្ងៃ​​ការ​ស្រេច។

២. ត្រូវ​​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៨ម៉ោង ៖ ស្ត្រី​អាច​ចំណាំ​ខ្លួន​ឯង​ថា​រាល់​ពេល​គេង​មិន​គ្រប់​ម្តង​ៗ​ ធ្វើ​ឲ្យ​អារម្មណ៍​មិនល្អ មិន​ស្រួល​ខ្លួន មុខ​វិញ​ មើល​ទៅ​មាន​ភាព​ស្លេក​ស្លាំង។ ស្បែក​មុខ របស់​យើង​ក៏​មិន​ខុស​ពី ខ្លួន​ប្រាណ​របស់​យើង​ដែរ វា​ត្រូវ​ការ​ពេល​វេលា​សម្រាក​គ្រប់​គ្រាន់​ដែរ។

​យោង​តាម​វេបសាយ​សុខភាព​របស់​អាមេរិក WebMD​ ​​​អ័រម៉ូន​​ចិញ្ចឹម (Growth Hormone) ​ត្រូវ​បាន​ផលិត​ច្រើន​បំផុត​នៅ​អំឡុង​ពេល​ស្ត្រី​គេង​លក់​ស្ងប់​ស្កប់​ស្កល់​តែ​ប៉ុណ្ណោះ​។ អ័រម៉ូន​នេះ​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួស​ជុល​កោសិកា បង្កើត​កោសិកា​ថ្មី ពង្រឹង ប្រព័ន្ធ​ការពារ​រាង​កាយ​ (Immune System) និង​ការពារ​ភាព​ចាស់​ជាង​វ័យ។

៣. ចង់​ស្អាត​គាប់​ភ្នែក ទាល់​តែ​ប្រើ​​ Make Up ខ្លះ​៖ ស្ត្រី​ៗ​ចង់​ស្អាត​​ដឹង​ច្បាស់​ណាស់​ចំណុច​នេះ តែ​បើ​មាន​មុខ​ស្រស់​ស្អាត​ស្រាប់​ហើយ​នោះ​ មិនបាច់​ហត់​ខ្លាំង​រឿង​Make upក្រាស់ ៗដើម្បី​បិទ បាំង​ច្រើន ទៀត​ទេ​ ពិសេស​ជំនឿ​ចិត្ត​ក៏​មាន​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​Make up បិត​បាំង​ស្នាម​លើ​មុខ​ទាំង​ស្រុង​ដែរ។

យ៉ាង​ម៉េច​ដែរ​ ងាយ​ធ្វើ​ដូច​ប្រាប់​ទេ? ចង់​ដឹង​ច្បាស់​ទាល់​តែ​សាក​ធ្វើ​ដោយ​ខ្លួន​ឯង!

សូម​ចាប់​ផ្ដើម​ទម្លាប់​ថែរក្សា​សុខភាព និង​ស្បែក​មុខ ពី​ពេល​នេះ​ទាំងអស់​គ្នា៕​​

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម