ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងលះបង់រឿងទាំងនេះដើម្បីគេ
- 2018-03-14 06:56:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងលះបង់រឿងទាំងនេះដើម្បីគេ
ពេលអ្នកចាប់ផ្ដើមរកឃើញអ្នកដែលស្រឡាញ់ពិតប្រាកដម្នាក់អ្នកនឹងចាប់ផ្ដើមយល់អារម្មណ៍នោះ។ ការលះបង់ កាតផ្លាស់ប្ដូរ ការហួងហែង នឹងរត់ចូលមកក្នុងបេះដូងអ្នក ហើយអ្នកនឹងចាប់ផ្ដើមលះបង់រឿងទាំងនេះដើម្បីគេ ៖
១. ពេលវេលា
ទោះរវល់ខ្លាំងប៉ុណ្ណាក៏អ្នកឆ្លៀតដើម្បីគេដែរ ហើយអ្នកនឹងចង់ចំណាយពេលជាមួយគេឲ្យបានច្រើនតាមតែអាចធ្វើបាន។ អ្នកលែងចង់អង្គុយធ្វើអីតែម្នាក់ឯងហើយ អ្នកចាប់ផ្ដើមចង់នៅក្បែរគេ ឃើញមុខគេ មើលគេញញឹម ព្រោះនោះជាសេចក្ដីសុខរបស់អ្នក។
**២. ភាពអាត្មានិយម**
ពេលអ្នកចាប់ផ្ដើមស្រឡាញ់អ្នកណាម្នាក់ខ្លាំង ភាពអាត្មានិយមក៏ចាប់ផ្ដើមរលាយបន្តិចម្ដងៗ។ អ្នកចាប់ផ្ដើមគិតអារម្មណ៍គេជាងអារម្មណ៍ខ្លួនឯង អ្នកចាប់ផ្ដើមចង់ឲ្យគេសប្បាយចិត្តជាងខ្លួនឯង ហើយអ្នកលះបង់អ្វីជាច្រើនសម្រាប់គេ។
៣. សេចក្ដីសុខខ្លួនឯង
ដើម្បីឲ្យគេញញឹមពេលខ្លះសូម្បីតែសេចក្ដីសុខខ្លួនឯងក៏អ្នកលះបង់បានដែរ ព្រោះអ្នកបារម្ភពីសុខទុក្ខគេជាងសុខទុក្ខខ្លួនឯង។ អ្នកសុខចិត្តលំបាកខ្លួនឯង ក៏មិនចង់ឲ្យគេលំបាក ហើយអ្នកអាចទ្រាំញញឹមលួងគេទាំងពេលខ្លះខ្លួនឯងពិបាកចិត្តស្ទើរស្លាប់ក៏មាន។
៤.សន្ដានអាក្រក់
ភាពសាវារាយមាយក៏ចាប់ផ្ដើមរលត់ បន្ទាប់ពីមានម្នាក់នោះចូលមក។ អ្នកលែងមានអារម្មណ៍សម្រាប់អ្នកផ្សេង អ្នកលែងចង់លែងសើចជាមួយរឿងមនោសញ្ចេតនាទៀត។ អ្វីដែលអ្នកចង់ទទួលបានគឺនៅជាមួយគេឲ្យបានយូរ។ អ្នកនឹងផ្លាស់ប្ដូរអ្វីដែលមិនល្អចេញ នៅពេលដែលមានគេព្រោះអារម្មណ៍ដែលខ្លាចបាត់បង់គេក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់។
៥. ភាពសប្បាយផ្ទាល់ខ្លួន
បន្ទាប់ពីមានគេចូលមកក្នុងជីវិតអ្នកហើយ ភាពភ្លើតភ្លើន សប្បាយពេលនៅខ្លួនមួយក៏ចាប់ផ្ដើមកាត់បន្ថយម្ដងបន្តិចៗ។ អ្នកចាប់ផ្ដើមចង់មានភាពរីករាយជាមួយគេច្រើនជាងការសប្បាយម្នាក់ឯង។ អ្នកម្យ៉ាងទៀតអ្នកចាប់ផ្ដើមចេះគិតគូរពីអនាគត ខ្លាចគេលំបាកទៅថ្ងៃក្រោយបើអ្នកមិនខំប្រឹងឲ្យមានបានទេ ដូច្នេះការសប្បាយក្នុងយុវភាពរបស់អ្នកក៏បានបោះជំហានទៅមួយដំណាក់កាលទៀតដែលគិតច្រើនជាងមុន។
អារម្មណ៍ស្រឡាញ់មនុស្សម្នាក់ពិត វាមិនខុសអីពីប៉ាម៉ាក់របស់យើងស្រឡាញ់យើងដូចគ្នា។ ពេលគាត់ឃើញយើងរងាគាត់នឹងយកភួយមកដណ្ដប់ឲ្យយើង ដូចពេលដែលយើងឃើញមនុស្សដែលស្រឡាញ់លំបាកយើងយកខ្លួនទៅពាំងអីចឹង៕
ចុចអាន៖ចរិតមនុស្សប្រុស ៦ប្រភេទដែលអ្នកមិនគួរចំណាយពេលស្រឡាញ់