ឆ្នាំទាំង៥មានធាតុជាអ្នកសង្គ្រោះ កើតមកនាំលាភជ័យដល់ឪពុកម្ដាយ
- 2018-03-30 02:49:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំទាំង៥មានធាតុជាអ្នកសង្គ្រោះ កើតមកនាំលាភជ័យដល់ឪពុកម្ដាយ
មើលតាមក្បួនហុងស៊ុយ ប្ដីប្រពន្ធដែលកើតកូនចំឆ្នាំទាំងនេះ ត្រូវបានគេសន្និដ្ឋានមានសំណាងជាងអ្នកដទៃ ព្រោះកូនឆ្នាំទាំងនេះ នឹងនាំមកនូវភាពចម្រុងចម្រើនដល់គ្រួសារ។
១.ឆ្នាំរោង
អ្នកកើតឆ្នាំរោង ចាប់កំណើតមកគឺមានរាសីខ្ពង់ខ្ពស់ និងសំណាង។ ក្នុងជីវិតប្រចាំថ្ងៃ មនុស្សឆ្នាំរោងមិនត្រឹមតែទទួលបានលាភទេវតានោះទេ ថែមទាំងនាំមកនូវសំណាងដល់អ្នកជុំវិញខ្លួនទៀត។ ជាពិសេស អ្នកដែលកើតចំខែ កុម្ភៈ មីនា មេសា កក្កដា និងសីហា នោះលាភនឹងកើនទ្វេដង។
២. ឆ្នាំរកា
តាំងពីចាប់កំណើតមក អ្នកកាន់ធាតុសត្វមាន់ ដូចមានឆព័ន្ធរង្សីមកជាមួយ ជួយបំភ្លឺផ្លូវ។ អ្នកកើតឆ្នាំនេះ តែងឆ្លាត និងមានសមត្ថភាពខ្ពស់។ ឪពុកម្ដាយរបស់អ្នកកើតឆ្នាំរការ ទទួលបានលាភពីកូនមិនតិចទេ។ កូនកាន់តែធំ ជីវភាពគ្រួសារកាន់ថ្គុំថ្កើន។
៣. ឆ្នាំកុរ
ឆ្នាំកុរត្រូវបានទេវតាប្រោសឲ្យកើតមកជួបតែភាពរលូននៅក្នុងជីវិត រឿងអាក្រក់ក្លាយជាល្អ រឿងធំក្លាយជាតូច រឿងតូចប្រែជាអត់។ ឪពុកម្ដាយដែលកើតកូនឆ្នាំកុរ បើសិនជាឆ្នាំឆុងគ្នា ក៏គ្មានឲ្យព្រួយបារម្ភ ជីវិតរស់នៅបើមិនមានខ្លាំង ក៏មិនអាចខ្វះខាតបាន។
៤. ឆ្នាំមមី
អ្នកកើតឆ្នាំមមីមានចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ និងគិតវិជ្ជមាន។ ក្រៅពីមានសំណាងសម្រាប់ខ្លួនឯង អ្នកកាន់ធាតុសត្វសេះក៏ពាំនាំលាភដល់គ្រួសារផងដែរ។ អ្នកមានកូនឆ្នាំមមី នឹងទទួលបានភាពស្ងប់អារម្មណ៍ ក៏ដូចជាត្រជាក់ត្រជុំក្នុងគ្រួសារ។
៥. ឆ្នាំច
ជើងលេខកំណើតទុកមុនថា អ្នកកើតឆ្នាំចនឹងធ្វើធំជាងអ្នកដទៃ។ បើរកស៊ី នឹងកាក់កប បើធ្វើការនឹងឡើងតំណែង។ ជីវិតមនោសញ្ចេតនា និងការងារតែងរលូនស្មើគ្នា៕
ចុចអាន៖
បើសុបិនឃើញ១០យ៉ាងនេះ សប្បាយចិត្តទៅ ព្រោះលាភសំណាងជិតរត់រកអ្នកហើយ
អ្នកអត់គូយូរឆ្នាំ ឬមិនដែលមានសោះ អាចសាកក្បួនហុងស៊ុយនេះបានក្រែងមានគូនឹងគេ
Sabay ត្រូវការរើស Marketing Consultant។ អ្នកមានចំណាប់អារម្មណ៍ អាចដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY