អ្នក​អត់​គូ​យូរ​ឆ្នាំ ឬ​​មិន​ដែល​មាន​សោះ ​អាច​សាក​ក្បួន​ហុងស៊ុយ​នេះ​បាន​ក្រែង​មាន​គូ​នឹង​គេ

  • 2018-03-12 02:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​ខិត​ខំ​គ្រប់យ៉ាង​ហើយ​នៅ​តែ​មិន​ទាន់​រក​បាន​សង្សារ​ទៀត អ្នក​អាច​សាក​ដល់​ក្បួន​ហុងស៊ុយ​នេះ​បាន។

មាន​មនុស្ស​ជា​ច្រើន ក្រោយ​ពេល​បែក​ពី​សង្សារ​យូរ​មក​ហើយ នៅ​តែ​មិន​អាច​រក​បាន​សង្សារ​ថ្មី ឬ​យ៉ាប់​ជាង​នេះ​ទៀត​នោះ​គឺ តាំង​ពី​កំណើត​មក​គឺ​អត់​មាន​គូ​នឹង​គេ​តែ​ម្ដង ទោះ​បី​ជា​បាន​ព្យាយាម​ហើយ​ក៏​ដោយ។ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ខាង​លើ ឬ​មាន​មិត្តភ័ក្ដិ​ជា​មនុស្ស​បែប​នេះ អាច​សាក​ល្បង​ក្បួន​ហុងស៊ុយ​ខាង​ក្រោម​បាន។

១. បើ​សិន​ជា​អ្នក​កំពុង​តុបតែង​ផ្ទះ​ដោយ​របស់​តែ​មួយ ដូច​ជា​មាន​កែវ​ផឹក​កាហ្វេ​តែ​១​នោះ អ្នក​អាច​ផ្លាស់​ប្ដូរ​មក​ប្រើ​២​វិញ។ ដូច​គ្នា​នឹង​បន្តោង​ខ្សែក​ដែរ បើ​អ្នក​កំពុង​ពាក់​បន្តោង​បេះដូង​តែ​១ អាច​ប្ដូរ​មក​ពាក់​បេះដូង​២​វិញ។

២. តាម​ហុងស៊ុយ​ស្នេហា ពណ៌​ផ្កាឈូក​គឺ​ជា​ពណ៌​តំណាង​ឲ្យ​មនោសញ្ចេតនា។ ដូច​នេះ​ប្រើ​របស់​ប្រចាំ​ថ្ងៃ​ដូច​ជា កន្សែង កម្រាល​ពូក វាំងនន​ពណ៌​នេះ អាច​បង្កើន​សំណាង​របស់​អ្នក​ខាង​ផ្នែក​នេះ​បាន។

៣. ដូច​គ្នា​នឹង​ចំណុច​ខាង​លើ​ដែរ រូបភាព​រង្វង់​នឹង​នាំ​មក​ភាព​សុខដុម​រមនា។ ដូច​នេះ​ពេល​ជ្រើស​ទិញ​អ្វី​មួយ ជៀសវាង​របស់​ណា​ដែល​មាន​ជ្រុង​ស្រួច ឬ​កែង។ ឧទាហរណ៍​ដូច​ជា​នាឡិកា​ព្យួរ​ជញ្ជាំង​ជា​ដើម។

៤. សម្រាប់​មនុស្ស​ស្រី ទូ​សំអាង​មិន​គួរ​ដាក់​ទល់​មុខ​នឹង​ទ្វារ​នោះ​ទេ ព្រោះ​ពេល​បើក​មក​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​ភ្ញាក់ មិន​ល្អ​ចំពោះ​ហុងស៊ុយ។

៥. ក្នុង​ហុងស៊ុយ​ស្នេហា ដើម្បី​រក​បាន​អ្នក​ថ្មី អ្នក​ត្រូវ​តែ​បំភ្លេច​រឿង​គ្រប់​យ៉ាង​ជាមួយ​អ្នក​ចាស់​ឲ្យ​បាន ទើប​អ្នក​ថ្មី​មើល​ឃើញ​យើង។ ដូច​នេះ​សម្រាប់​អ្នក​ដែល​នឹក​ស្រណោះ​អ្នក​ចាស់ នឹង​ពិបាក​ក្នុង​រក​អ្នក​ថ្មី។

៦. នៅ​ពេល​ដាំ​ដើម​ឈើ ត្រូវ​ជៀស​វាង​ដាំ​ដើម​ដែល​មាន​រាង​តូច វែង ស្រួច ឬ​រញ៉េរញ៉ៃ មែក​ច្រើន ផ្កា​តូច​ៗ ព្រោះ​ទាំង​នេះ​មិន​ស័ក្ដិសម​នឹង​អ្នក​នៅ​លីវ​ទេ។ គួរ​ដាំ​ដើម​ដែល​មាន​រាង​ធំ ស្លឹក​ធំ មាន​ពណ៌​ស្រស់ តំណាង​ឲ្យ​ភាព​និរន្ត។

៧. នៅ​ពេល​តាំង​ផ្កា​ត្រូវ​ចំណាំ បើ​សិន​ជា​មនុស្ស​ប្រុស​ត្រូវ​តាំង​ខាង​ស្ដាំ​នៃ​បន្ទប់​ទទួល​ភ្ញៀវ។ ហាម​ដាច់​ខាត​ប្រើ​ផ្កា​ជ័រ ឬ​ក្រណាត់។ គួរ​ប្រើ​ថូ អំបែង ឬ​ថ្ម ជៀសវាង​កុំ​ឲ្យ​ផ្កា​ជ្រុះ នឹង​ធ្វើ​ឲ្យ​អ្នក​តាំង​ផ្កា​អភ័ព្វ។ សម្រាប់​មនុស្ស​ស្រី​វិញ គឺ​តាំង​បញ្ច្រាស​ទិស​ពី​មនុស្ស​ប្រុស​គឺ​ខាង​ឆ្វេង​នៃ​បន្ទប់​​ទទួល​ភ្ញៀវ។

៨. ពណ៌​ខ្មៅ​ធ្វើ​ឲ្យ​មើល​ទៅ​ថ្លៃ​ថ្នូរ និង​ងាយ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ តែ​ក្នុង​ហុងស៊ុយ​នេះ​គឺ​ជា​ពណ៌​នៃ​ការ​បាត់​បង់ អ្នក​នៅ​លីវ​គួរ​ជៀសវាង​ប្រើ​ពណ៌​នេះ​នៅ​ក្នុង​ផ្ទះ ៕

ចុចអាន៖

ប្រភព៖blogphongthuy ប្រែសម្រួល៖ Caramel