បើសុបិនឃើញ១០យ៉ាងនេះ សប្បាយចិត្តទៅ ព្រោះលាភសំណាងជិតរត់រកអ្នកហើយ
- 2018-03-28 02:42:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសុបិនឃើញ១០យ៉ាងនេះ សប្បាយចិត្តទៅ ព្រោះលាភសំណាងជិតរត់រកអ្នកហើយ
បើយល់សប្ដិឃើញរឿងទាំងនេះ កុំទាន់អាលភ័យ ព្រោះលាភកំពុងតែតម្រង់ទៅរកអ្នកហើយ។
ពេលខ្លះ ពេលគេងយើងយល់សប្ដិឃើញរឿងចម្លែក ធ្វើឲ្យអារម្មណ៍ព្រួយភ័យព្រោះមិនដឹងថាបង្កប់អត្ថន័យអ្វី។ យ៉ាងណាក៏ដោយ បើអ្នកសុបិនឃើញរឿងទាំងនេះ កុំទាន់អាលស្លន់ស្លោរ ព្រោះវាប្រផ្នូលនៃរឿងល្អទេ។
១. ឃើញភ្លើង៖ ជាមហាលាភ រឿងល្អជិតកើតឡើង។
២. ឃើញដើរលេងទេសចរ៖ មានន័យថាដំណើរទេសចរណ៍មួយកំពុងរង់ចាំអ្នកនៅអនាគតឆាប់ៗ។
៣. ឃើញសត្វចាបស្អាតៗ៖ ចាបគឺជាតំណាងនៃស្នេហា បើអ្នកឃើញចាបស្អាតៗនោះ មនោសញ្ចេតនាផ្អែមល្ហែមមួយកំពុងរង់ចាំអ្នកហើយ។
៤. ឃើញពោត៖ យល់សប្ដិឃើញពោតមានន័យថាលុយកាក់ កេរ្តិ៍ឈ្មោះជិតចូលមកដល់ ក្ដីបំណងជិតក្លាយជាការពិត។
៥. ឃើញទៅទិញត្បូតមានតម្លៃ៖ បើសិនជាយល់សប្ដិឃើញទៅទិញត្បូងជាមួយអ្នកម្ដាយ នោះមានន័យថាមង្គលការរបស់អ្នកកាន់តែចូលគៀកកិតមែនទែនហើយ។
៦. ឃើញទៅបន្ទប់ទឹក៖ មានន័យថា ស្រាប់តែមានទ្រព្យដែលមិនរំពឹងទុកធ្លាក់ចុះមក។
៧. ឃើញសមុទ្រ៖ មានអារម្មណ៍ថាយើងធ្វើចិត្តបានស្ងប់ហើយ។
៨. ឃើញផាវ៖ ភាពឈឺក្បាល ក្ដៅក្រហាយរបស់អ្នកជិតរលាយអស់ហើយ អារម្មណ៍ក៏ស្រស់បស់ឡើងវិញ។
៩. ឃើញទៅទិញស្បែកជើង៖ ស្នេហាដែលអ្នកតែងប៉ុនប៉ងនោះ នឹងទទួលយកបានពិតមែន។
១០. មើលឃើញព្រះ៖ បើឃើញព្រះគង់ប្រថាប់លើផ្កាឈូកគឺជិតជោគជ័យរឿងការងារ រីឯអ្នកជិតប្រលងនឹងជាប់ជាមួយពិន្ទុ។ បើឃើញព្រះកំពុងនៅលើមេឃ ហើយហោះចុះមកសន្សឹមៗ មានន័យថាជិតជួបសំណាងល្អ។ ផ្ទុយមកវិញ បើឃើញទ្រង់ហោះឡើងលើ នោះនឹងមានជំងឺត្រូវទៅពេទ្យ។ បើឃើញព្រះជូនពរ មានន័យថាមានអ្នកនាំលាភមក ឬចូលទុនរកស៊ីកាក់កប៕
ចុចអាន៖
៥ ចំណុចតាមក្បូនហុងស៊ុយ ស្រ្តីមានមុខមាត់បែបនេះ ឆ្អឹងអណ្ដែតអាចមានវាសនាក្លាយជាជំទាវ
១០រឿងមនុស្សភាគច្រើនយល់ច្រឡំ ដែលធ្វើឲ្យខ្លួនមានទុក្ខដល់ថ្ងៃស្លាប់
Sabay ត្រូវការរើស Accounting Manager ។ អ្នកមានចំណាប់អារម្មណ៍ អាចដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N