៥​ ចំណុច​តាម​ក្បូន​ហុងស៊ុយ​ ស្រ្តី​មាន​មុខ​មាត់​​បែប​នេះ​ ឆ្អឹង​អណ្ដែត​អាច​មាន​វាសនា​ក្លាយ​ជា​ជំទាវ

  • 2018-03-27 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​កើត​មក​មាន​ជោគ​វាសនា​ខុស​ៗ​គ្នា​ ដោយ​ខ្លះ​បាន​ខ្ពស់​ត្រដែត​ខ្លះ​ទៀត​បាន​ធម្មតា​ឬ​មធ្យម​។​ មាន​ក្បូន​ច្រើន​ណាស់​ដែល​អាច​ទស្សន៍ទាយ​ដឹង​ពី​ជោគវាសនា​ដូចជា​ការ​ទាយ​បាត​ដៃ​ ខែ​ឆ្នាំ​កំណើត​ ឬ​ មើល​តាម​ទម្រង់​មុខ​អី​ជា​ដើម។​ បើ​តាម​ក្បួន​ហុងស៊ុយ​ចិន​វិញ​អាច​មើល​ដឹង​ពី​ជោគជតា​មនុស្ស​ស្រី​ថា​មាន​វាសនា​ខ្ពស់​ដោយ​មើល​លើ​៥ ​ចំណុច​លើ​មុខ​នេះ៖

១.​ មុខ​មាន​ទម្រង់​ដូចគ្នា​ទាំង​សង​ខាង​

មនុស្ស​ភាគ​ច្រើន​មាន​ទម្រង់​មុខមាត់​មិន​ស្មើ​គ្នា​នោះ​ទេ។​ ទម្រង់​មុខ​ឆ្វេង​ស្ដាំ​ស្មើ​គ្នា​ជា​ចំណុច​ទី​មួយ​នៃ​ទ្រព្យ។​ តាម​ក្បួន​ហុងស៊ុយ​ចិន​មនុស្ស​ស្រី​ដែល​មាន​វាសនា​ខ្ពស់​គឺ​មាន​ទម្រង់​មុខ​មាត់​ឆ្វេង​ស្ដាំ​ស្មើ​គ្នា។​ គេ​ជឿ​ថា​មនុស្ស​ស្រី​មាន​មុខ​ប្រភេទ​នេះ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយ​រលូន​ហើយ​គ្មាន​ ឧបសគ្គ។​

២.​ ថ្ងាស​ទូលាយ​

ថ្ងាស​ទូលាយ​ជា​ចំណុច​ទ្រព្យ​ទី​២​ ។​ តាម​ក្បួន​និយាយ​ថា​ មនុស្ស​ស្រី​ដែល​មាន​ថ្ងាស​ធំ​ទូលាយ​អាច​យោង​ជោគជតា​ប្ដី​ ឲ្យ​រក​ស៊ី​ធូរ​។ នារី​មាន​ថ្ងាស​ទូលាយ​បែប​នេះ​ និង​នាំ​មក​នូវ​លាភ​សំណាង​ លុយ​កាក់​ចូល​ក្នុង​គ្រួសារ​ហូរហែ​ផង​ដែរ។​

៣.​ ចុង​ច្រមុះ​ធំ​មូល​

ចំណែក​ចុង​ច្រមុះ​ធំ​​មូល​ក៏​ជា​ចំណុច​សម្បត្តិ​ទី​ ៣​ ដែរ។​ ស្រី​ៗ​ដែល​មាន​ចុង​ច្រមុះ​ធំ​មូល​ មាន​វាសនា​ខ្ពស់​ ហើយ​ប្រុស​ណា​បាន​ធ្វើ​ប្រពន្ធ​និង​រក​សុី​មាន​បាន​ឡើង​ឋានៈ​ស្រឺតៗ​។​

៤.​ ទម្រង់​មាត់​ខាង​លើ​រាង​មូល​បេះ​ដូង

ទម្រង់​មាត់​ខាង​លើ​រាង​បេះដូង​និង​មាន​ផ្នែក​ខាង​ចុង​រាង​មូល​ ជា​ចំណុច​សម្បត្តិ​ទី​៤។​ គេ​ជឿ​ថា​មនុស្ស​ស្រី​មាន​ទម្រង់​មាត់​របៀប​នេះ​ជា​មនុស្ស​ដែល​មាន​សំណាង​តាំង​ពី​កំណើត​ ហើយ​មាន​ជោគវាសនា​ខ្ពស់​ មិន​ខ្វះ​ទ្រព្យ​ មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ និង​ពេល​មាន​កូន​ ក៏​កូន​នោះ​និង​មាន​វាសនា​ល្អ​ ធំ​ឡើង​ក្លាយ​ជា​សេដ្ឋី។​

៥.​ ថ្ពាល់​ពេញ​

មនុស្ស​ស្រី​ដែល​មាន​ថ្ពាល់​ពេញ​ ឆ្អឹង​ថ្ពាល់​ខ្ពស់​ នឹង​មាន​ជោគវាសនា​ខ្ពស់​អណ្ដែត​ដូចគ្នា។​ មនុស្ស​ស្រី​ប្រភេទ​នេះ​ និង​អាច​ក្លាយ​ជា​សេដ្ឋី​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​បាន​បុណ្យសំណាង​អ្នក​ដទៃ​នោះ​ទេ។

https://www.wofs.com/index.php/wealth-mainmenu-37/935-nine-indications-ofwealth-on-your-face

ចុចអាន៖ឆាក​ជីវិត​ថ្ងៃ​មុខ​លំបាក ឬ​ស្រណុក អាច​ដឹង​បាន​តាមរយៈ​ខ្សែបាតដៃ​បាន

អត្ថបទ៖ Pencharm