១០រឿងមនុស្សភាគច្រើនយល់ច្រឡំ ដែលធ្វើឲ្យខ្លួនមានទុក្ខដល់ថ្ងៃស្លាប់
- 2018-03-23 09:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០រឿងមនុស្សភាគច្រើនយល់ច្រឡំ ដែលធ្វើឲ្យខ្លួនមានទុក្ខដល់ថ្ងៃស្លាប់
១. យល់ថា បញ្ហាគឺជាអ្វីដែលត្រូវបដិសេធ
តែមិនយល់ថា បញ្ហាគឺជារឿងធម្មតាដែលត្រូវរៀនសូត្រ និងទទួលស្គាល់។
២. យល់ថា ក្ដីសុខគឺជាអ្វីដែលត្រូវស្វែងរក
តែមិនយល់ថា ដរាបណាយើងនៅតែប្រឹងរក ក្ដីសុខនឹងមិនទាន់កើតឡើងនោះទេ។
៣. យល់ថា អាចគ្រប់គ្រងការគិតបាន
តែមិនយល់ថា គ្មាននរណាអាចគ្រប់គ្រងការគិតបានទេ ព្រោះការគិតតែងមានការផ្លាស់ប្ដូរទៅតាមធម្មជាតិ។
៤. យល់ថា នៅយូរទៀតណាស់ទម្រាំស្លាប់
តែមិនយល់ថា សេចក្ដីស្លាប់អាចនឹងមកដល់ពេលណាក៏បាន។
៥. យល់ថា ធ្វើល្អទៅហើយត្រូវតែបានល្អមកវិញ
តែមិនយល់ថា ការធ្វើល្អគឺមិនបានអ្វីមកទេ ក្រៅពីបានលះបង់កិលេស។
៦. យល់ថា ជីវិតត្រូវតែស្វែងរកភាពស្ថិតស្ថេរ
តែមិនយល់ថា ភាពស្ថិតស្ថេរគឺជាអ្វីដែលមិនអាចទៅរួច។
៧. យល់ថា ល្អជាមួយគេហើយ គេនឹងល្អជាមួយយើងវិញ
តែមិនយល់ថា យើងមានតួនាទីធ្វើល្អជាមួយគេ ចំណែកគេល្អ ឬមិនល្អចំពោះយើង វាគឺជារឿងរបស់គេ។
៨. យល់ថា ត្រូវថែរក្សាគ្រប់យ៉ាងឲ្យបានល្អបំផុត
តែមិនយល់ថា អ្វីដែលល្អបំផុតគឺគ្មានអ្វីឲ្យត្រូវថែរក្សា។
៩. យល់ថា ជោគជ័យគឺជាអ្វីដែលខ្ពស់បំផុត
តែមិនយល់ថា ការផ្ដោតតែលើជោគជ័យនេះហើយគឺជាទុក្ខខ្ពស់បំផុត
១០. យល់ថា ខ្លួនឯងសំខាន់បំផុត
មិនយល់ថា រឿងដែលសំខាន់បំផុតគឺការគ្មានខ្លួនឯង។
ខណៈដែលយើងតូចចិត្តព្រោះគ្មានស្បែកជើងល្អពាក់ដូចគេ ក៏ប្រហែលមានអ្នកតូចចិត្តដែលគ្មានជើងទាំងគូដូចយើង។ ខណៈដែលយើងស្ញប់ស្ញែងអ្នកដទៃមានឡានជិះ ហើយតូចចិត្តនឹងខ្លួនឯងដែលត្រូវដើរនៅតាមផ្លូវ ក៏ប្រហែលជាមានអ្នកជំងឺកំពុងគេងលើគ្រែក្នុងផ្ទះ លួចស្ញប់ស្ញែងនឹងយើងដែលអាចមានសុខភាពរឹងមាំ អាចដើរទៅណាមកណាបាន។ ត្រូវចាំថាមនុស្សដែលមានក្ដីសុខបំផុតមិនមែនជាមនុស្សដែលមានគ្រប់យ៉ាង ប៉ុន្តែគឺជាមនុស្សដែលអាចមានក្ដីសុខជាមួយអ្វីដែលខ្លួនមាន ៕
ចុចអាន៖