មនុស្សប្រុស​ដែល​ល្អ​​បំផុត​សម្រាប់​មនុស្ស​ស្រី​គឺ…

  • 2018-03-27 08:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សប្រុសដែលល្អ មិនមែនមនុស្សប្រុសដែលមិនដែល “ធ្វើខុស” ប៉ុន្តែគឺជាមនុស្សដែលធ្វើខុសហើយហ៊ាននិយាយ “សុំទោស”។

មនុស្សប្រុសដែលល្អ មិនមែនមនុស្សដែលយល់ពីមនុស្សស្រីគ្រប់រឿង ប៉ុន្តែគឺជាមនុស្សដែលព្រមនឹង “យល់ចិត្ត” និង “ស្ដាប់នាងនិយាយ” គ្រប់រឿង។

មនុស្សប្រុសដែលល្អ មិនមែនស្រឡាញ់មនុស្សស្រីដែលល្អគ្រប់យ៉ាង ប៉ុន្តែគេស្រឡាញ់មនុស្សស្រីម្នាក់ និងស្រឡាញ់គ្រប់យ៉ាងដែលជានាង។

មនុស្សប្រុសដែលល្អ មិនមែនអ្នកដែលធ្វើឲ្យមនុស្សស្រី “ញញឹមបាន” គ្រប់ពេល ប៉ុន្តែគឺជាអ្នកដែលនៅក្បែរនាងជានិច្ច នៅពេលនាង “យំ”។

មនុស្សប្រុសដែលល្អ មិនមែនមនុស្សប្រុសដែលស្រឡាញ់មនុស្សស្រីបានច្រើននាក់ ប៉ុន្តែគឺជាមនុស្សប្រុស ដែលមានស្នេហាតែមួយ និងរក្សាវាបានយ៉ាងល្អ។

មនុស្សប្រុសដែលល្អ អាចត្រឹមជាមនុស្សប្រុស “ធម្មតា” មិនមែនជា "ព្រះអង្គម្ចាស់” ប៉ុន្តែគេនឹងធ្វើឲ្យមនុស្សស្រីដែលគេស្រឡាញ់ក្លាយជា “ព្រះនាង”។

មនុស្សប្រុសដែលល្អនឹងមិនធ្វើចរិតព្រានក្បត់ចិត្តប្រពន្ធ មិនថាក្នុងករណីបែបណាក៏ដោយ មិនថាសម្រស់នាងផ្លាស់ប្ដូរ គឺគេនឹងនៅតែស្រឡាញ់ និងមើលថែនាងតែម្នាក់ គ្មានពីររហូតស្លាប់រៀងៗខ្លួន។

បើសិនថ្ងៃនេះអ្នកទាំងពីរនាក់បានជួបគ្នា សូមចាប់ដៃគ្នាឲ្យណែនៗ និងថ្នាក់ថ្នមបេះដូងគ្នាទៅវិញទៅមក ព្រោះនាងឬគាត់ម្នាក់នោះ អាចជាទ្រព្យសំណាងចុងក្រោយរបស់អ្នក និងជាមនុស្សតែម្នាក់ដែលស្រឡាញ់អ្នកពិតអស់ពីបេះដូង ៕

ចុចអាន៖

ប្រភព៖ pantip ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម