​រៀបការ​ហើយ​ចង់​បាន​សុភមង្គល​ ទាល់​តែ​យល់​​ដឹង​ពី​រឿង​ទាំង​នេះ

  • 2018-03-12 04:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

៥​យ៉ាង​ដែល​មនុស្ស​ប្រុស​ចង់​បាន​ពី​គូ​ជីវិត

១. ការ​យោគយល់

២. ការ​ជឿ​ទុក​ចិត្ត

៣. ការ​ជ្រោមជ្រែង

៤. ការ​ឯកភាព

៥. ការ​គោរព  

៣យ៉ាង​ដែល​មនុស្ស​ស្រី​ចង់​បាន​ពី​គូ​ជីវិត

១. សុវត្ថិភាព

២. ភាព​រ៉ូមែនទិក

៣. ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់  

បញ្ហា​ធំ​ទាំង​៣​នៃ​ជីវិត​គូ៖

១. បញ្ហា​លុយ​កាក់

២. បញ្ហា​ក្បត់​ផិត

៣. បញ្ហា​​ខ្វះ​ទំនាក់ទំនង  

៣​យ៉ាង​ត្រូវ​ថែម ៣​យ៉ាង​ត្រូវ​ថយ​ក្នុង​ការ​រស់​នៅ​ជីវិត​គូ៖

១. បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នានា​របស់​ភាគី​ម្ខាង​ទៀត

២. បន្ថែម​ការ​សម្លឹង​មើល​លើ​ចំណុច​ល្អ​របស់​ភាគី​ម្ខាង​ទៀត

៣. បន្ថែម​ការ​និយាយ​​ពី​ចំណុច​ល្អ​របស់​ភាគី​ម្ខាង​ទៀត

៤. បន្ថយ​ការ​ប្រៀបធៀប​ជីវិត​គូ​ខ្លួន​ជាមួយ​គូ​អ្នក​ដទៃ

៥. បន្ថយ​ការ​​រិះគន់ ឬ​ដៀល​ត្មិះ

៦. បន្ថយ​ការ​ស្មាន​ព្រោះ​ធ្វើ​ឲ្យ​កើត​ការ​យល់​ច្រឡំ  

៤​យ៉ាង​ធ្វើ​ឲ្យ​បាន​ច្រើន​សម្រាប់​ជីវិត​គូ៖

១. នឹក​ឃើញ​​ចំណុច​ល្អ​របស់​អ្នក​ម្ខាង​ទៀត​ឲ្យ​បាន​ច្រើន

២. សរសើរ​ចំណុច​លេចធ្លោ​របស់​អ្នក​ម្ខាង​ទៀត​ឲ្យ​បាន​ច្រើន

៣. យល់​ពី​អារម្មណ៍​លំបាក​របស់​អ្នក​ម្ខាង​ទៀត​ឲ្យ​បាន​ច្រើន

៤. អភ័យ​ទោស​ចំពោះ​ចំណុច​មិន​ល្អ​របស់​អ្នក​ម្ខាង​ទៀត​ឲ្យ​បាន​ច្រើន  

៤​ប្រយោគ​ដែល​គួរ​យក​មក​និយាយ​ជានិច្ច៖

១. សុំ​ទោស អូន/បង ខុស​ហើយ

២. អូន​ជឿ​​ចិត្ត​បង/បង​ជឿ​ចិត្ត​អូន

៣. អូន​មាន​មោទនភាព​ចំពោះ​បង/បង​មាន​មោទនភាព​ចំពោះ​អូន

៤. អូន​ស្រឡាញ់​បង/បង​ស្រឡាញ់​អូន  

រឿង​គ្រួសារ​នេះ​មិន​មាន​អ្វី​ខុស​អ្វី​ត្រូវ​ជានិច្ច​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​​ស្ថិត​នៅ​ត្រង់​ថា​តើ​ម្នាក់​ៗ​ស្រឡាញ់ និង​មាន​បំណង​ល្អ​ចំពោះ​គ្នា​ឬ​អត់? មនុស្ស​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ បើ​ខ្វះ​ការ​ស្រឡាញ់​ខ្វល់ខ្វាយ​ពី​គ្នា​​ហើយ កុំ​ថា​ឡើយ​រក​ក្ដី​សុខ សូម្បី​ការងារ​មុខ​របរ​នានា​ក៏​មិន​រីក​ចម្រើន​​បាន​ដែរ ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន