មុននឹងចង់បង្កើតគ្រួសារ អ្នកគួរតែបំពេញរឿងទាំងនេះឲ្យបានរួចរាល់សិន
- 2018-03-13 07:17:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងចង់បង្កើតគ្រួសារ អ្នកគួរតែបំពេញរឿងទាំងនេះឲ្យបានរួចរាល់សិន
ជីវិតគ្រួសារគឺជាដំណាក់កាលបន្តពីភាពយុវវ័យដែលអ្នកមាន នោះមានន័យថាអ្នកមានគំនិតចាស់ទុំ នឹងធឹងក្នុងការឆ្លងចូលដល់ជំហានថ្មីមួយទៀតក្នុងជីវិតហើយ។ អ្វីដែលគួរតែយកចិត្តទុកដាក់គឺ តើអ្នកបានត្រៀមខ្លួនហើយឬនៅ? យល់ល្អមុននឹងចង់បង្កើតគ្រួសារ អ្នកគួរតែបំពេញរឿងទាំងនេះឲ្យបានរួចរាល់សិន៖
១. រីករាយជាមួយភាពនៅលីវរបស់អ្នកឲ្យអស់ចិត្ត
កុំប្រញាប់បង្កើតគ្រួសារពេក បើគិតថាខ្លួនឯងនៅក្មេង និងមិនទាន់អស់ភាពសប្បាយរីករាយជាមួយភាពនៅលីវ។ ដើរហើរ ប្រឡូកក្នុងយុវភាពអ្នកឲ្យបានគ្រប់គ្រាន់ ដើម្បីដឹង ដកបទពិសោធន៍ និងពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ សឹមសម្រេចចិត្តយកគ្រួសារ។
**២. មានមុខរបរផ្ទាល់ខ្លួន**
ការមានជំនួញផ្ទាល់ខ្លួនអាចឲ្យអ្នករកលុយបានមួយផ្នែកទៀតដើម្បីផ្គួបជាមួយការងារដែលអ្នកមាន ព្រោះមុនពេលអ្នកចង់បង្កើតគ្រួសារអ្នកត្រូវនឹងធឹងរឿងហិរញ្ញវត្ថុ។ នេះមិនមែនដើម្បីដែលខ្លួនអ្នកម្នាក់ឯងឡើយ គឺដើម្បីគ្រួសារទាំងមូល ដើម្បីឲ្យពួកគេមានភាពសុខស្រួល។
៣. រៀបចំខ្លួនឲ្យបានស្អាត
មិនថាទោះអ្នកនៅលីវ ឬមានគ្រួសារហើយក៏ដោយការរៀបចំខ្លួន និងថែទាំរូបរាងនៅតែសំខាន់ គ្រាន់តែពេលមានគ្រួសារអ្នកអាចនឹងគ្មានពេលច្រើនដូចនៅខ្លួនមួយឡើយ ដូច្នេះគួរតែចេះលេងខ្លួនកុំឲ្យវេលាផុតអស់។
៤. ដំណើរកម្សាន្ត
មានអ្នកខ្លះនិយាយថាចាំមានគ្រួសារហើយចាំដើរ នៅក្មេងនៅខ្លួនមួយកុំសូវដើរពេក។ ពាក្យនេះមិនមែនស្រួលដូចគេនិយាយឡើយ ព្រោះពេលអ្នកមានគ្រួសារការដើរលេង ការសប្បាយនឹងត្រូវកាត់បន្ថយ មិនដូចពេលអ្នកនៅម្នាក់ឯងឡើយ។ បែបនេះហើយមុនរៀបការអ្នកគួរតែរីករាយជាមួយដំណើរកម្សាន្តសម្រាប់យុវវ័យរបស់ខ្លួន។
៥. អភិវឌ្ឍខ្លួនឲ្យបានខ្ពស់
នេះសំដៅឲ្យអ្នកប្រើប្រាស់សមត្ថភាព និងកម្លាំងអ្នកឲ្យអស់ក្នុងការលើកខ្លួនឯងឲ្យបានខ្ពស់ក្នុងវិស័យដែលអ្នកធ្វើ។ អ្នកត្រូវដឹងថាពេលអ្នកមានគ្រួសារ អ្នកនឹងត្រូវបែងចែកការគិត ការយកចិត្តទុកដាក់រវាងការងារ និងគ្រួសារ ដូច្នេះទាន់មិនទាន់ជំពាក់ជំពិនច្រើនអ្នកត្រូវប្រឹងប្រែងឲ្យខ្លួនខ្ពង់ខ្ពស់សិន។
បានធ្វើវារួចរាល់ឬនៅ? បើរួចរាល់ហើយនោះមានន័យថាអ្នកអាចគិតគូរ និងបោះជើងឆ្លងចូលជីវិតគ្រួសារហើយ៕
ចុចអាន៖៥ គន្លឹះជួយឲ្យស្រ្តីជោគជ័យទាំងរឿងគ្រួសារ និងការងារក្នុងពេលតែមួយ