ចរិតនាំមង្គល និងចរិតនាំគេស្អប់ គ្រប់គ្នាគួរស្វែងយល់ដើម្បីខ្លួនឯង
- 2018-03-23 04:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិតនាំមង្គល និងចរិតនាំគេស្អប់ គ្រប់គ្នាគួរស្វែងយល់ដើម្បីខ្លួនឯង
បុគ្គលមានចរិត ៩យ៉ាងដែលគួរឲ្យរាប់អាន៖
១. មិនអួតអាង
២. មិននិយាយឥតប្រយោជន៍ច្រើន
៣. ចេះដាក់ខ្លួន
៤. ចេះដឹងទាបខ្ពស់
៥. និយាយស្ដីទន់ភ្លន់
៦. ចេះលះបង់ មិនខ្សែលើអ្នកដទៃ
៧. កតញ្ញូ
៨. មិនច្រណែន និន្ទា និយាយស៊កសៀតអ្នកដទៃ
៩. ម៉ត់ចត់ ចេះគិតមុខគិតក្រោយ
បុគ្គល ៨ជំពូកដែលមិនគួរឲ្យរាប់អាន៖
១. មាត់វែង
២. ចាំតែចាប់កំហុស
៣. រករឿងបំផ្លាញអ្នកដទៃ
៤. មានគំនិតអគតិ
៥. ចូលចិត្តតិះដៀលអ្នកដទៃ
៦. គ្មានជំហរខ្លួនឯង
៧. ច្រណែន និន្ទា
៨. និយាយបាតដៃខ្នងដៃ
បើចង់ស្អាត សូមកុំឆាប់ខឹង
ចង់មានចំណេះដឹង កុំគេចមុខគ្រូ អាចារ្យ
ចង់ទាន់សម័យ កុំបំផ្លាញវប្បធម៌ដូនតា
ចង់រស់ស្រួលហ៊ឺហា កុំធុញទ្រាន់នឹងតស៊ូ
បើចង់មានលុយច្រើន កុំពូកែតែចាយ
ចង់ក្លាយជាអ្នកល្បី សូមកុំរំពឹងភាពស្ងប់
ចង់ឲ្យខ្លួនលេចធ្លោ កុំយកបំណុលមកធ្វើទ្រព្យ
ចង់ក្លាយជាមនុស្សគួរឲ្យគោរព ត្រូវចេះគោរពគេឯងសិន ៕
ចុចអាន៖
"៧យ៉ាងមានតម្លៃជាងលុយ" អត្ថបទល្អគួរ Share ទៅកាន់មនុស្សជាទីស្រឡាញ់
បើមានអារម្មណ៍ថាហត់ចិត្ត តឹងណែនក្នុងទ្រូង ត្រូវទម្លាប់ចិត្តធ្វើរឿងទាំងនេះ