បើ​មាន​អារម្មណ៍​ថា​ហត់​ចិត្ត តឹង​ណែន​ក្នុងទ្រូង ត្រូវ​ទម្លាប់​ចិត្ត​ធ្វើ​រឿង​ទាំង​នេះ

  • 2018-02-16 05:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​នៃ​មនុស្ស​ត្រូវ​មាន​ទុក្ខ មាន​សុខ​ដើរ​ទន្ទឹម​គ្នា ប៉ុន្តែ​បើ​អ្នក​ចេះ​គ្រប់គ្រង​លើ​ចិត្ត​ខ្លួន​ឯង​នោះ ជីវិត​អ្នក​ក៏​មិន​ស្មុគស្មាញ​ច្រើន​ពេក​ដែរ។ បើ​អ្នក​មានអារម្មណ៍​ថា​ហត់​ចិត្ត តឹង​ទ្រូង ត្រូវ​ទម្លាប់​ចិត្ត​ធ្វើ​រឿង​ទាំង​នេះ ដើម្បី​បន្ថយ​សេចក្ដី​ទុក ស្វែងរក​សេចក្ដី​សុខ ៖

១. សមាធិ ដក​ដង្ហើម​មួយៗ

ចំណាយ​ពេល​៥​ នាទី​​សម្រាប់​សមាធិ ដក​ដង្ហើម​មួយៗ​ឲ្យ​វែងៗ​ហើយ​ព្យាយាម​តាំង​ចិត្ត​ឲ្យ​ស្ងប់។ ដកដង្ហើម​ចេញ ដង្ហើម​ចូល​ហើយ​គិត​រឿង​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រឿង​ល្អៗ​ដែល​អ្នក​បាន​ធ្វើ​ពីមុន​មក។

រូបតំណាង

**២. អភ័យ​ទោស​នូវ​រឿង​ដែល​​បាន​កើត​ឡើង**

បន្ទាប់​ពី​អ្នក​តាំង​ចិត្ត​បាន​ស្ងប់​ហើយ ត្រូវ​រៀន​អភ័យ​ទោស​ឲ្យ​អ្វី​ដែល​កើត​ឡើង។ បើ​គេ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត ឈឺចាប់ អភ័យ​ទោស​ឲ្យ​គេ​ទៅ​ព្រោះ​មាន​តែ​ការ​អភ័យ​ទោស​ទេ​ដែល​អាច​ឲ្យ​យើង​បំភ្លេច​នូវ​រឿង​មិន​ល្អ​ចោល។

៣. កុំ​ហួងហែង​ពេក

រៀន​ទទួល​ស្គាល់​ការ​ពិត ថា​អ្វី​ក្នុង​លោក​ដែល​កើត​ឡើង​នេះ​មិន​អាច​ដូច​ចិត្ត​អ្នក​ឡើយ។ បើ​វា​មិន​បាន​ដូច​ចិត្ត កុំ​ក៏​គុំកួន​ កុំ​ហួងហែង​ពេកអី បណ្ដោយ​ឲ្យ​វា​ទៅ​ៗ ហើយ​ចាប់​ផ្ដើម​ធ្វើ​វា​ម្ដង​ទៀត ព្រោះ​នេះ​ជា​ធម្មជាតិ​នៃ​ជីវិត។

៤. ទម្លាប់​ដាំ​ផ្កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ចិត្ត

មាន​ន័យ​ថា​អ្នក​រៀន​ធ្វើ​ចិត្ត​អ្នក​ឲ្យ​រីករាយ មាន​ក្ដី​អាណិត​អាសូរ ក្ដី​ស្រឡាញ់ ហើយ​រៀន​បញ្ចេញ​ភាព​ខឹង ភាព​ស្អប់​ឲ្យ​អស់​ពី​ចិត្ត។ ទម្លាប់​ស្វែង​រក​សេច​ក្ដី​សុខ​ដាក់​ក្នុង​ខ្លួន រៀន​ញញឹម​ចំពោះ​ខ្លួន​ឯង រៀន​​អបអរសាទរ​ជាមួយ​អ្នក​ដទៃ។

៥. កុំ​ទោរទន់​ទៅ​តាម​រឿង​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក

បើ​ដឹង​ថា​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត ត្រូវ​ព្យាយាម​រក​វិធី​ព្យាបាល​ចិត្ត មិន​មែន​ទោរទន់​ដេក​យំ ដេក​ស្ដាយ​នោះ​ទេ។ ទម្លាប់​រឹង​មាំ​ក្នុង​ចិត្ត បើ​ជួប​បញ្ហា​អី​ដោះស្រាយ​ទៅ កុំ​គិត​រឿង​អី​មិន​ល្អ​ដែល​មិន​ទាន់​បាន​កើត​ឡើង។ កុំ​ភ័យ កុំ​ស្លន់ស្លោ​ ព្រោះ​គ្មាន​បាន​អី​មក​វិញ​ទេ ក្រៅ​ពី​នាំ​ភ្លើង នាំ​ទុក​មក​ដាក់​ក្នុង​ចិត្ត។

ត្រូវ​ទម្លាប់​ចិត្ត​ឲ្យ​ជ្រះ​ស្រឡះ ទម្លាប់​ចិត្ត​ឲ្យ​រីករាយ កុំ​ចូល​ចិត្ត​ស្ពាយ​ភ្លើង​ច្រើន​ពេក ព្រោះ​វា​ក្ដៅ​មិន​មែន​ត្រជាក់​ឡើយ៕]

ចុចអាន៖ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​អ្នក​ផង​ឲ្យ​តម្លៃ​ខ្ពស់ ត្រូវ​មាន​ចំណុច​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា