"៧យ៉ាងមានតម្លៃជាងលុយ" អត្ថបទល្អគួរ Share ទៅកាន់មនុស្សជាទីស្រឡាញ់
- 2018-02-27 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"៧យ៉ាងមានតម្លៃជាងលុយ" អត្ថបទល្អគួរ Share ទៅកាន់មនុស្សជាទីស្រឡាញ់
អាន យឺតៗ តាមសម្រួល បើគិតថាល្អសូម Share បន្ត!
នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។
កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារាអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។ បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភ័ក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី ២កែវ។
រឿង ៣យ៉ាងដែលគួរភ្លេច៖
១. រឿងអាយុ
២. រឿងដែលកន្លងហួស
៣. រឿងដែលនាំទុក្ខដល់អ្នកដទៃ
៤យ៉ាងដែលត្រូវមាន ៖
១. មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
២. មានមិត្តដែលយល់ចិត្ត
៣. មានការមានងារធ្វើ
៤. មានផ្ទះ
៦យ៉ាងដែលមិនគួរធ្វើ៖
១. ឃ្លានហើយតែមិនញ៉ាំ
២. ស្រេកទឹកតែមិនផឹកទឹក
៣. ងងុយហើយតែមិនព្រមគេង
៤. ហត់ហើយតែមិនសម្រាក
៥. ឈឺហើយតែមិនព្យាបាល
៦. ចាស់ហើយទើបស្ដាយក្រោយ
កំហឹង ធ្វើឲ្យបេះដូងធ្វើការធ្ងន់
ក្ដីស្រឡាញ់ ធ្វើឲ្យបេះដូងធ្វើការល្អ
អំពើល្អ ធ្វើឲ្យបេះដូងស្រស់បំព្រង
អំពើល្ងង់ ធ្វើឲ្យខាតបង់អាសា
៧យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ
១. ការដែលបានកើតជាមនុស្ស
២. ការបានយល់ពីសាសនា
៣. ការមានកល្យាណមិត្ត
៤. ការមានភាពសុចរិតជានិស្ស័យ
៥. ការមានចិត្តមិនឫស្យា
៦. ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
៧. ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
២យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
១. សុខភាពកាយ
២. សុខភាពចិត្ត
ទុក្ខ៣យ៉ាង៖
១. លះបង់មិនបាន
២. ចាញ់គេមិនបាន
៣. លែងអ្វីមួយមិនបាន
ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦យ៉ាង៖
១. រាងកាយ
២. ចំណេះដឹង
៣. ក្ដីស្រមៃ
៤. ទស្សនគតិ
៥. ភាពជឿជាក់
៦. ភាពក្លាហាន
ចុចអាន៖