ដាច់ខាត​កុំ​យក​ប្រេង​កូឡា​លាប​បង្ហើយ​កូន​ បើ​មិន​ចង់គ្រោះថ្នាក់​ខូចប្រព័ន្ធប្រសាទ​

  • 2018-03-22 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​យក​ប្រេង​កូឡា​លាប​លើ​បង្ហើយ​ទារក​ គឺ​បង្ក​គ្រោះថ្នាក់​ជា​ច្រើន ដែល​ឪពុក​ម្ដាយ​មួយ​ចំនួន​មិន​ដែល​ដឹង​នោះ​ឡើយ ហើយ​ចេះ​តែ​ធ្វើ​តៗ​គ្នា​តាម​ចាស់​ៗ​តាំង​ពី​ដើម​មក។

រូបតំណាង

បើ​តាម​លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ធ្លាប់​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ការ​យក​ប្រេង​កូឡា​បំពោក​លើ​បង្ហើយ​ទារក​នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​ជា​ច្រើន​ដូចជា​៖ សារជាតិ​នោះ​អាច​ជ្រាប​ចូល​ដល់​ខួរក្បាល​កូន ឬ​អាច​ធ្វើ​ឲ្យ​ខូច​កោសិកា​ប្រសាទ​កូន​ដែល​អាច ឲ្យ​កូន​ល្ងង់​ទៅ​ថ្ងៃ​ក្រោយ ឬ​បណ្ដាល​ឲ្យ​មាន​ជា​អាចម៍​ក្របី ​ដែល​ធ្វើ​ឲ្យ​កូន​រមាស់​ក្បាល​ទៅ​ជា​យំ កាច​ខ្លាំង​ក៏​មាន។​ ​

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ម្ដាយ​ខ្លះមិនហ៊ាន​ប៉ះពាល់​នៅ​តំបន់​បង្ហើយ​នោះ​ទេ​ ហើយមិន​ហ៊ាន​កក់​សាប៊ូ​នៅ​បរិវេណ​នោះ​ទៀត ព្រោះ​ខ្លាច​ប៉ះពាល់​ខួរ​ក្បាល​កូន។ ក៏​ប៉ុន្តែ​បែរ​ជា​ហ៊ាន​យក​ប្រេង​កូឡា​ ដោយ​មិន​ដឹង​ថា​ មាន​ជាតិ​អ្វីខ្លះ​មក​បំពោក​នៅលើ​បង្ហើយ​នោះ​​ទៅ​វិញ ដែល​នេះ​ជា​កំហុស​ធំបំផុត។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​គ្រាន់​តែ​មូល​ហេតុ​ក្លិន​ក្រអូប ឬ​ឲ្យ​កូន​ដក​ដង្ហើម​ស្រួល ទារក​មិន​ចាំបាច់​ត្រូវការ​ប្រេង​កូឡា​មក​លាប​លើ​ក្បាល​ទារក​នោះទេ៕

ចុចអាន៖៥ វិធី​​ អាច​កាត់​បន្ថយ​​អាការ​ឈឺ​ចាប់​​កូន​តូច អំឡុងពេល​ និង​ក្រោយ​ចាក់​វ៉ាក់សាំង

ប្រភព៖ sabaynews អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម