បើកំពុងស្ត្រេសច្រើន និងកើតទុក្ខច្រើន សូមព្យាបាលខ្លួនឯងដោយថ្នាំ ៥គ្រាប់នេះ
- 2018-03-21 04:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកំពុងស្ត្រេសច្រើន និងកើតទុក្ខច្រើន សូមព្យាបាលខ្លួនឯងដោយថ្នាំ ៥គ្រាប់នេះ
ធ្លាប់ស្ត្រេសខ្លាំងមែនអត់?
ធ្លាប់គេងមិនលក់មែនអត់?
ធ្លាប់សុខៗ ក៏ដកដង្ហើមមិនដល់គ្នាឬអត់?
ធ្លាប់ជួបបញ្ហាផ្សេងៗ ហើយគិតថាវាពិបាកដែលយើងនឹងឆ្លងកាត់បានឬអត់?
ចង់ដឹងទេ ថាមានថ្នាំអ្វីដែលអាចព្យាបាលអាការទាំងនេះបាន ក្រៅពីថ្នាំកែរោគស្ត្រេស និងថ្នាំងងុយគេង? ថ្ងៃនេះ កញ្ញា មាន “ថ្នាំ៥គ្រាប់” ដើម្បីឲ្យប្រិយមិត្តយកទៅព្យាបាលដោយមិនអស់លុយមួយរៀល។
**ថ្នាំគ្រាប់ដំបូង… គឺថ្នាំបន្ថយការរំពឹងទុក**
“នៅពេលយើងរំពឹងលើអ្វីមួយយ៉ាងខ្លាំង យើងក៏កើតទុក្ខ មនុស្សជុំវិញខ្លួនយើងក៏នឹងមានទុក្ខដូចគ្នា។ ខុសខ្លះមិនថ្វី មិនចាំបាច់ធ្វើអ្វីឲ្យល្អបំផុតរហូតទេ នោះយើងនឹងមានអារម្មណ៍រីករាយនឹងអ្វីដែលយើងធ្វើ”។
ថ្នាំគ្រាប់ទី២... កុំបន្ទោសខ្លួនឯង
“នៅពេលធ្វើអ្វីមិនបានដូចចិត្ត កុំរវល់តែបន្ទោសថាជាកំហុសរបស់ខ្លួនឯង។ នៅពេលយើងចេះអភ័យទោសឲ្យខ្លួនឯង យើងនឹងមានទុក្ខកាន់តែតិច។ សូមគិតថានៅពេលយើងខំធ្វើវាអស់ពីសមត្ថភាពហើយ យើងក៏ត្រូវទទួលយកលទ្ធផលរបស់វាដែរ”។
ថ្នាំគ្រាប់ទី៣... ត្រូវបែងចែកឲ្យដាច់ថាក្ដីសុខ ជាមួយការដូចបំណងគឺខុសគ្នា
“នៅពេលធ្វើអ្វីដោយគិតយកក្ដីសុខជាគោល អ្នកនឹងមិនចាំបាច់ត្រូវតែធ្វើឲ្យបានដូចការរំពឹងទុក ១០០%នោះទេ។ អ្វីដែលយើងធ្វើ អាចមិនធ្វើឲ្យយើងទៅដល់ចំណុចដែលយើងត្រូវការ ប៉ុន្តែឲ្យតែពេលធ្វើវានោះយើងមានក្ដីសុខ គឺគ្រប់គ្រាន់ហើយ”។
ថ្នាំគ្រាប់ទី៤... រកចំណុចល្អរបស់ខ្លួនឯងឲ្យឃើញ
“យ៉ាងហោចណាស់ក្នុងថ្ងៃនេះ នៅមានមនុស្សដែលស្រឡាញ់យើងជិតៗខ្លួន ដូច្នេះសូមចែករំលែកក្ដីស្រឡាញ់ត្រលប់ឲ្យអ្នកនៅជុំខ្លួនផង”។
ថ្នាំគ្រាប់ទី៥... ត្រូវមានសតិ តាមឲ្យទាន់បញ្ហាដែលខ្លួនជួប
“មានសតិ តាមទាន់ និងយល់ច្បាស់ពីបញ្ហាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន"។
នៅពេលណាកើតទុក្ខ សូមកុំភ្លេចប្រើថ្នាំទាំង៥នេះ នោះអ្នកនឹងបានជួបក្ដីសុខពិតប្រាកដដែលស្ថិតនៅក្នុងចិត្តរបស់យើង។ ជូនពរឲ្យគ្រប់គ្នាមានក្ដីសុខជាមួយខ្លួនឯង អ្នកនៅជុំវិញខ្លួន ឆ្លងកាត់បានគ្រប់បញ្ហា និងញញឹមឲ្យបានរៀងរាល់ថ្ងៃ ៕
ចុចអាន៖
គន្លឹះរស់នៅដោយសុភមង្គលជាមួយក្ដីស្រមៃ ទោះមិនទាន់ជោគជ័យក៏ដោយ
៩ការពិតក្នុងជីវិត ដែលអ្នកត្រូវយល់ហើយតឿនប្រាប់ខ្លួនឯងឲ្យចាំ