៦​មូលហេតុ​ធ្វើ​ឲ្យ​គេ​អស់​​ចិត្ត និង​ចាប់​ផ្ដើម​ចង់​ដើរ​ចេញ គ្មាន​ស្ដាយ​ស្រណោះ

  • 2018-03-21 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ទៅ​ហើយ មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ក៏​គ្មាន​អី​ប្លែក ហើយ​ក៏​មិន​អាច​អាច​បន្ទោស​គេ​​តែ​ម្ខាង​បាន​ឡើយ។ ខណៈ​ហេតុផល​បែកបាក់​ស្នេហា​មួយ​ចំនួន​កើត​ឡើង​ដោយ​សារ​គេ​នោះ មិន​មែន​ន័យ​ថា​យើង​គ្មាន​ចំណែក​នៃ​ការ​ចែក​ផ្លូវ​នេះ​ឡើយ។ ជានិច្ចកាល យើង​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​ចូក​ជួយ​ចែវ​ឲ្យ​មនោសញ្ចេតនា​របស់​ខ្លួន​ដើរ​ដល់​ផ្លូវ​ទាល់។ បើ​សិន​មិន​ដឹង​ខ្លួន ហើយ​កែ​ប្រែ​ទាន់​ពេល​វេលា​ទេ អ្នក​នឹង​ជា​អ្នក​រុញ​ឲ្យ​ស្នេហា​ខ្លួន​ចុះ​ទឹក​ដោយ​ខ្លួន​ឯង។

១. បង្ហាញ​អាកប្បកិរិយា​មិន​ខ្វាយ​ខ្វល់​ពេល​គេ​និយាយ

ហាក់​ដូច​យើង​មិន​ខ្វល់​ពី​អ្វី​ដែល​គេ​ចង់​ចែក​រំលែក​ទាល់​តែ​សោះ ទាំង​ដែល​គេ​ចង់​ឲ្យ​យើង​ស្ដាប់​រឿង​របស់​គេ។ កាល​គ្រា​ទើប​ចាប់​ផ្ដើម ទោះ​ពេល​ច្រើន​យ៉ាង​ណា​ក៏​និយាយ​គ្នា​មិន​គ្រប់ តែ​ពេល​នេះ អ្នក​សឹង​តែ​លែង​ចង់​ស្ដាប់​គេ​ទៅ​ហើយ ដូច​នេះ​បើ​មាន​ថ្ងៃ​ណា​មួយ​គេ​ចង់​ចាក​ចេញ ក៏​កុំ​ឆ្ងល់​ឲ្យ​សោះ។

២. អ្នក​លែង​ជា​អ្នក​ពី​មុន​ទៀត​ហើយ

មនុស្ស​រាល់​គ្នា​តែង​ផ្លាស់​ប្ដូរ​ទៅ​តាម​កាលៈទេសៈ តែ​ការ​ផ្លាស់​ប្ដូរ​របស់​យើង​អាច​ប៉ះពាល់​ដល់​មនុស្ស​តិច ឬ​ច្រើន។ ហើយ​ក៏​មិនមែន​គ្រប់​ការ​ផ្លាស់​ប្ដូរ​គឺ​ល្អ​ទាំង​អស់​នោះ​ឡើយ។ កាល​ពី​មុន នៅ​ពេល​ស្រលាញ់​គ្នា​ដំបូង គេ​ស្រលាញ់​យើង​ដែល​ជា​យើង តែ​បើ​យើង​ដោយ​សារ​តែ​ប្រការ​ណា​មួយ បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ហើយ បើ​គេ​ផ្លាស់​ប្ដូរ​អារម្មណ៍​ក៏​គ្មាន​អ្វី​ចម្លែក​ដែរ។

៣. អ្នក​មើល​ឃើញ​ការងារ​ធំ​ជាង​ស្នេហា

ក្នុង​បញ្ហា​នេះ​មាន​២​ករណី។ ទី​១​នោះ​គឺ ដោយ​សារ​តែ​ការងារ​អ្នក​រវល់​ពេក​គ្មាន​ពេល​សម្រាប់​រឿង​មនោសញ្ចេតនា ធ្វើ​ឲ្យ​ឃ្លាត​កាយ​ណាយ​ចិត្ត។ ករណី​មួយ​ទៀត​នោះ​គឺ ពេល​ទើប​ផ្ដើម​ដំបូង អ្នក​ទាំង​២​ការងារ​ស្មើ​គ្នា តែ​ក្រោយ​មក​ការងារ​របស់​អ្នក​ជោគជ័យ​ជាង​គេ​ខ្លាំង ធ្វើ​ឲ្យ​គេ​គិត​ថា​ខ្លួន​ឯង​មិន​ដល់​យើង ហើយ​ក៏​ចង់​ដក​ចិត្ត ឲ្យ​អ្នក​រក​អ្នក​ដែល​ល្អ​ជាង។

៤. មិន​ហ៊ាន​តទល់​នឹង​ភាព​លំបាក

ទោះ​បី​ជា​អ្នក​ទាំង​២​កំពុង​ស្រលាញ់​គ្នា​មែន តែ​បើ​សិន​ជា​ឃើញ​នូវ​ឧបសគ្គ​ខាង​មុខ អ្នក​នឹង​រា​ថយ​ភ្លាម​ៗ។ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា ឪពុក​ម្ដាយ​ខាង​គេ​​មើល​ទៅ​កាច​ពេក ក៏​យើង​ចង់​ដក​ថយ​ទៅ​ហើយ មិន​ហ៊ាន​តស៊ូ​ជា​មួយ​គ្នា​ឡើយ។

៥. ភ្លេច​មើល​ថែ​ទាំ​ខ្លួន​ឯង

យុវភាព​របស់​មនុស្ស​ស្រី​គឺ​ខ្លី​ខ្លាំង​ណាស់ បើ​សិន​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ នោះ​នឹង​បាក់​សម្រស់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អាច​ថា​មក​ពី​គេ​កែប្រែ​ក៏​ថា​បាន តែ​បើ​យើង​ថែ​រក្សា​រូប​សម្បត្តិ ហើយ​ចេះ​តែ​បណ្ដោយ​តាម​ពេល​វេលា​នោះ គេ​ក៏​អាច​នឹង​ណាយ​ជាមួយ​យើង​ដែរ។

៦. គម្លាត​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ឃ្លាត​ឆ្ងាយ

នេះ​បើ​សិន​ជា​បន្ទោស​អ្នក​ក៏​មិន​ត្រូវ​ដែរ ព្រោះ​កាលៈទេសៈ តម្រូវ​មក​ដូច​នេះ។ ករណី​នេះ​កើត​ឡើង​នៅ​ពេល​ស្រលាញ់​គ្នា​ដំបូង ការងារ​មិន​ទាន់​រវល់ អាច​ជួប​បាន​ដោយ​ងាយ​ៗ តែ​ក្រោយ​មក ការងារ​ម្នាក់​ៗ​រវល់​រៀង​ខ្លួន ធ្វើ​ឲ្យ​ពេល​ជួប​គ្នា​កាន់​តែ​តិច​ទៅៗ រហូត​ដល់​មនោសញ្ចេតនា​ក៏​សាប​តាម​នោះ​ដែរ៕

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel