មនុស្ស​ស្រី​បង្ហាញឫកពា ៥ យ៉ាងនេះ​​ បញ្ជាក់​ថា ជា​កាយវិការ​រុញ​ច្រានស្នេហា​ឲ្យ​ទៅ​ឆ្ងាយ​

  • 2018-03-15 07:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ខ្លះ​មិន​ដែល​និយាយ​បដិសេធ​បុរស​ណា​ឡើយ តែ​បែរជា​គ្មាន​ស្នេហា​នឹង​គេ​ទៅ​វិញ។ ចូរ​សង្កេត​នូវ​អាកប្បកិរិយា​របស់​ខ្លួន​ឯង​ទាំងនេះ​សិន​មុន​និយាយ ព្រោះ​វា​ជា​សញ្ញា​ច្រាន​ចោល​នូវ​ក្ដី​ស្រលាញ់។

១.តែងតែ​គិត​ថា​ខ្លួនឯង​នៅ​ក្មេង​ខ្ចី

បើ​អ្នក​ជា​មនុស្ស​បែបនេះ នោះ​ពិតជា​គ្មាន​នរណា​ម្នាក់​ហ៊ាន​មក​សុំ​ស្នេហ៍​ឡើយ ព្រោះ​អ្នក​នឹង​និយាយ​ពី​គំនិត​របស់​អ្នក​ទៅ​ប្រាប់​អ្នក​ដទៃ។ ទង្វើ​នេះ​ជា​ការ​បដិសេធ​ដោយ​ប្រយោល ហើយ​មនុស្ស​ប្រុស​ពិតជា​អាម៉ាស់​មុខ​ឡើយ បើ​ឮ​សម្ដី​បែប​នោះ​ហើយ។

២.មិន​ដែល​អើពើ​នឹង​ជីវិត​ស្នេហា

នៅ​ពេល​មិត្តភ័ក្ដិ​ដទៃ​មាន​សង្សារ​អស់ ហើយ​គេ​មិន​និយាយ​ចំអន់​ថា «អត់​លិឍ» អ្នក​ហាក់​គ្មាន​ប្រតិកម្ម ឬ​ខ្វល់ខ្វាយ​ផង។

៣.អ្នក​កំណត់​ជម្រើស​ស្នេហា

នៅ​ពេល​ដែល​អ្នក​ជា​រើស​ខ្លាំង មុន​ពេល​ស្រលាញ់​នរណា​ម្នាក់ ដោយ​ផ្ដោត​លើ​បុរស​ដែល​មាន​ចំណុច​សំខាន់​ៗ និង​អស្ចារ្យ បាន​អាច​ក្លាយ​ជា​សង្សារ ច្បាស់​ណាស់​ថា​មនុស្ស​ប្រុស​ពិតជា​មិន​ហ៊ាន​មក​ក្បែរ​ឡើយ។

៤.អ្នក​បិទ​ខ្លួនឯង មិន​ឲ្យ​មាន​ស្នេហា

មនុស្ស​ស្រី​ខ្លះ​ធ្លាប់​ជួប​ស្នេហា​ដែល​មិន​សម​បំណង​ដូចជា​ម្ដាយ ម្ដាយ​មីង ឬ​បងស្រី មាន​ការ​ឈឺចាប់ ទើប​ធ្វើ​ខ្លួន​ជា​មិន​សមរម្យ ដើម្បី​កុំឲ្យ​មាន​អ្នក​មក​ស្រលាញ់។

៥.ចាត់​ទុក​បុរស​ជា​ទាសករ

ព្រោះ​តែ​មាន​សម្រស់​ស្រស់​ស្អាត មនុស្ស​ប្រុស​ពិតជា​ធ្វើ​គ្រប់​បែបយ៉ាង ឲ្យតែ​បាន​អ្នក​ជា​សង្សារ។ តែ​អ្នក​បែរជា​យក​គេ ដើម្បី​ទុក​បម្រើ​ផលប្រយោជន៍ ឬ​បោក​គេ​ប្រើ​ប៉ុណ្ណោះ៕

ចុចអាន៖បុរស​ៗ​ពិបាក​ទប់​ចិត្ត​ជាប់​ណាស់ ពេល​ជួប​នារី​មាន​ចំណុច​ទាំង ៥ នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម