ស្រីៗកុំសម្លាប់ចិត្តបុរស ដោយប្រើវិធី ៥ នេះឲ្យសោះ ព្រោះការស្រលាញ់អាចក្លាយជាស្អប់វិញក៏ថាបាន
- 2018-03-08 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗកុំសម្លាប់ចិត្តបុរស ដោយប្រើវិធី ៥ នេះឲ្យសោះ ព្រោះការស្រលាញ់អាចក្លាយជាស្អប់វិញក៏ថាបាន
មនុស្សប្រុសពេលលួចស្រលាញ់នរណាម្នាក់ គាត់ពិតជាព្យាយាមធ្វើសមគ្រប់បែបយ៉ាងដើម្បីមានឱកាសនៅក្បែរ ហើយសារភាពតែម្ដង ដោយមិនដឹងថាខាងស្រីមានចិត្តលើខ្លួនវិញអត់។ បើចំមនុស្សដែលខ្លួនចាប់ចិត្តដែរមិនអីទេ តែបើចំ បុរសដែលខ្លួនស្អប់ គឺមុខមិនមើលផង ហើយសម្ដីទៀតសោតអាចសម្លាប់ចិត្តម្ខាងទៀត។ កុំឲ្យសោះ បើមិនស្រលាញ់គេទេ បដិសេធធម្មតាៗទៅ កុំវាយប្រហារ ព្រោះការស្រលាញ់អាចក្លាយជាស្អប់បាន៖
១.បដិសេធហើយ រិះគន់រូប និងទ្រព្យសម្បត្តិគេទៀត
ទង្វើបែបនេះពិតជាមិនសក្ដិសមសោះឡើយ បើមិនស្រលាញ់ហើយប្រាប់តែមួយម៉ាត់ទៅ កុំចាំបាច់ទៅថាគេមិនស្អាត គ្មានទ្រព្យធន់អ្វីឡើយ។ ព្រោះសម្ដីបែបនេះអាចធ្វើឲ្យខាងប្រុសទៅជាស្អប់ និងគុំកួនវិញក៏ថាបាន។
២.រើសអើងឋានៈ
ឋានៈគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ចិត្តស្មោះ និងការខិតខំប្រឹងប្រែងទើបជាអ្វីដែលអ្នកគួរជ្រើសរើស។ មិនចូលចិត្តក៏ហីទៅចុះ តែសូមកុំប្រើពាក្យថា "អ្នកឯងមានឋានៈតូចទាបអ្នក” មនុស្សប្រុសប្រាកដជាឈឺចាប់ ហើយមិនខ្ចីមើលមុខអ្នកនៅពេលក្រោយ។
៣.ប្រៀបធៀបជាមួយសង្សារខ្លួន
បុរសខ្លះទៅសារភាពស្នេហ៍ ទាំងមិនបានដឹងថាខាងស្រីមានមិត្តប្រុសរួចទៅហើយ។ ដូចនេះគ្រាន់តែប្រាប់ទៅធម្មតាៗបានហើយ មិនគួរណាប្រៀបធៀបថាគេមិនស្អាត សង្ហា ដូចជាសង្សារខ្លួននោះទេ។ ព្រោះសម្ដីបែបនេះ គឺជាការមើលងាយមនុស្ស។
៤.ពេកមាត់
គ្រាន់តែឭបុរសដែលខ្លួនមិនស្រលាញ់ មកសុំស្នេហ៍ អ្នកបែរជាមើលលើមើលក្រោម រួចពេកមាត់ ហាក់ដូចជារើសអើង។ មនុស្សស្រីចរិតបែបនេះ ច្រើនតែនាំទុក្ខដាក់ខ្លួនវិញ ដោយព្រោះពេលខ្លះអ្នកអាចជួយរឿងអាក្រក់លើខ្លួន ហើយបុរសនោះឃើញ តែគេមិនជួយដោយសារការមើលងាយកន្លងមក។
៥.ព្រមាន
ស្រលាញ់គ្មានកំហុសឡើយ ដូចនេះមិនគួរធ្វើការព្រមានម្ខាងទៀត ប្រៀបដូចជាគ្នាជាអ្នកទោសនោះឡើយ។ ស្រលាញ់មិនស្រលាញ់ប្រាប់តាមត្រង់ និយាយដោយទឹកមុខរួសរាយ ហើយសម្ដីទន់ភ្លន់ ទើបអាចទុកមុខរាប់គ្នាថ្ងៃក្រោយទៀតបាន។ ព្រោះមានអាសន្នអន្ធក្រអ្នកអាចពឹងពាក់ម្នាក់នោះបាន៕
ចុចអាន៖ប្រុសៗពីមុនរើសប្រពន្ធ មើលលើ ៤ ចំណុច ស ស្អាត ឆ្លាត មាន តែបុរសឥឡូវមើល ៦ យ៉ាងនេះទៅវិញ