សម័យទំនើប បើនារីធ្វើបាន១០ចំណុចនេះ គ្មានអ្នកណាហ៊ានមើលងាយឡើយ
- 2018-03-17 04:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យទំនើប បើនារីធ្វើបាន១០ចំណុចនេះ គ្មានអ្នកណាហ៊ានមើលងាយឡើយ
នារីឆ្លាតវៃដឹងពីអ្វីដែលត្រូវធ្វើ និងមិនគួរធ្វើ មិនថាចំពោះអ្នកដទៃ ខ្លួនឯង ឬក្រុមគ្រួសារដើម្បីទាមទារការចាប់អារម្មណ៍ និងឱ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។ ដើម្បីក្លាយជានារីវៃឆ្លាត នាងត្រូវចេះរៀបចំខ្លួនតាំងពីខ្លួននៅលីវ រហូតដល់មានស្វាមី។ ១០ចំណុចខាងក្រោមនេះ អាចជួយឱ្យនារីក្លាយជាវត្ថុមានតម្លៃមួយ និងមិនមានអ្នកណាហ៊ានមើលស្រាលឡើយ។
១- ស្រីស្អាតចូលចិត្តជជែកគ្នាពីរឿងហ្វេសិន ដេញទាន់សម័យ តែនារីដែលឆ្លាតវៃចូលចិត្តជជែកពីរឿងជីវិត។ គេអាចមើលភាពខុសគ្នារវាងនារីទាំងពីរ ថាអ្នកណាដែលតែងចំណាយពេលលើការទិញរបស់របរក្រៅខ្លួន តុបតែងលម្អកាយ និងអ្នកដែលចង់ដេញតាមចំណេះដឹង ពង្រឹងសមត្ថភាពខ្លួនឯង។
២- ពេលឮអ្នកណារិះគន់អ្នក គួរមើលសិនថាតើវាពិតឬក៏អត់។ បើវាជាការពិតមែន អ្នកនឹងដឹងថាគួរកែលម្អខ្លួនដោយវិធីណា តែបើវាមិនពិតទេ កុំទៅរវល់ឈ្លោះនាំបន្ទាបតម្លៃយើងធ្វើអី បណ្ដោយតាមតែគេចុះ ហើយបន្តធ្វើតែអ្វីដែលត្រឹមត្រូវ នោះមនុស្សគ្រប់គ្នានឹងដឹងថាអ្នកណាខុសអ្នកណាត្រូវ។
៣- វិធីដ៏ល្អបំផុតសម្រាប់ជីវិតនេះ គឺពង្រឹងសមត្ថភាពខ្លួនឯង និងប្រឹងប្រែងរកលុយ កុំយកខ្លួនទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះគ្មានអ្នកណាកើតមកឥតខ្ចោះនោះទេ។
៤-នារីដែលឆ្លាតមិនដែលកំណាញ់នឹងខ្លួនឯងឡើយ។ នាងហ៊ានចំណាយលើអ្វីដែលខ្លួនស្រឡាញ់ តែក៏ស្ពាយការគិតទៅជាមួយដែរ ដោយមិនចំណាយលើអ្វីដែលគ្មានប្រយោជន៍ ឬមិនស័ក្ដិសមឡើយ។ ធ្វើការកាន់តែខ្លាំង នាងក៏ចេះផ្ដល់កាដូដល់ខ្លួនឯងទៅតាមនោះដែរ។
៥- អ្នកអាចនឹងឈឺចាប់ ពេលស្រឡាញ់អ្នកណាម្នាក់ខ្លាំង តែត្រូវដឹងថា បើដាក់ចិត្តស្រឡាញ់នរណាហើយ គឺអ្នកកំពុងផ្ដល់សិទ្ធិដល់គេក្នុងការធ្វើឱ្យយើងឈឺចាប់។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺចេះផ្ដល់ការស្រឡាញ់ដល់ខ្លួន ជាជាងស្រឡាញ់គេ១០០% និងចេះសម្រេចចិត្តថា គួរបន្តឬបញ្ឈប់សម្រាប់ស្នេហានេះ។
៦-ចូរគិតជាមុនសិន រាល់មុនពេលនិយាយអ្វីមួយ។ កុំឱ្យអារម្មណ៍ទាំងឡាយមកគ្របដណ្ដប់លើខ្លួនអ្នកបាន កុំនិយាយអ្វីតាមតែអារម្មណ៍បញ្ជាមួយឆាវ ព្រោះកាលណានិយាយហើយ អ្នកនឹងមិនអាចកែប្រែវិញបានទេ គឺបានត្រឹមតែសោកស្ដាយមួយមុខគត់។
៧-នារីពូកែត្រូវតែចេះធ្វើម្ហូប។ មិនមែនដើម្បីបម្រើអ្នកណាទេ តែដើម្បីធ្វើម្ហូបឆ្ញាញ់ៗសម្រាប់ខ្លួនឯង ហើយក៏ជាអ្វីដែលគ្រួសារសាច់ថ្លៃចង់បានពីកូនប្រសាដូចគ្នា។
៨- រឿង៣យ៉ាងដែលមនុស្សស្រីត្រូវធ្វើឱ្យបានក្នុងជីវិត គឺ រៀនសូត្រ រក្សាសម្រស់ឱ្យបានស្រស់ស្អាត និងរកលុយឱ្យបានច្រើនមុនខ្លួនចាស់។
៩-ត្រូវចាំថា ផ្ទះ ឡាន គ្រឿងតុបតែងខ្លួន សម្លៀកបំពាក់ថ្លៃៗនឹងធ្វើឱ្យមនុស្សសរសើរនិងសាទរអ្នក។ ប៉ុន្តែការពិត អ្វីដែលមនុស្សចេះដឹងវាយតម្លៃអ្នកគឺ របៀបដែលអ្នករស់នៅ ឥរិយាបថ របៀបធ្វើការរបស់អ្នក និងការរាប់អានមនុស្សរបស់អ្នកទៅវិញទេ។ ដូច្នេះ អ្នកមិនគួរផ្ដោតតែលើការតុបតែងខ្លួន និងរបស់ក្រៅខ្លួនតែមួយមុខឡើយ សំខាន់ត្រូវចេះរៀបជីវិតឱ្យបានថ្លៃថ្នូរ និងចរិយាមារយាទឱ្យបានសមសួន។
១០- កុំបំបាក់មុខប្ដីនៅចំពោះអ្នកដទៃ មិនថាមហាជន មិត្តភ័ក្ដិ ឬក្រុមគ្រួសារឡើយ ទោះបីមានកំហុសយ៉ាងណា។ ត្រូវចេះរម្ងាប់អារម្មណ៍ ទុកមុខឱ្យប្ដី សឹមយកមកដោះស្រាយគ្នានៅផ្ទះ៕