អ្នក​ដែល​ល្មោភ​គេង​ច្រើន ​ប្រយ័ត្ន​ជួប​គ្រោះ​ថ្នាក់​សុខភាព​ទាំង ​៤​នេះ

  • 2018-03-12 10:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គេង​ ប្រៀប​បី​ដូច​ជា​បង្កើន​ថាមពល​ដល់​រាងកាយ ​និង​ខួរក្បាល​ឡើង​វិញ ​បន្ទាប់​ពី​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​។ ស្រប​ជាមួយ​គ្នា​នេះ ​វា​ក៏​អាច​ផ្តល់​ទុក្ខ​ទោស​ដល់​សុខភាព​ផង​ដែរ ​ប្រសិន​បើ​អ្នក​ល្មោភ​ជាមួយ​ការ​គេង​នេះ​ខ្លាំង​ពេក។

១. ប្រឈម​នឹង​ជំងឺ​សម្ពាធ​ផ្លូវ​ចិត្ត

តាម​រយៈ​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ ​២០១៤ ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ដែល​ល្មោភ​គេង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង ​នោះ​គឺ​សម្ពាធ​ផ្លូវ​ចិត្ត។ គេ​បាន​ធ្វើ​ពិសោធ​រវាង​មនុស្ស​ដែល​គេង ​៧​ម៉ោង ​និង​មនុស្ស​ដែល​គេង ​៩​ម៉ោង​ក្នុង​មួយ​យប់ ​ហើយ​លទ្ធផល​បាន​បង្ហាញ​ថា ​មនុស្ស​ដែល​គេង ​៧​ម៉ោង​អាច​ប្រឈម​នឹង​ជំងឺ​សម្ពាធ​ផ្លូវ​ចិត្ត​តែ ​២៧​%​ទេ ចំណែក​ឯ​អ្នក​គេង​ ៩​ម៉ោង​ក្នុង​មួយ​យប់​វិញ​អាច​ប្រឈម​ជំងឺ​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​ទៅ ​៤៩% ឯណោះ។

រូបតំណាង

២. ធ្វើ​ឲ្យ​ខួរក្បាល​ចុះ​ខ្សោយ

ការ​គេង​តិច ​ឬ​គេង​ច្រើន​ពេក ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ចុះ​ខ្សោយ។ គួរ​ជៀសវាង​ការ​គេង​តិច​ជាង ​៥​ម៉ោង ​និង​គេង​លើស​ពី ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

៣. ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម

ការ​គេង​ច្រើន​ម៉ោង ​អាច​ប៉ះពាល់​ដល់​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

៤. ឡើង​ទម្ងន់

ទាំង​ការ​គេង​តិច​ជាង​ ៧​ម៉ោង ​និង​ការ​គេង​លើស​ពី​ ១០​ម៉ោង​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ចេះ​តែ​ឆ្ងល់​ថា ​ហេតុ​អ្វី​តម​អាហារ​និង​ហាត់​ប្រាណ​គួរ​សម​ដែរ ​តែ​នៅ​តែ​ឡើង​ទម្ងន់៕

ចុចអាន៖ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​ ៦ធ្វើ​ឲ្យ​អ្នក​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ Kapook ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម