ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​ ៦ធ្វើ​ឲ្យ​អ្នក​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

  • 2018-03-09 04:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្រង​នោម​ គឺ​ជា​សរីរាង្គ​ដែល​មាន​នាទី​ច្រោះ​សារធាតុ​ពុល​ចេញ​ពី​រាងកាយ ​ហើយ​បង្ហូរ​ចេញ​មក​ក្រៅ​តាម​រយៈ​ទឹក​នោម។ វា​ក៏​មាន​នាទី​ម្យ៉ាង​ទៀត​ដែល​ជួយ​សម្អាត​ជាតិ​ពុល​ពី​ក្នុង​ឈាម​មុន​ពេល​ដែល​ហូរ​ត្រឡប់​ទៅ​កាន់​បេះដូង​វិញ។ ដូច្នេះ​សាក​ស្រមៃ​មើល៍ ​បើ​សិន​តម្រង​នោម​អ្នក​មាន​បញ្ហា ​តើ​ធ្វើ​ម្តេច​នឹង​អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ទៅ? ខាង​ក្រោម​នេះ​ជា​ទម្លាប់​ដែល​គួរ​ជៀសវាង៖

១. ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន

២. អាហារ​ដែល​មាន​ជាតិ​ផូស្វ័រ ​និង​សូដ្យូម​ច្រើន៖ មាន​ដូច​ជា ​ឈីស ​សាច់គោ​ ដំឡូង​បំពង ​គ្រឿង​កំប៉ុង។ល។

៣. អាហារ​ប្រៃ​ខ្លាំង៖ អាហារ​ប្រៃ​មាន​ផ្ទុក​សារជាតិ​សូដ្យូម​ច្រើន ​ដែល​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង។ នេះ​មាន​ន័យ​ថា​តម្រង​នោម​អ្នក​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​លាង​សម្អាត​ឈាម។

៤. ផឹក​ទឹក​តិច៖ នៅ​ពេល​ដែល​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក ​តម្រង​នោម​ក៏​ពិបាក​ច្រោះ​សារធាតុ​ពុល​ដែរ។

៥. បរិភោគ​សាច់​ច្រើន៖ ប្រូតេអ៊ីន​ពី​សាច់​សត្វ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ច្រើន ​បើ​អ្នក​បរិភោគ​វា​ច្រើន ​តម្រង​នោម​ក៏​គ្មាន​លទ្ធភាព​គ្រប់​គ្រង​ជាតិ​អាស៊ីត​ដែរ។

៦. តម្អក់​នោម៖ នៅ​ពេល​អ្នក​តម្អក់​នោម​យូរ ​កំណក​នៃ​ជាតិ​ពុល​នឹង​ករ​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម៕

ចុចអាន៖ហេតុអ្វីអាហារដែលមានជាតិដែក សំខាន់ចំពោះស្ត្រីប្រើកម្លាំងច្រើនក្នុងការងារប្រចាំថ្ងៃ?

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម