មនុស្ស​ស្រី​ ៧ប្រភេទ​ដែល​គ្រាន់​តែ​ស្គាល់​ភ្លាម គេ​ចង់​រត់​ប្រាស​អាយុ​គ្រប់​គ្នា

  • 2018-02-25 05:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ស្រស់​ស្អាត​យ៉ាង​ណា​ក្ដី តែ​បើ​អ្នក​ជា​ប្រភេទ​មនុស្ស​ដូច​ខាង​ក្រោម ក៏​គ្មាន​អ្នក​ណា​ចង់​រាប់រក​ដែរ ព្រោះ​ល្អ​បាន​តែ​រូប។ ប្រសិន​ជា​គិត​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ គួរ​កែ​ចេញ​​មុន​ហួស​ពេល។

១. ផ្ដោត​តែ​សម្រស់​ខាង​ក្រៅ តែ​ខាង​ក្នុង​រលួយ​បាត់​ហើយ

ការ​រស់​នៅ​កាន់​តែ​ប្រថុចញ៉ុច គ្មាន​អ្នក​ណា​មាន​ពេល​នៅ​ចាំ​មើល​អត្តចរិត​យើង​ទេ ដូច​នេះ​នារី​ជា​ច្រើន​បាន​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្លួន​យើង​ស្អាត​ជាង​មុន។ តែ​រូប​សម្បត្តិ​ក៏​គ្រាន់​តែ​ជា​របស់​ក្រៅ​ខ្លួន​តែ​ប៉ុណ្ណោះ មិន​អាច​ស្ថិតស្ថេរ​បាន​រហូត​នោះ​ឡើយ គួរ​ណាស់​ផ្ដោត​អារម្មណ៍​លើ​អត្តចរិត​ខ្លួន​ឯង​ផង។

២. តែង​ច្រណែន​ឈ្នានីស​ជាមួយ​មិត្តភ័ក្ដិ​ដូច​សត្រូវ

បើ​សិន​ជា​យើង​ពូកែ​ជាង​គេ​មែន បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​គេ​ឃើញ​ទៅ ចាំ​បាច់​ទៅ​ផ្គើន​គេ​ធ្វើ​អី ពេល​ឃើញ​គេ​បាន​អី​ល្អ​ជាង​យើង។ បើ​ចាត់​ទុក​គ្នា​ជា​មិត្តភ័ក្ដិ​ពិត​មែន គួរ​អបអរ​គេ​ដែល​គេ​ទទួល​បាន​នូវ​អ្វី​ដែល​ស័ក្ដិសម​នឹង​គេ។

៣. ធ្វើ​ចរិត​លាក់​ពុត

ចរិត​ពុត​ត្បុត​គឺ​គ្មាន​អ្នក​ណា​ពូកែ​លេង​ដូច​ដូច​ពួក​គាត់​ទេ។ និយាយ​ពី​ថា ពី​មុខ​យើង​ឲ្យ​ផ្សេង​ទៅ តែ​ពី​ក្រោយ​ខ្នង​វិញ ដូច​មនុស្ស​១​ទៀត​អីចឹង តាម​មិន​ទាន់​ទេ​ព្រះ​អើយ។

៤. ចរិត​ទ្រគោះបោះបោក

មិន​ដឹង​ថា​មក​ពី​គាត់​ធំ​ឡើង​ក្នុង​ត្រកូល​អ្នក​មាន ហើយ​ត្រូវ​បាន​គេ​តាម​ចិត្ត​ឡើង​ទម្លាប់​ឬ​យ៉ាង​ម៉េច​ក៏​មិន​ដឹង តែ​ឲ្យ​ធ្វើ​អ្វី​ទើស​ចិត្ត​គាត់​បន្តិច ដឹង​តែ​គាត់​បោះ​បោក​អីវ៉ែអីវ៉ាន់​អស់​ហើយ លក្ខណៈ​មិន​អាច​និយាយ​ស្ដី​បាន​ទេ គឺ​ត្រូវ​ប្រើ​អំពើ​ហិង្សា​​តែ​ម្ដង។

៥. ធ្វើ​ដូច​មួយ​ពិភពលោក​មាន​តែ​ឯង

ទៅ​ណា​មក​ណា​គឺ​គាត់​ត្រូវ​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​គ្រប់​គ្នា​ទើប​គាត់​អស់​ចិត្ត។ បើ​គាត់​មិន​បាន​ធ្វើ​អ្វី​លេច​ធ្លោ​ឲ្យ​គេ​ចាប់​អារម្មណ៍​ទេ គឺ​គាត់​នៅ​មិន​សុខ​ឡើយ។

៦. មួយ​ថ្ងៃ​ៗ បង្ហោះ​រូប និង status លើ​បណ្ដាញ​សង្គម​ចង់​មួយ​រយ​ប៉ុស្តិ៍

ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង បណ្ដាញ​សង្គម​របស់​គាត់​គឺ​ពោរពេញ​ទៅ​ដោយ status ដ្រាម៉ា ហើយ​រូប​ច្រើន​រាប់​មិន​អស់។ មាន​អ្វី​តែ​បន្តិច​ក៏​គាត់​អាច​បង្ហោះ​បាន​ដែរ។

៧. ខ្ចី​លុយ​ហើយ​ដាក់​មេប្រូច​បាត់

ពេល​ខ្ចី​លុយ​គេ និយាយ​ពី​ថា​ផ្អែមល្ហែម​ឲ្យ​ស្អិតល្មួត ដល់​ពេល​ខ្ចី​បាន​ហើយ មិន​បាច់​រក​ទេ សូម្បី​តែ​ស្រមោល​ក៏​មិន​ឃើញ​ដែរ។ ឯ​អ្នក​ខ្លះ​ខ្ចី​លុយ​ឯង​ហើយ​ឌឺ​ឯង​ទៀត ចូល​សុទ្ធ​តែ​ហាង​កាលីប​ៗ​រួច​បង្ហោះ​លើ​បណ្ដាញ​សង្គម រីឯ​លុយ​ខ្ចី​គេ​វិញ​មិន​ខ្ចី​សង ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel